Part 6 ខ្ញុំមិនមានបំណង់អ្វីក្រៅពីដាក់ខ្សែរក្រវ៉ាត់អោយប៉ុណ្ណោះ🤓

25 2 0
                                    

ពេលព្រឹកថ្ងៃថ្មីថេហ្យុងងើបមកជាមួយអារម្មណ៍ស្រស់ស្អាតព្រោះពេលដែលបើកភ្នែកមកបានឃើញទេសភាពធម្មជាតិនៅនឹងមុខ។

«ហុឹម!!!» ថេហ្យុងពត់ខ្លួនដូចមនុស្សកំចិលរាល់ព្រឹកគេមិនដែលងើបមកថ្មើរនេះទេមើលចុះសម្បីតែយ៉ុនជនក៏មិនទាន់ងើបផងដោយសារតែសម្លេងទឹកជ្រោះទើបធ្វើអោយថេហ៍ភ្ញាក់លឿនបែបនេះ

«ជននី!! ជននី!! ភ្ញាក់មកនេះព្រឹកហើយ យើងត្រូវទៅផ្ទះវិញណា» ថេហ្យុងដាស់អ្នកជាប្អូនអោយភ្ញាក់នេះគេងយូយ៉ាងណា ថេហ្យុងគ្រលេកមើលទៅខាងក្រៅបង្អួចឆ្លាស់គ្នាជាមួយយ៉ុនជន

«នេះខ្ញុំភ្ញាក់លឿនពេកមែនទេ??» ថេហ៍ចោទសំនួមកខ្លួនអែងរាល់ព្រឹកគេមិនដែលភ្ញាក់ថ្មើរនេះទេហើយក៏តែងតែក្រោកមកក្រោយយ៉ុនជនដូចគ្នា ដោយសារសម្លេងទឹកជ្រោះនេះមែនទេដែលដាស់អោយគេភ្ញាកលឿនបែបនេះ

ថេហ្យុងចុះពីលើគ្រែតិចៗដើម្បីកុំអោយរំខានយ៉ុនជនគេដើរទៅសូកស្បែកជើងបម្រុងនិងបើកទ្វាចេញតែក៏ផាំងគិតសិន បើសិនចេញទៅប្រាកដជាជួបមុខជុងហ្គុកទៀតមិនខានព្រោះនាយម្នាក់នេះគេងនៅផ្ទះជាមួយគេ ថេហ្យុងក៏ដើរថយក្រោយទៅរកវេរ៉ងដាខាងមុខបន្ទប់គេគេងវិញ ទីនេះក៏ស្អាតដែរព្រោះបន្ទប់ថេហ៍គឺមើលឃើញទឹកជ្រោះច្បាស់តែម្តង ។

«ហុឹម!! ស្រស់ស្រាយ» ថេហ្យុងស្រូបយកខ្យល់អាកាសធម្មជាតិនាពេលព្រឹកនៅទីនេះកាលពីថ្ងៃគេបានមកគឺស្អាតមិនដូចពេលព្រឹកទេ ជីវិតថេហ្យុងគឺបែបនិងរវល់ពេញមួយថ្ងៃអ្នកណាថាជីវិរគេល្អប្រសើរគ្រប់ពេលនោះមានពេលខ្លះមិនបានជួបមុខប៉ាម៉ាក់ក៏មានដែរ ព្រោះតែរវល់ពេកនោះអីថ្ងៃខ្លះត្រូវទៅក្រៅប្រទេសៗត្រូវចុះខេត្តៗ បើថ្ងៃណាគេទទួលការថត៥កន្លែងថ្ងៃណាក៏២ដូចពេលនេះចឹងហើយទើបគេឆ្លៀតពេលសម្រាប់ខ្លួនអែងខ្លះ ។

ថេហ្យុងញញឹមញញែមចុះឡើងពេលដែលដាក់ភ្នែកចុះទៅខាងក្រោមគេទម្លាក់ទឹកមុខចុះវិញភ្លាមៗព្រោះគេបានឃើញជុងហ្គុកកំពុងឈឬស្រោចផ្កានៅខាងក្រោមផ្ទះ

គូដណ្តឹងគូជម្លោះ 💜💚Where stories live. Discover now