[មន្ទីរពេទ្យ]
គ្រាន់តែមកដល់ក្នុងមន្ទីរពេទ្យភ្លាម អ្នកគ្រូពេទ្យ2អ្នករហ័សរុញគ្រែមកទទួលហ្វូតពីដៃអ្នកខាងណេះភ្លាមៗ ជេមកាន់ដៃរាងតូចជាប់ដើរទៅជាមួយនឹងអ្នកគ្រូពេទ្យ នាយសម្លឹងមើលទៅរាងតូចដែលស្ងាត់បាត់មាត់ឈឹងទាំងមានអារម្មណ៍មិនល្អ មុននេះបើនាយមិនឆេវឆាវដាក់រាងតូចគេក៏នឹងមិនក្លាយជាបែបនេះដែល តែបើគេមកស្ដាយក្រោយក៏វាហួសពេលដែល។
"ហ្វូត !!ឆាប់ដឹងខ្លួនណា៎ យើងមានអីចង់ប្រាប់ដល់ឯងឮទេ ??"នាយក្រាស់ ក្ដាប់ដៃរាងតូចយា៉ងណែន នាយខុស ខុសដែលបន្ទោសហ្វូតទាំងដែលនាយដឹងហើយថាហ្វូតមានចរឹកបែបណានោះ តែមកពីមុននេះនាយប្រចណ្ឌ័ទើបទប់អារម្មណ៍ខឹងក្រោធមិនបានឆេវឆាវដាក់ហ្វូតមួយពេលបែបនេះ។
"លោកជេម សុំចាំនៅខាងក្រៅសិន!!"អ្នកគ្រូពេទ្យ ម្នាក់បាននិយាយឡើងហាមឃាត់មិនឲ្យមាឌធំចូលទៅក្នុង មុននឹងរុញរាងតូចចូលទៅក្នុងបាត់ទៅ។ នាយដាក់ខ្លួនអង្គុយចុះលើតុក្បែរនោះទាំងលើកដៃជ្រោងសក់ទៅក្រោយទាំងស្មុគស្មាញ ទើបខាមេឡានាយនិយាយទៅកាន់ជេមតិចៗថា...
"សុំទោស!! គ្រប់យា៉ងមកពីខ្ញុំទាំងអស់ បើព្រឹកមិញខ្ញុំប្រាប់ហ្វូតតាមត្រង់ម្ល៉េះគ្មានរឿងបែបនេះកើតឡើងនោះឡើយ!!"ខាមេឡា អោនមុខចុះដោយការដឹងកំហុស ព្រោះតែនាងសុំឲ្យជេមលាក់បាំងរឿងនាងជានរណា ហើយនឹងកុហកចង់ដឹងពីចិត្តរាងតូចនោះម្ល៉េះពេលនេះអ្នកទាំង2កំពុងតែរីករាយជាមួយគ្នាហើយ។
"មិនមែនជាកំហុសរបស់ខាមេឡាទេ ខ្ញុំទេអ្នកខុស ខុសដែលធ្វើឲ្យហ្វូតទៅជាបែបនេះដោយខ្លួនឯង!!"ជេមមីណាយ៍
"តែខ្ញុំ......."
"ត្រឡប់ទៅវិញចុះ រឿងនៅទីនេះខ្ញុំអាចដោះស្រាយបាន ចាំមានពេលខ្ញុំនាំហ្វូតឲ្យទៅស្គាល់ខាមេឡាណា៎!!"ជេម ងើបមុខកាត់សម្ដីនាងមុននឹងប្រាប់ឲ្យនាងត្រឡប់ទៅវិញ ជាពិសេសនាយថានឹងនាំហ្វូតឲ្យទៅស្គាល់នាងទៀតផង ចុះរឿងនាងជាអនាគតគូរដណ្ដឹងនាយនោះតើវាយា៉ងមិចឲ្យប្រាកដទៅ ??
"ចាស៎ !!"នាងនិយាយចប់ហើយក៏ត្រឡប់ចាកចេញពីមន្ទីរពេទ្យដើម្បីត្រឡប់ទៅផ្ទះវិញតែមិនមែនទៅផ្ទះរបស់ជេមទេគឺគេទៅផ្ទះរបស់លោកយាយគេនេះឯង។
![](https://img.wattpad.com/cover/368892761-288-k899157.jpg)
YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Боевикចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??