EP 6

1.2K 84 16
                                    


"យើងគ្មានថ្ងៃចាញ់ឯងទេ អាកូនមីស្រីលក់ខ្លួន!!!!"អ្នកស្រីសុីដា ជេរប្រទេចជេមខ្លាំងៗស្របពេលដែលនាយដើរចេញទៅទាំងធ្វើមិនឮពីសម្ដីរបស់អ្នកស្រីសុីដានោះឡើយ។

"ម៉ាក់ចាត់ការនាងនោះចោលទៅ ដោយសារតែវាទើបអាជេមវាថ្លើមធំហ៊ានថាឲ្យពួកយើងបែបនេះ"វីន សម្លឹងមើលទៅជេមទាំងកំហឹង ដាច់ខាតគេមិនព្រមចាញ់ជេមមីណាយ៍ដោយសារស្រីលក់ខ្លួនម្នាក់នោះនោះទេ។

"នាងនោះនឹងមិនមានជីវិត រស់ដល់ស្អែកទេកូនកុំបារម្ភអី !!"អ្នកស្រីសុីដា និយាយរួចក៏ដើរឡើងទៅលើធ្វើឲ្យវីនឆ្ងល់ជាខ្លាំងតែនាយក៏មិនបានសួរគាត់នោះដែល។

"មីងមិចមិនឆាប់ទៅធ្វើការទៅ ឬចង់អត់ការងារធ្វើហេស៎ ??!!"វីន ងាកក្រោយមកស្ដីឲ្យមីងចមខ្លាំងៗខ្លួនជាអ្នកបម្រើទេ តែកុំមើលឲ្យតែចៅហ្វាយមានរឿងគឺដឹងតែមានវត្តមានរបស់មីងចមមកដែលហើយ។

"ចាស៎អត់ទេអ្នកប្រុស ខ្ញុំទៅធ្វើការវិញហើយ!!!"និយាយតែពិននេះហើយមីងចមក៏ប្រញាប់ប្រញាល់រត់ទៅធ្វើការរបស់ខ្លួនវិញបាត់ទៅ។

"ពិតជាគ្មានប្រយោជន៍ពិតមែន វើយ!!!!!"នាយនិយាយរួចក៏ក្រោកទាញសោរឡានបញ្ឆេះបើកចេញទៅណាមិនដឹងដោយមិនបានប្រាប់អ្នកស្រីសុីដានោះទេ។

*ក្រុមហ៊ុន ជេមមីណាយ៍*

ជេម បើកឡានត្រឡប់ចេញពីផ្ទះនោះមកទាំងមិនបានត្រឡប់ទៅមន្ទីរពេទ្យទៀតនោះទេ ព្រោះត្រូវមកប្រជុំ ផង ហើយបើហ្វូតគេចង់មកនោះខេវីនគេអាចជូនមករកនាយបានព្រោះខេវីនជាមនុស្សដែលនាយទុកចិត្តជាងគេនោះអី។

"លោកអគ្គនាយក ថ្ងៃនេះមានប្រជុំធំ!!!"ហ្វា ក្រោយពីឃើញជេមដើរចូលមកហើយនាងក៏ប្រញាប់ទៅប្រាប់នាយភ្លាមព្រោះដល់ម៉ោងប្រជុំទៅហើយ។

"ដល់ម៉ោងហើយឬនៅ ??"នាយក្រាស់ ដកដៃចេញពីទ្វារវិញ ទើបងាកមកសួរហ្វាដែលឈរកាន់ឯកសារនោះវិញ។

"ចាស៎ដល់ហើយ "ហ្វា

"យកឯកសារមក ហើយនាងនៅទីនេះហើយ!!!"ជេម មិនបានគិតអីច្រើនក៏ប្រាប់ឲ្យហា្វនាងហុចឯកសារមក តែនាយក៏មិនបានឲ្យនាងទៅនោះដែល។

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now