Part 15: បីសារញញឹមខ្ចិប😍

26 3 0
                                    

ពេលរាត្រីដ៏សែនមនោរម្យស្ថិតនៅក្រោមពន្លឺព្រះច័ន្ទដែលទទួលគ្រប់គ្រងផែនដីជំនួសអោយព្រះអារទិត្យនាពេលថ្ងៃបានជះពន្លឺប្រៀបបាននិងបំភ្លឺពន្លឺស្រស់ស្អាតអោយ
មនុស្សពីរនាក់ដែលជិតក្លាយទៅជារបស់គ្នាទៅវិញទៅមក។ អោយពួកគេនិយាយត្រូវរូវគ្នាថ្នាក់សមីខ្លួនមិនទាំងគិតផងថាពួកគេឧស្សាហ៍ទាស់សម្តីគ្នាតែបែរពេលនេះមកអង្គុយនិយាយគ្នាធ្វើដូចជាមនុស្សដែលស្គាល់ចិត្តថ្លើមគ្នាយ៉ាងអុីចឹង៕

« ចុះថេហ៍វិញនោះ?? » ជុងហ្គុកតបសំនួរដែលនាយតូចបានសួមកគេមុននេះ ដំបូងខ្លួនក៏មិនចង់ចេះដឹងសួនាំអ្វីពីគេដែរតែថាបើមានឧកាសបែបនេះទៅហើយសួនាំក៏មិនបានខាតការណ៍អ្វីដែរ យ៉ាងណាបើគេមិនចង់ឆ្លើយក៏ជារឿងរបស់គេដែរ

« អ-អត់នោះទេ!! »ចម្លើយរបស់គេប្រៀបបាននិងមនុស្សដែលកំពុងលាក់លៀមអ្វីមួយដែលមិនចេញពីចិត្តស្មោះត្រង់ អ្នកដែលឮហើយពិតជាមានចម្ងល់ក្នុងចិត្តពេកក្រៃ ចិត្តមួយចង់សួនាំបន្តតែខ្លាចថាថេហ្យុងមិនពេញចិត្តដែលនាយសួរឿងផ្ទាល់ខ្លួនគេច្រើន

« លោកមិនសួខ្ញុំទេឬ?? » ថេហ្យុងងាកមកមើលមុខអ្នកកម្លោះដែលអង្គុយមិនឆ្ងាយពីខ្លួន បើមើលតាមទឹកមុខគេគឺមានសំនួតែហេតុអីមិនសួ??នេះខ្លាចថាគេនឹងស្តីអោយនាយមែនទេ?? ព្រះអើយគេមិនមែនមនុស្សខុសរឿងទទឹងទិសឯណា

« មែនហើយខ្ញុំគិតថាថេហ៍ប្រាកដជាមានមនុស្សជាច្រើនស្រលាញ់ចង់បានមកថ្នាក់ថ្មមតែពួកគេគ្មានឧកាសទាំងនោះ!! » ជុងហ្គុកកាលដែលបានគេនិយាយបែបនេះនាយក៏និយាយតាមតែចិត្តនាយបញ្ជាអោយនិយាយ ចិត្តមួយនៅតែខ្លាចថានិយាយហើយថេហ៍អាចនឹងខឹងមិនពេញចិត្ត

« វាមិនមែនជាការពិតដូចលោកនិយាយទាំងអស់នោះទេ!! » ថេហ្យុងអស់សំណើចបន្ទិចរួចក៏និយាយតបមកនាយសង្ហាវិញ ខ្លួនបង្ហើបមកនិយាយពីរឿងបែបនេះដោយសារគិតថានាយជាមនុស្សដែលមិនចេះរញេរញៃមាត់ច្រើន

« ​ថេហ៍មានអ្វីលាក់ក្នុងចិត្តមែនទេ?? អាចនិយាយជាមួយខ្ញុំបានដើម្បីរំសាយបានខ្លះព្រោះពួកយើងក៏ជិត..!! »

គូដណ្តឹងគូជម្លោះ 💜💚Where stories live. Discover now