ពេលព្រឹកថ្ងៃថ្មីដ៏ស្អាតនៅលើទឹកដីឋានសួគ៌ប្រទេស Switzerland ប្រទេសនៅក្នុងក្តីស្រមៃនិងសុបិន្តដែលអាចក្លាយជាការពិត ។ ពេលព្រឹកព្រលឹមព្រលឹមដ៏ស្រស់ស្រាយនិងអមជាមួយទេសភាពលើចង្កេះភ្នំដ៏ស្រស់ស្រាយបំផុតបូករួមទាំងសម្លេងសត្វបក្សីយំល្វើយៗហោះចុះឡើងខ្វែងខ្វាត់ពាសពេញនៃផ្ទៃមេឃលើទឹកដីប្រទេស Switzerland ជាទីគយគន់និងជាទីប្រថ្នារបស់មនុស្សគ្រប់គ្នា ។ រឹតតែជាទីប្រថ្នារបស់មនុស្សពេញវ័យដែលត្រូវលាភាពនៅលីវ សាងជាពិធីរៀបការដ៏សាមញ្ញមានន័យនិងគួជាទីចងចាំល្អបំផុតក្នុងជីវិត ។
គីមថេហ្យុងនិងចនជុងហ្គុកជាគូដណ្តឹងនិងគ្នាតាំងតែពីនៅជាទារកមកម្លេះថ្ងៃនេះគ្រួសារទាំងសងខាងបានរៀបចំអោយមានពិធីភ្ជាប់បាក្យសារជាថ្មីម្តងទៀត ។ ដោយសារតែអ្នកទាំងពីធំធាត់ឡើងមកមិនបាននៅក្បែរគ្នាក្នុងនាមជាគូដណ្តឹងក៏មិនបានស្និតស្នាលគ្នាទៀតផង ណាមួយបើរៀបចំពិធីមង្គលការយកតែម្តងគឺមិនបាននោះទេ ព្រោះថេហ្យុងហាកដូចមិនបានត្រៀមចិត្តត្រៀមកាយទុកជាមុន ទើបសមគួធ្វើពិធីភ្ជាប់ពាក្យអ្នកទាំងពីរម្តងទៀត ។
« ថេហ្យុងមិខដែរកូន?? ស្អាតហើយពេញចិត្តទេ?? » អ្នកស្រីគីមបានសួទៅកូនប្រុសជាទីស្រលាញ់នៅពេលដែលបុគ្គលិកស្រីម្នាក់កំពុងតែសារ៉េឈុតពណ៌សដែលគេកំពុងល.
« អត់ស្រលាញ់ទេ » ប៉ុន្មានម៉ាត់ចេញពីមាត់ថេហ្យុងគេហាក់ដូចជាមិនពេញចិត្តទាល់តែសោះមើលចុះស្លៀកពាក់ដូចជាមនុស្សយន្តទៅហើយនៅមានតុចតែងដូចតើបង្ហាញម៉ូតទៀតផង
« យកមួយឈុតទៀតមក » អ្នកស្រីគីមស្រងាកចិត្តបន្ទិចក៏ប្រាប់តោបុគ្គលិកស្រីម្នាក់នោះអោយប្តូចេញថ្មី ថេហ្យុងក៏ដើរតាមនាងទាំងទឹកមុខស្អុយប៉ែរ
« អូន!! កើតអ្វីទៀតហើយ?? » លោកគីមដើរមកអង្គុយក្បែលប្រពន្ធគាត់ដែលធ្វើមុខមិនស្រស់
« អូនបារម្មណ៍ពីកូនយើងណាស់បង នេះសូម្បីតែរើសឈុតគេមិនត្រូវស្ទើរទាំងអស់ទៅ » អ្នកស្រីគីមតបទៅស្វាមីវិញពីចិត្តបារម្មណ៍ពីថេហ្យុង មែនគាត់បារម្មណ៍ពីថេហ្យុងណាស់គេមិនដែលធ្វើអ្វីទាំងបង្ខំចិត្តបែបនេះពីមុនមកនោះទេ
YOU ARE READING
គូដណ្តឹងគូជម្លោះ 💜💚
Actionស្នែហាដែលកើតឡើងពីការយល់ស្របធ្វើតាមគ្រួសារជួបមុខក៏ឈ្លោះជួបទីណាឈ្លោះទីនោះតែបែរជាមកស្រលាញ់គ្នាខ្វះមិនបានទៅវិញ Author : TAEMINA (YeEr) Dete : 25.12.21