EP 13

1K 114 27
                                    

"បងនុន~~~~"អ្នកស្រីសុីដា ហៅសព្វនាមអ្នកដែលនៅចំពោះមុខខ្លួនទាំងភ្ញាក់ផ្អើលបន្តិច តើនេះប្ដីរបស់គាត់ត្រឡប់មកវិញធ្វើអ្វី ឬមួយមករស់នៅជាមួយគាត់នឹងកូនប្រុសវិញ ??សំណួរមួយនេះលោតពេញខួរក្បាលរបស់អ្នកស្រីសុីដា ហាក់ធ្វើឲ្យគាត់ភាំងរកចម្លើយមិនឃើញនោះទេ លោកជេមមីនុន ក្លារេ៉សស្ដាយ៍ ជាកូនប្រុសតែម្នាក់របស់លោកតាចាងហើយក៏ជាប្ដីរបស់អ្នកស្រីសុីដានឹងអ្នកស្រីជេសុីម៉ាក់របស់ជេមមីណាយ៍កម្លោះចាស់របស់យើងផងដែល ។លោកនុន គាត់មិនបានរស់នៅជាមួយអ្នកស្រីសុីដាអស់រយៈពេល10ឆ្នាំមកហើយ គឺចាប់តាំងពីពេលដែលអ្នកស្រីជេសុីគាត់ស្លាប់បាត់បង់ជីវិតមកម្ល៉េះ ហើយកាលវិលត្រឡប់លើកនេះធ្វើឲ្យអ្នកស្រីសុីដាដែលមាននាមជាមជាប្រពន្ធដើមបែងចែកមិនដាច់នោះទេ។

"ជាខ្ញុំ....ហេតុអីក៏អ្នកស្រីហាក់ភ្ញាក់ផ្អើលយ៉ាងនេះ ??ឬមួយអ្នកស្រីបានធ្វើអ្វីខុសតើមែនទេ ??"លោកនុន សួរទៅកាន់ភរិយាទាំងប្រើសព្វនាមថាអ្នកស្រី មើលទៅខុសពីប្ដីប្រពន្ធគេផ្សេងណាស់តែវាមិនចម្លែកទេដែលលោកនុនហៅប្រពន្ធថាអ្នកស្រីបែបនេះនោះ។

"គ្មានអ្វីទេ បងមកដល់ហេតុអ្វីមិនប្រាប់ខ្ញុំមុន នឹងអាលបានខ្ញុំប្រាប់កូនវីនឲ្យទៅទទួលលោកបង!!"អ្នកស្រីសុីដា សួរនាំលោកនុនបន្តិចបន្តួចទើបដើរតាមគាត់ចូលមកខាងក្នុងវិញ។

"មិនអីទេ បា៉ឲ្យកូនចៅទៅទទួលហើយ នឹងមិនឲ្យលំបាកដល់អ្នកស្រីហើយនឹងកូនប្រុសនោះទេ !!"គាត់និយាយតែពិននេះហើយក៏ដើរឡើងទៅខាងលើដែលជាបន្ទប់របស់គាត់នឹងម៉ាក់របស់ជេមកាលពីមុនបាត់ទៅ។ចំណែកអ្នកស្រីសុីដាក៏ឈរគិតអ្វីមិនដឹងនោះទេតែម្នាក់ឯង បែបរកល្បិចកលទៀតហើយមើលទៅ។

*ថ្ងៃថ្មី........."

ហ្វូត ចុះមកក្រោមក្នុងសម្លៀកបំពាក់អាវដៃវែង សាច់ទន់ឆ្នូតទទឹងលាយពណ៍3 4ពណ៍ខោខ្មៅសាច់ទន់ៗតែមើលទៅរលោង នឹងស្ពាយកាបូបចំហៀងមួយផងដែល។

👇

👇

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now