#ភូមិគ្រឹះ ហានឆយ
ស្រីស្រស់ សម្បុរស ម្នាក់ដេកដួលទៅលើឥតការ៉ូនៃជ្រុងម្ខាងក្នុងបន្ទប់ងងឹតមួយ ខ្លួនប្រាណក៏មានស្នាមពាសពេញទាំងខ្លួនហាក់ដូចត្រូវគេវាយនឹងខ្សែរ ហើយក្នុងនោះមានតែភ្លើងភ្លឺធ្លុងៗជះមកពីលើតុធ្វើការមួយក្បែរនោះ ដែលមានបុរសវ័យល្បាក់50ប្លាយប្អូនលោកបា៉នាយក្រាស់បន្តិចបន្តួចអីនឹង។រាងចំណាស់អង្គុយជក់បារី បង្ហុយផ្សែងពាសពេញផ្ទៃបន្ទប់ កែវភ្នែកសម្លឹងមើលទៅហ្វា បន្តិច ទើបគាត់ក្រោកឡើងដើរចាកចេញទៅក្រៅវិញដោយមិនមាត់អ្វីនោះឡើយ។តើនេះ ហ្វាត្រូវគេចាប់មកអញ្ចឹងហេស៎??ចុះល្ងាចម្សិលមិញនាងចាញ់បោកពូអ៊ុនម្នាក់នោះឬ ??ហើយនៅមានទៀតតើបុរសចំណាស់ម្នាក់នេះជានរណាឲ្យប្រាកដទៅ ??
#ក្នុងកម្មវិធី ម៉ោង7យប់
ប្ដីប្រពន្ធថ្មីថ្មោង1គូរនេះក៏ត្រូវដល់ពេលវេលាមកទទួលភ្ញៀវដែលមកចូលរួមក្នុងកម្មវិធីរបស់ពួកគេ ហើយចំណែកថូម៉ាស់ក៏សុំដកខ្លួនទៅមុន ដោយសារនៅខាងមន្ទីរពេទ្យមានការបន្ទាន់ ឯកុងក៏បានត្រឡប់ទៅវិញដូចគ្នា។ចំណែកខាងអ្នកស្រីសុីដានឹងកូនប្រុសក៏មិនដឹងថាបាត់ទៅណាទេនិយាយឲ្យចប់គឺថាបាត់តាំងតែពីថ្ងៃ តែលោកតាចាងក៏មិនបានឲ្យគេតាមរកដែលព្រោះក្នុងពិធីអត់ពួកគាត់2នាក់ក៏វាមិនធំដុំអីដែល ។
«នេះ!! ចៅហ្វូត ហត់ហើយក៏ឡើងទៅសម្រាកចុះខាងក្រោមទុកឲ្យជេមគេនៅទទួលភ្ញៀវម្នាក់ឯងក៏បាន!!»លោកតាចាង ដោយយល់ឃើញថាហ្វូតមានផ្ទៃពោះផង ណាមួយគេក៏រវល់ពេញ1ថ្ងៃមកហើយ ដូចនេះគួរតែសម្រាកខ្លះទើបចៅគាត់អាចមានសុខភាពល្អ។
«ពិតមែនហើយកូន!!»លោកនុន
«គឺថាខ្ញុំមិនអីទេលោកតា លោកបា៉ !!»រាងតូច តបទៅមនុស្សចាស់វិញជាមួយនឹងស្នាមញញឹមជាប់មិនរលុប។
«កូន គួរតែស្ដាប់តាមលោកតា នឹងលោកបា៉ទៅ នេះខាងក្រោមចាំម៉ាក់ជាអ្នកទទួលខុសត្រូវក៏បានដែល!!»អ្នកស្រី ហេរីចាប់ដៃកូនប្រុសនឹងពន្យល់រាងតូចថាឲ្យគេនេះស្ដាប់តាមអ្នកទាំង2 ណាមួយឃើញកូនហត់មួយថ្ងៃហើយតែដូចជាមិនឮគេរអ៊ូសោះឡើយក្មេងនេះ។
«តែកូន...»
«កុំចចេសអី ចាំបងនាំអូនទៅ!!លោកតាផ្ញើរផង!!»គ្រាន់តែបានការអនុញ្ញាតពីលោកតាហើយនាយក្រាស់មិនចាំយូរក៏លើកបីប្រពន្ធដើរចេញមកក្រៅកាត់ហ្វូងមនុស្សជាច្រើនដើម្បីនាំគេត្រឡប់ទៅភូមិគ្រឹរបស់ខ្លួន។
«ចៅហ្វាយ....ចៅហ្វាយទៅណា??ចាំ....»ខេវីន រវល់តែតាមរកលីនទំរាំតែឃើញងាកមកក៏ជើញថាចៅហ្វាយបើកឡានចេញទៅមុនទើបខំប្រឹងហៅតែហៅយ៉ាងណាក៏មិនឮដែលបើចៅហ្វាយបើកទៅបាត់ហើយនោះ។
«បងហៅចៅហ្វាយធ្វើអី??»លីន ច្រត់ចង្កេះសួរទៅខេវីនទាំងឆ្ងល់ នេះការងារពួកគេទាំង2មិនទាន់រួចរាល់ផងហើយខេវីននាយហៅចៅហ្វាយធ្វើអីទៅ??
