EP 14

743 103 40
                                    


[ Room Gamini ]

រាងតូច បិទទ្វារជិតមានទាំងចាក់សោរពីខាងក្នុងទៀតផង មាឌតូចដើរមួយៗ យឺតៗ ទៅជិតគ្រែមុននឹងទម្លាក់ខ្លួនអង្គុយផ្ទាល់ឥតយំយកៗតែម្ដងដោយគ្មានខ្វល់ថានរណានឹងបានស្ដាប់ឮនោះទេ គេដឹងត្រឹមថាពេលនេះ ម៉ោងនេះ នាទីនេះ វិនាទីនេះ គេកំពុងតែឈឺចាប់ ឈឺចាប់ខ្លាំងបំផុតរកអ្វីប្រៀបមិនបាននោះទេ។ បេះដូងឈឺដូចត្រូវគេចាក់មួយកាំបិត ទ្រូងស្ទើរតែប្រេះជា2ចំណែកក្នុងពេលឥលូវនេះទៅហើយ តើមាននរណាយល់ពីចិត្តរបស់គេក្នុងពេលនេះទេ ឬគ្មានសូម្បីតែម្នាក់សោះឡើយ។

"ហុឹកៗ !! សូម្បីតែមេឃក៏ចង់យំចំអកមនុស្សដូចជាខ្ញុំដែលតើមែនទេ ?? ហុឹសៗ អស្ចារ្យពេកហើយ!!"មាឌតូច សម្លឹងមើលទៅកញ្ចក់ដែលអាចមើលធ្លុះទៅក្រៅនោះក៏ឃើញថាមេឃចាប់ផ្ដើមបង្អុលភ្លៀងមកទាំងថ្ងៃ នេះចង់ចំអកឲ្យខ្លួនឬយា៉ងណា តែនាយក៏មិនបានស្រឡាញ់ខ្លួន នាយទុកខ្លួនត្រឹមជាក្មួយ តែគេខ្លួនឯងបែរជាគិតថានាយស្រឡាញ់គេទៅវិញ ហេតុអីក៏លេងសើចនឹងគេម្ល៉េះ។

"ហុឹម....ហ្វូត ឯងត្រូវតែរឹងមាំ មិនមែនអន់ដល់ថ្នាក់មកយំដោយសារតែរឿងតិចតួចបែបនេះនោះទេ !!"រាងតូច ដកដង្ហើមធំមួយខ្សាក មុននឹងនិយាយលួងលោមខ្លួនឯងឲ្យរឹងមាំ ដៃតូចៗលើកជូតទឹកភ្នែកចេញមុននឹងដើរសម្ដៅចូលទៅងូតទឹកបាត់ទៅ។

*ខាងក្រោម*

កាត់មកដល់ខាងក្រោមវិញលោកតាចាង លោកនុន នឹងជេម ក៏បានចុះមកវិញផងដែល ទើបនាយក្រាស់និយាយឡើងថា....

"លោកតា នឹងបា៉ នៅពិសារបាយមួយពេលសិនទៅ នេះម៉ោងក៏10 ជាងទៅហើយ !!"មាឌធំ

"បែបនេះក៏ល្អ ព្រោះបា៉ខានជួបកូនរាងយូរដែលហើយ !!"លោកនុន និយាយឡើងទាំងលើកដៃទះស្មាកូនប្រុសតិចៗ។

អ្នកទាំង3ក៏បាននាំគ្នាទៅអង្គុយនៅតុអាហារ រង់ចាំហ្វីនាងប្រាប់ឲ្យអ្នកបម្រើរៀបចំម្ហូបអាហារ ដើម្បីញុាំ។

"ហ្វី មានឃើញហ្វូតគេមកវិញហើយឬនៅ ??"នាយក្រាស់ សួរឡើងទាំងសម្លឹងរកមើលរាងតូច នេះមួយព្រឹកហើយនាយមិនទាន់បានឃើញគេមកជួបនាយនោះទេ។

[Indebted to the billionaire Uncle]🌿🌻Where stories live. Discover now