Part 24: ពិធីភ្ជាប់ពាក្យ💍💞

40 4 4
                                    

« ថេហ៍??នេះមកមានការអ្វីមែនទេ?? » ជុងហ្គុកនិយាយរួចក៏ចាប់អារម្មណ៍មុនគេនោះគឺការរៀបចំខ្លួនរបស់ថេហ្យុងគឺស្រស់ស្អាតណាស់តែនាយមិនហ៊ានសសើរនោះទេ

 « អឺគឺ.. » បំពងក.ក៏ផ្តើមបញ្ចេញសំនៀងលែងបានក្រោយពេលដែលនាយមើលមកខ្លួននៅមានគ្រីសនិងបុគ្គលិកប៉ុន្មាននាក់ទៀតមើលមកខ្លួន ជុងហ្គុកក៏ធ្វើដៃជាសញ្ញាអោយគ្រប់គ្នាចេញលើកលែងតែគ្រីស 

« មានអ្វីឬ?? » ក្រោយពួកនាងទៅអស់ជុងហ្គុកក៏ផ្តើមសួសំនួដដែលទៅថេហ្យុងម្តងទៀត

 « គឺ.. » អណ្តាតចាប់ផ្តើមគ្រលាស់លែងចេញគេពិតជាខ្មាស់អៀននាយខ្លាំងណាស់នៅពេលមកនិយាយពាក្យទាំងនេះ មនុស្សធ្លាប់តែនិយាយគម្រោះគម្រើយដាក់អោយមកនិយាយបែបនេះអ្នកណានិយាយចេញ?? តែយប់មិញថើបគ្នា🙂‍↔️

« គឺបងថេហ្យុងគាត់ចង់មកដាក់ក្រវ៉ាត់ក.អោយបងដោយផ្ទាល់ » ឃើញពិបាកភ្នែកពេកយ៉ុនជនក៏និយាយជំនួសតែម្តងទៅ បើចាំថេហ្យុងនិយាយចេញឃើញថាចាំដល់ស្អែកក៏មិនដឹង

 « ខ្ញុំធ្វើបាន មិនរំខានថេហ្យុងនោះទេ » ជុងហ្គុកដឹងថាថេហ្យុងប្រាកដជាត្រូវបានបង្ខំអោយធ្វើរឿងដែលគេមិនបានពេញចិត្តទើបនាយបដិសេធនៅបំណងល្អមួយនេះទាំងចិត្តមិនចង់ 

« នេះគឺមិនបានទេ » ថេហ្យុងក៏និយាយចេញមកភ្លាមៗនៅពេលដែលនាយបដិសេធបំណងរបស់គេ នេះនិយាយភ្លាមៗថ្នាក់គ្រីសគិតផ្តេសផ្តាសទៅហើយ

 « គឺគ្រាន់តែមានបំណងល្អតែពិនហ្នឹង » និយាយរួចថេហ្យុងក៏ដើរទៅជិតនាយថេហ្យុងទាញក្រវ៉ាត់ក.មកចងជាក្រវ៉ាត់អោយនាយកម្លោះសង្ហាស្ថានភាពពេលនេះគឺមុខរបស់ថេហ្យុងនិងនាយគឺនៅជិតគ្នាមែនទែនដូចដែលពួកគេផ្អិបបបូមាត់ជាមួយគ្នាកាលពីយប់មិញយ៉ាងអញ្ចឹង ។  

នៅពេលដែលថេហ្យុងកំពុងផ្តោតមើលទៅលើការចងខ្សែរក្រវ៉ាត់ក.នោះជុងហ្គុកក៏បានសិទ្ធមើលមុខរបស់ថេហ្យុងចំៗនៅជិតភ្នែកនាយបំផុតវាមិនដូចពេលយប់មិញនោះទេដែលឃើញមិនសូវជាច្បាស់ដូចពេលនេះ រួមទាំងគេតុបតែងមុខផងធ្វើអោយសម្រស់មួយនេះមិនអាចនិងព័ណ៌នាបានថាត្រូវនិយាយបែបណាអោយសាកសម ។

គូដណ្តឹងគូជម្លោះ 💜💚Where stories live. Discover now