Part 20:គេជិតក្លាយជាគូដណ្តឹងពេញសិទ្ធិហើយណា

23 3 0
                                    

ក្រោយពេលដែលបានទទួលដំណឹងថាថេហ្យុងឈឺបន្តោងសេរ៉ូមភ្លាមកម្លោះ CEO​ រូបសង្ហាប្រញេប្រញាប់ទៅផ្សារទិញផ្លែឈើនិងរបស់ប៉ូវកម្លាំងមួយចំនួនមកជូនអ្នកជំងឺដល់ផ្ទះតែម្តង។ ហៃយ៉ាអ្នកណាមិនរំភើបមានប្រុសសង្ហាមកយកចិត្តទុកដាក់នោះថាមកមើល?? តែការដែលរំភើបសប្បាយអរនេះវាប្រហែលជាចំពោះមនុស្សទូទៅហើយ លើកលែងតែគីមថេហ្យុងគេមិនបានខ្វល់ខ្វាយថាមានអ្នកណាបារម្មណ៍គេក្រៅតែពីអ្នកផ្ទះនោះទេ ។

« យាយអគុណចៅណាស់ដែរមកសួសុខទុក្ខថេហ្យុង »  លោកយាយញញឹមបិទមាត់មិនជិតពេលដែលបាននាយមកមើលថេហ្យុងបែបនេះ 

« បាទមិនអីទេលោកយាយ » ជុងហ្គុកដាក់ផ្លែឈើលើតុអង្គុយចុះលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ក្នុងផ្ទះរបស់ថេហ្យុងមិនមែនក្នុងបន្ទ​ប់នោះទេថេហ្យុងគេមិចនិងព្រមអោយនាយចូលមកឃើញបន្ទប់ខ្លួនទៅសុខចិត្តចុះមកក្រោយវិញ 

« នេះមិចក៏ចៅដឹងថាថេហ្យុងគេមិនស្រួលខ្លួន?? » ក្រោយអ្នកបម្រើបានយកទឹកមកទទួលនាយរួចលោកយាយក៏សួនាំ 

« គឺ.. » 

« ខ្ញុំជាអ្នកប្រាប់ណាលោកយាយ » យ៉ុនជនក៏លូកមាត់ឆ្លើយជំនួសនាយសង្ហា ថេហ្យុងក៏ធ្វើមុខបែបមិនពេញចិត្តចេញមកយ៉ាងណាក៏គេមិនបានសប្បាយចិត្តនិងវត្តមានរបស់នាយដែរ 

« គឺយប់មិញគេសន្លប់ព្រឹកទំនេរក៏ឈៀងមកមើលបន្ទិចទៅ » ជុងហ្គុកតបទៅលោកយាយវិញរួចក៏មិនភ្លេចញញឹមបន្ទិចដាក់ថេហ្យុងទោះគេមិនបានញញឹមមកវិញក៏ដោយ 

« ​យាយសប្បាយចិត្តណាស់ដែលចៅចេះបារម្មណ៍ពីប្អូនបែបនេះ » លោកយាយញញឹមមើលទៅពួកគេទាំងពីរ 

« បាទ » ជុងហ្គុកញញឹមតប 

« ចឹងនៅនិយាយគ្នាចុះណាយាយសុំទៅសួនខាងក្រោយបន្ទិចហើយ  » លោកយាយក៏ងើបចេញទុកអោយមក្មេងៗនៅនិយាយគ្នា 

« គ្មានអ្វីនិយាយផង » ថេហ្យុងនិយាយតិចៗល្មមឮតែអែងរអ៊ូឡើងពេលលោកយាយទៅបាត់ 

គូដណ្តឹងគូជម្លោះ 💜💚Where stories live. Discover now