EP 10

1.4K 126 33
                                    


  *ភូមិគ្រឹះ Gemini klaresstay *

  ជេមមីណាយ៍ បីរាងតូចនៅក្នុងដៃទាំងបែកញើសតិចៗ ពេលនេះក្នុងខ្លួននាយស្ទើរតែទប់អារម្មណ៍មិនបានដោយសារតែក្លិនហុឺតដែលសាយភាយពីខ្លួនរាងតូចមកនោះហើយ។ជេម ក្នុងដំណើរញាប់ស្ដេកសម្ដៅទៅរកបន្ទប់ខ្លួន តែស្របពេលនោះហ្វីយា៉នាងនៅលើសាឡុងទើបនិយាយឡើងថា.....

  "ហ្វីយា៉...ហាមមិនឲ្យនរណាទៅរំខានខ្ញុំបើគ្មានការអនុញ្ញាត!!!"ជេម

  "ពូ...ហុឹកៗខ្ញុំក្ដៅ នឹងចុកពោះខ្លាំងណាស់!!!"រាងតូច តោង.ក.រាងក្រាស់ជាប់និយាយសម្លេងខ្សោយៗទៅកាន់នាយក្រាស់។

  "ចាស៎លោកប្រុស !!"ហ្វីយា៉,អោនគោរពជេមមីណាយ៍តិចៗ ទាំងក្នុងចិត្តឆ្ងល់ថាអ្នកប្រុសតូចកើតអ្វី ??តែក្នុងពេលនេះនាងមិនទាន់ហ៊ានសួរនោះទេ!!បានត្រឹមតែសម្លឹងមើលលោកប្រុសរបស់នាងបីរាងតូចឡើងទៅលើតែប៉ុណ្ណោះ។

  "បងហ្វី !!នេះអ្នកប្រុសតូចគាត់កើតអ្វីទៅ ??"រីដា ឈរជូតគ្រឿងសង្ហាររឹមក្បែរនោះដើររសៀកៗចូលមកសួរហ្វីយ៉ាទាំងឆ្ងល់កែវភ្នែកសម្លឹងសម្លក់ទៅអ្នកដែលនៅក្នុងដៃរាងក្រាស់បែបចងកំហឹងតែម្ដង។

  "មិនដឹងទេ ឯងកុំចេះដឹងរឿងលោកប្រុសច្រើនពេកប្រយ័ត្នគ្មានការងារធ្វើទៅ!!"ហ្វីយា៉ នាងឆ្លើយហីៗទៅកាន់រីដា នឹងប្រៀនប្រដៅនាងបន្តិចបន្តួចនេះមកធ្វើការនៅផ្ទះគេបើរវល់តែចង់ចេះដឹងរឿងគេបែបនេះម្ចាស់ផ្ទះគេមិនដេញចេញទៅហើយទេហ៎។

  "ចាស៎ បងហ្វី!!"

  ហ្វីយា៉ គ្រវីក្បាលតិចៗរួចដើរទៅក្រោយមើលការខុសត្រូវអ្នកបម្រើដែលនៅទីនេះទាំងអស់បាត់ទៅ និយាយឲ្យត្រង់តាមការជាក់ស្ដែង ហ្វីយ៉ានាងមានតួនាទីមើលការខុសត្រូវអ្នកបម្រើនៅក្នុងផ្ទះមួយនេះបន្ទាប់ពីជេមមីណាយ៍ ព្រោះការងារមួយនេះនាងធ្វើមកជាង10ឆ្នាំទៅហើយ។ចំណែករីដា នាងទើបតែមកនៅបម្រើការងារទីនេះបានប៉ុន្មានខែតែប៉ុណ្ណោះ ទើបហ្វីយ៉ានាងចេះតែណែនាំបន្តិចបន្តួចទៅ។

  *បន្ទប់ ជេមមីណាយ៍*

  រាងក្រាស់ ដាក់រាងតូចទៅលើពូកថ្នមៗមុននឹងចាត់ការសម្លៀកបំពាក់ខាងក្រៅខ្លួនចេញបោះទៅលើឥតគ្មានស្ដាយស្រណោះទេ។

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now