«បើបងមិនហៅ តើបានអ្វីជិះទៅវិញ!!»លីន លើកដៃទះថ្ងាស ហួសចិត្តនឹងចម្លើយនាយវីន នេះឡានចៅហ្វាយនៅសល់1ទៀតដែលតើសម្រាប់ឲ្យពួកគេទាំង2ជិះទៅវិញ ចុះមិចបាននាយថាគ្មានអីជិះបែបនេះ??ឬមួយមិនទាន់ដាច់អាល័យពីចៅហ្វាយទេ??
«ឡាននៅសល់1ទៀត បងមើលទៅ!!»លីន
«តែបង....»ខេវីន
«បានហើយៗ ឆាប់ចូលទៅខាងក្នុងបង្ហើយកម្មវិធីចៅហ្វាយជាមួយខ្ញុំ កុំឲ្យចៅហ្វាយដឹងថាបងចងគេចទៅភូមិគ្រឹះវិញណា!!»លីន
«បាទ!!»
#ភូមិគ្រឹះ ជេមមីណាយ៍
ងុឺត~~~
សម្លេងម៉ាសុីនឡានបានពន្លត់ ទើបនាយក្រាស់ដោះខ្សែរក្រវ៉ាត់ចេញ មុននឹងចុះពីលើឡានដោយមានបុរសម្នាក់រត់មកបើកទ្វារឲ្យនាយយ៉ាងលឿន។
«ចៅហ្វាយ!! សូមអញ្ជើញ!!»
«ហុឹម.....»នាយក្រាស់ គ្រាន់តែគ្រហុឹមបន្តិច ទើបប្រញាប់ទៅលើកបីរាងតូចដើម្បីចូលទៅខាងក្នុង។
«ដល់ហើយហ្អស៎??ជេម!!»រាងតូច បើកភ្នែកព្រឹមៗដៃស្រវា៉អោបករនាយក្រាស់ជាប់ក្វិត ទើបសួរទៅនាយតិចៗទាំងមិនចង់ឮសម្លេង។
«ដល់ហើយ អូនគេងបន្តទៅ!!»រាងតូច មិនតបអ្វីក៏សង្ងំគេងបន្តទៀត ណាមួយថ្ងៃនេះគេហត់ណាស់ តែក៏មិនហ៊ានរអ៊ូឡើយខ្លាចថាលំបាកដល់អ្នកគ្រប់គ្នា ជាពិសេសគឺជេម ព្រោះ1ថ្ងៃពេញនាយគឺថាតាម take care គេជាប់មិនដាច់កន្ទុយភ្នែកសោះឡើយ។
#បន្ទប់ជេមមីណាយ៍
ទ្វារបន្ទប់ត្រូវបានបើកឡើង ទើបនាយបីរាងតូចមកដាក់លើគ្រែសឹមដោះអាវខាងក្រៅរបស់រាងតូចចេញមួយជាន់ ឯដៃក្រាស់ក៏លើកទៅអង្អែលពោះរាងតូចថ្នមៗមុននឹងនិយាយឡើងថា....
