*Now day*តុ~តុ
"ចៅហ្វាយ....!!!"ខេវីន គោះទ្វារបន្ទប់ចៅហ្វាយរបស់ខ្លួនតិចៗនឹងមានក្រដាសមួយនៅក្នុងដៃផងដែល។
"ចូលមក....!!"សម្លេងមាំ បន្លឺឡើងអនុញ្ញាតឲ្យអ្នកដែលនៅខាងក្រៅចូលទៅ។
"ចៅហ្វាយ នេះប្រវត្តិរបស់ក្មេងប្រុសកាលពីយប់មិញ!!"ខេវីន អោនមុខចុះបន្តិចទើបហុចក្រដាសសមីពណ៍ខ្លាញ់ក្ដាមនោះឲ្យទៅជេម។
"........"ជេម មិនមាត់ក៏ទទួលយក មកបើកមើល....
"គេឈ្មោះ Fourth Radesអាយុ19ឆ្នាំ សព្វថ្ងៃនៅរៀននឹងធ្វើការ សព្វថ្ងៃគេរស់នៅជាមួយម្ដាយម្នាក់នៅជាប់ជាយក្រុង ចៅហ្វាយ!!!"ត្រឹមតែរយៈពេល8ម៉ោងកម្លោះសង្ហារខេវីនក៏បានរកប្រវត្តិរបស់ក្មេងម្នាក់ឃើញមកនិយាយរៀបរាប់ប្រាប់ចៅហ្វាយមិនបាត់ត្រង់ណាសោះឡើយ។សមហើយដែលខេវីនជាមនុស្សដែលជេមមីណាយ៍ទុកចិត្តបំផុតនោះ មិនថាសម្ថភាពឬប្រាជ្ញានោះទេគឺខេវីននេះលេខ1ក្នុងភ្នែកជេមមីណាយ៍ ក្លារេសស្តាយ៍ហើយ។
"ពិតជាកូនរបស់ស្រីម្នាក់នឹងពិតមែន!!"ជេម ញោចមាត់ញញឹមសមតាមបំណង បំណុលដែលនាងធ្លាប់សន្យាក៏នឹងមិនត្រូវចំណាយពេលយូរគឺត្រឹមតែមួយយប់ក៏អាចរកឃើញបាត់ទៅហើយ។
"ចៅហ្វាយ...តើយើងទៅណាបន្ត ??"ខេវីន
"ទៅផ្ទះជាយក្រុងនោះទៅ!!!!"ជេម
"បាទចៅហ្វាយ!!!"ខេវីន ងក់ក្បាលក្រោយពីយល់ពីបំណងរបស់ចៅហ្វាយខ្លួន ដោយមិនចាំយូរអ្នកទាំង2ក៏ដើរចាកចេញពីបន្ទប់ដើម្បីសម្ដៅទៅឡានបើកចាកចេញទៅជាយក្រុងបាត់ទៅ។
*ផ្ទះ Fourth *
"ម៉ាក់!!!! ម៉ាក់ធ្វើម្ហូបទៀតហើយហេស៎ ??"រាងតូច ដើរចេញពីក្នុងមកសម្ដៅចូលមកក្នុងផ្ទះបាយឃើញម្ដាយកំពុងតែធ្វើអ្វីមិនដឹងក៏សួរ។
"ម៉ាក់គ្រាន់តែចិតបន្លែទេ...អ៎េឈប់សិន នេះដៃកូនទៅត្រូវនឹងអីមក មិចបានមករលាត់ស្បែកបែបនេះ ??"អ្នកស្រីហារីន បែរមុខមករកកូនទើបចាប់ភ្លឹកថាដៃកូនប្រុសគាត់រលាត់ស្បែកបន្តិចទើបសួរទៅទាំងបារម្ភ ឯដៃគាត់ក៏លោទៅចាប់ដៃកូនលើកមកមើលថាវាធ្ងន់ធ្ងរឬក៏អត់។
YOU ARE READING
[Indebted to the billionaire Uncle]🌿🌻
Боевикចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??