EP 11

1.1K 103 11
                                    

 
  ងុឺត~~~

  សម្លេងឡានបានស្ងាត់បាត់ទៅ ជំនួសឲ្យនាយក្រាស់បានមកដល់មុខក្លឹបដែលជាកម្មសិទ្ធរបស់នាយក្រាស់ផ្ទាល់។ទ្វារឡាន បានបើកឡើងបង្ហាញឲ្យឃើញរាងក្រាស់ចុះមកអមជាមួយទឹកមុខមាំ មុននឹងនិយាយទៅកាន់រាងតូចតិចៗឲ្យគេឆាប់ចុះមកជាមួយនាយ។

  "ឆាប់ចុះមក !!"

  "បាទ !!"រាងតូច ឆ្លើយទាំងទឹកមុខក្រៀមៗមើលក៏ដឹងថាគេកំពុងតែភ័យ ភ័យខ្លាចនាយក្រាស់យកគេទៅលក់ដូចសម្ដីមុននេះនោះអី។

  "........"នាយក្រាស់ ,លួចសម្លឹងមើលទៅមុខក្មេងដែលចុះពីលើឡានបន្តិច នាយដឹង ដឹងថាហ្វូតកំពុងតែភ័យ តែនាយក៏មិនដាច់ចិត្តធ្វើបែបនេះដែលនេះនាយសុខចិត្តចាំអាល្អិតនេះឡើង19ឆ្នាំបើឲ្យលក់ចេញងាយៗបែបមិនអាចទេមើលទៅ។

  *ក្នុងក្លឹប ម៉ោង8:00ព្រឹក*

  "នេះបាត់មុខទៅណាយូរម្ល៉េះ ??មិនគិតនឹកនាមីងសោះហើយណ៎!!"គ្រាន់តែចូលមកដល់ខាងក្នុងក្លឹបភ្លាម ជេមក៏ទទួលបានសំណួរចេញពីមាត់របស់មីងគេភ្លាមៗពុទ្ធោអើយ!!!នេះនាយមិនមែនចេះតែមានពេលមកមើលមីងរបស់គេឯណា ការងារក៏ចូលមិនដាច់កាលពី1ខែមុនក៏ត្រូវទៅថៃ ហើយណាមួយមីងរបស់គេក៏នៅក្លឹបមានក្មេងៗមើលថែហើយទោះនាយមិនសូវជាបានមកក៏គាត់មិនអាចអផ្សុកនោះដែល។

  "ក៏នៅទីនេះមានក្មេងៗមើលថែទៅហើយ គ្មានខ្ញុំម្នាក់ក៏មិនអីដែលមែនទេមីង ??"ជេម ដាក់ខ្លួនអង្គុយលើសាឡុងទល់មុខមីងជេនរបស់គេ នឹងទាញដៃហ្វូតឲ្យមកអង្គុយក្បែរនាយដូចគ្នា។

  មីងជេន សម្លឹងមើលទៅរាងតូចទាំងមិនដាក់ភ្នែកទើបសួរទៅជេមរឿងក្មេងប្រុសម្នាក់ដែលមកជាមួយគេឡើងថា.....

  "ក្មេងនេះជា....."មីងជេន ចង្អុលចំរាងតូចទាំងទឹកមុខឆ្ងល់ៗតាំងពីដើមមកទៅហើយនរណាក៏ដឹងដែលថាជេមមិនដែលយកនរណាតាមជាប់ខ្លួនទេលើកលែងតែខេវីនដែលជាអង្គរក្សនាយប៉ុណ្ណោះ តែលើកនេះគេក៏យកក្មេងប្រុសនេះមកតាមច្បាស់ជាមិនមែនធម្មតាហើយ។

  "ជាអ្វី....មីងប្រាកដជាដឹងហើយត្រូវទេ ??"ជេម

  "ក៏មិនច្បាស់ទើបសួរ~~អាល្អិត តើឯងមានឈ្មោះអ្វី ??"មីងជេន ងក់ក្បាលតិចៗមុននឹងងាកមកចាប់អារម្មណ៍និយាយលេងជាមួយរាងតូចឯណេះវិញ។

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now