«អរគុណ ដែលអូនព្រមនៅក្បែរបង អរគុណ ដែលអូនស្ម័គ្រចិត្តពពោះកូនដើម្បីបង អរគុណ ដែលអូនមិនព្រមទៅណាចោលបង អរគុណគ្រប់យ៉ាងណាប្រពន្ធសម្លាញ់!!សឺត»នាយនិយាយពាក្យនេះទាំងដែលដឹងហើយថារាងតូចគេងលក់ ស្ដាប់មិនឮក៏ដោយ តែថ្ងៃក្រោយនាយក៏អាចនិយាយឲ្យគេស្ដាប់រាល់ថ្ងៃបានដែល គ្រាន់តែថាពេលនេះនាយចង់និយាយទើបនិយាយតែម្ដងទៅ។
ក្រោយពីរៀបចំឲ្យប្រពន្ធគេងរួចរាល់ហើយ ជេមក៏បានដើរចូលទៅក្នុងបន្ទប់ទឹកមួយសន្ទុះ ទើបចេញមកវិញជាមួយកន្សែងរុំចង្កេះមួយ សក់ក្បាលក៏សើមឯដៃក៏មានកាន់កន្សែងមួយជូតសក់តិចៗ កែវភ្នែកក៏សម្លឹងមករកប្រពន្ធទាំងស្នាមញញឹមមិនរលុប។តាមពិតទៅនាយមិននឹកស្មានថាខ្លួននាយអាចឈានមកដល់ថ្ងៃនេះដែល ថ្ងៃមួយដែលនាយរង់ចាំ គឺចាំមកជាយូរហើយ គឺចាំមនុស្សម្នាក់នេះដើម្បីយកគេមកធ្វើជាកម្មសិទ្ធិរបស់នាយតែម្នាក់គត់ ហើយទីបំផុតក៏បានសម្រេចហើយ។
បន្ទាប់ពីឈរគិតអស់មួយសន្ទុះទើបនាយនេះដើរទៅទូរ បើកយកឈុតគេងយប់មកស្លៀកពាក់មុននឹងឡើងទៅជិតរាងតូចទាញគេមកអោបយ៉ាងណែនមុននឹងសង្ងំបិទភ្នែកគេងលក់ទល់ព្រឹកតែម្ដង។
#ថ្ងៃថ្មី
«ហុឹម...»រាងតូច គ្រហុឹមដើមករបន្តិចទាំងមិនអស់ងងុយ ដៃតូចៗក៏លើកទៅញីភ្នែកតិចៗដើម្បីឲ្យស្វាងតែក៏ត្រូវបើកភ្នែកធំៗភ្ញាក់ផ្អើលនឹងវត្តមានរាងក្រាស់ដែលកំពុងតែគេងសម្លឹងមើលមុខខ្លួនទាំងទឹកមុខញញឹម មើលទៅមួយរយៈនេះបុរសមុខមាំ មុខឈើយើងដូចជាញញឹមជាប់រហូតមិនមែនសោះកក្រោះអត់ជាតិទៀតឡើយ ហិហិ។
«ជុប~~~morning kiss អូនសម្លាញ់!!»ហ្វូត បើកភ្នែកធំៗធ្វើមុខភ្ញាក់ផ្អើលនឹងកាយវិការនាយក្រាស់ ហេតុអ្វីព្រឹកនេះក៏ផ្អែមយ៉ាងហ្នឹង?តើអាចឲ្យគេលើសជាតិស្ករដែលឬទេនៀក?(កូនមិនលើសទេ តែអ្នកអានតើដែលលើសនុង😙)
«morning kiss ហ្អេស៎??តែអូនមិនទាន់លុបមុខ ដុះធ្មេញនៅឡើយទេ!!»ពិតមែនហើយ គេក្រោកមកនៅមិនទាន់បានលុបមុខ ដុះធ្មេញផង នេះលេងមកថើបបែបនេះស្អុយមាត់ខ្មាស់នាយខ្លាំងណាស់><។
«ហឹស ហឹស ទោះអូនមិនទាន់លុបមុខ ដុះធ្មេញក៏បងនៅតែថើបដែល ព្រោះក្លិនអូនក្រអូបដូចកូនង៉ែតអញ្ចឹង មានដឹងទេ??»នាយនិយាយដោយញញឹម ញញឹមទៀតហើយ><ញញឹមច្រើនប្រយ័ត្នគេចោទថាព្រាននារីទៅ តែយល់ល្អកុំញញឹមខ្លាចថាអ្នកអាន អានហើយអៀនប្រកាច់ពេញពូក ពិបាកគេទារឲ្យទទួលខុសត្រូវទៀតនឹងហាស៎។
«បងកុំចេះតែនិយាយ ខ្លួនអូន---អុឹម!!»និយាយមិនទាន់អស់ពាក្យផង អាការៈក្អួតចង្អោរក៏ចាប់ផ្ដើមឡើងធ្វើឲ្យសមីខ្លួនចុះពីលើពូកចូលក្នុងបន្ទប់ទឹកស្ទើរមិនទាន់។
«អូនយ៉ាងមិចទៅហើយ »នាយក្រាស់ចូលមកជួយរឹតខ្នង រាងតូចតិចៗនឹងសួរដោយក្ដីបារម្ភ។
«អ៊ួកៗ....វក់....អ៊ួក...វក់...ហុឹម»
មួយសន្ទុះក្រោយក៏ឃើញថានាយក្រាស់បីប្រពន្ធចេញពីបន្ទប់មកវិញ ដោយមើលសភាពហ្វូតក៏ដឹងថាចាញ់ខ្លាំងហើយទើបមានសភាពបែបនេះនោះ។
«អូនសម្រាកសិនទៅ បងទៅប្រាប់ហ្វីឲ្យខលហៅគ្រូពេទ្យមកសិន!!»រាងក្រាស់
«ហុឹម..»រាងតូច ងក់ក្បាលតិចៗទាំងបិទភ្នែកសង្ងំគេង ក្នុងខ្លួនក៏ចាប់ផ្ដើមល្វើយ អស់កម្លាំង ហើយចេះតែងងុយគេងរហូត។
ក្រាក.....!
