Part 18:បងធ្វើបាបខ្ញុំណាស់!!

26 3 0
                                    

ក្រោយពេលធ្វើដំណើររយះពេលជិត២ម៉ោងឡានសេរីទំនើបខ្មៅសរលោងក៏បានមកដល់ទីតាំងកំពង់ផែរល្បីក្នុងខេត្តប៊ូសាន ដែលមានម្ចាស់ជាកម្លោះសង្ហាវ័យ២០ក្រាសគ្រប់គ្នានឹកស្មានមិនដល់នោះទេនៅពេលដែលនាយ ចនជុងហ្គុកមានវ័យក្មេងតែគេអាចគ្រប់គ្រងការងារធំបាននោះ ៕ 

ដំណើរបោះជំហានវែងៗលាន់ជាស្ទូស្បែកជើងពេលកំពុងដើររឹងតែបង្ហាញអោយនាយមើលទៅសង្ហានិងមានអំណាចបំផុតអ្នកណាទៅដែលជឿថាគេជាមនុស្សធម្មតានោះ?? រឹកពារនាយប្រៀបបាននិងពពួកម៉ាហ្វៀរដែលមានរឹតអំណាចយ៉ាងអុីចឹង ៕ 

« ចៅហ្វាយ!! » អ្នកចាត់ការបើកទ្វានៅបន្ទប់សម្ងាត់ទទួលចៅហ្វាយនិងជំនិតអោយចូលមកខាងក្នុង 

« អោយគេមកជួបយើងមក!! » ក្រោយពេលអង្គុយចុះលើសាឡុងធំទូលាយកម្លោះ CEO​ រូបសង្ហាបោះបញ្ជាអោយកូនចៅនាំមនុស្សដែលនាយប្រាប់ថានឹងមកជួបនៅយប់នេះដើម្បីនិយាយការងារ 

« សួស្តី!!លោកចន » ក្រោយកូនចៅចេញទៅមិនយូពួកគេក៏នាំមនុស្សម្នាក់មកជួបជុងហ្គុកតាមការបញ្ជារបស់នាយ 

« អញ្ចើញ!! » ជុងហ្គុកលើកដៃបង្ហាញអោយគេអង្គុយជាការគួសមព្រោះគេមើលទៅរាងចំណាស់ដែរ

« ខ្ញុំគិតថាចនជុងហ្គុកជាមនុស្សម្នាក់គោរពពាក្យសម្តីណាស់ នេះខ្ញុំមកចាំ៣ម៉ោងទៅហើយ » លោកកាងនិយាយបែបចម្អន់អោយនាយសង្ហាពេលដែលគាត់អង្គុយចុះភ្លាម គាត់មកតាំងតែម៉ោង៨យប់ ដល់ឥឡូវម៉ោង១០ជាងទៅហើយ អ្នកណាមិនខឹង?? 

« ខ្ញុំគោរពពាក្យសម្តីចំពោះបុគ្គលណាដែលគួតែគោរពតែប៉ុណ្ណោះ ណាមួយខ្ញុំគិតថាលោករកសុីក្នុងរឿងងងឹតនេះយូណាស់ហើយ មិនគួណាមិនដឹងពេលណាជាពេលយប់ពិតប្រាកដនោះទេ » ជុងហ្គុកញញឹមចុងមាត់ពេលដែលឮពាក្យឌឺដងមកអោយនាយ មិនមែនគេមិនដឹងឯណាតែការហៅគាត់មកជួបនាយបានប្រាប់ថាមកពេលយប់ ម៉ោង៨ក៏មកអ្នកណាប្រើអោយភ្លើខ្លួនឯង??

« បានខ្ញុំគិតថាពួកយើងនិយាយរឿងវិញល្អជាង » មិនអោយខាតការណ៍និងទាស់សម្តីគ្នាលោកកាងក៏ចាប់ផ្តើមនិយាយការងារតែម្តង 

គូដណ្តឹងគូជម្លោះ 💜💚Where stories live. Discover now