សម្លេងបើកទ្វាក៏បានបន្លឺឡើងដោយស្នាដៃអ្នកស្រីហេរី គាត់ដើរចូលទៅជិតគ្រែកូនប្រុសដោយលើកដៃអង្អែលក្បាលរបស់គេតិចៗដោយក្ដីបារម្ភជាពន់ពេក តែក៏មិនអាចជួយអ្វីកូនបាន គឺបានត្រឹមតែអាណិតកូនប្រុសជាទីស្រឡាញ់ត្រូវមកលំបាកពពោះបែបនេះ តែក៏សប្បាយចិត្តពេលកូនមានមនុស្សដែលខ្លួនស្រឡាញ់ចាំនៅក្បែរមើលថែ ទឹកក្ដៅទឹកត្រជាក់ វារគ្រាន់ជាងគាត់ពេលពពោះហ្វូតឆ្ងាយណាស់។
«ម៉ាក់....!»
«កូនយ៉ាងមិចទៅហើយ មិនស្រួលត្រង់ណាទេ??ម៉ាក់ដឹងណា ថាពេលពពោះគឺវាលំបាកណាស់ »អ្នកស្រីហេរី ចាប់ដៃកូនប្រុសសួរដោយក្ដីបារម្ភ តើមានម្ដាយឯណាដែលថាឃើញកូនលំបាកហើយគឺមិនបារម្ភនោះ បើអាគាត់ឈឺជំនួសក៏បានដែល។
«កូនម៉ាក់មិនអីឡើយ កូនរឹងមាំណាស់ម៉ាក់មើលៗ!!»រាងតូច ព្យាយាមនិយាយទាំងញញឹមស្ងួត មើលក៏ដឹងថាពេលនេះក្នុងខ្លួនគេហាក់មិនស្រួល តែក៏មិនចង់ឲ្យម្ដាយបារម្ភពីគេនោះឡើយ។
«កុំកុហក ម៉ាក់អី ម៉ាក់មើលដឹងណា នេះបើកូនមិនស្រួលក៏សម្រាកសិនទៅ បន្តិចទៀតជេមគេនឹងត្រឡប់មកវិញហើយ!!»គាត់អង្អែលក្បាលកូនថ្នមៗ ទើបរាងតូចព្រមស្ដាប់តាមនឹងបិទភ្នែកសង្ងំគេងវិញ។ចំណែលអ្នកស្រីហេរីក៏ត្រឡប់ទៅខាងក្រោមធ្វើអ្វីប៉ូវកម្លាំងឲ្យរាងតូចវិញ។
#ខាងក្រោម
នាយក្រាស់ចុះមកក្រោមមួយសន្ទុះទើបឡើងទៅវិញជាមួយលោកគ្រូពេទ្យវ័យចំណាស់ម្នាក់ ប្រហែលគាត់ជាលោកគ្រូពេទ្យប្រចាំភូមិគ្រឹះមួយនេះហើយ។លោកគ្រូពេទ្យញញឹមដាក់អ្នកស្រីហេរីបន្តិចមុននឹងដើរតាមនាយក្រាស់ឡើងផុតទៅលើបាត់។
ក្រាក......!
លោកគ្រូពេទ្យដើរទៅក្បែរគ្រែទើបទុកកាតាបដាក់សម្ភារៈមកនោះមួយឡែកសិន មុននឹងគាត់ចូលទៅអង្គុយកៅអីក្បែរនោះពិនិត្យមើលរាងតូច។
ឯនាយក្រាស់ក៏នៅអង្គុយក្បែរប្រពន្ធ មិនទៅណាឆ្ងាយឡើយ មើលក៏ដឹងថានាយប្រច័ណ្ទតែប្រឹងទប់ក៏ព្រោះមិនចង់ឃើញរាងតូចត្រូវមកក្អួតចង្អោរអីបែបនេះ មើលទៅនាយពិតជាមិនចង់ឃើញប្រពន្ធបែបនេះឡើយ។
ក្រោយពីពិនិត្យចប់សព្វគ្រប់ហើយ លោកគ្រូពេទ្យក៏យករបស់របរគាត់ចេញមកដល់ខាងក្រៅបន្ទប់ទើបនិយាយឡើងទៅកាន់ជេមតិចៗថា.....
«លោកប្រុស គួរតែប្រយ័ត្នចំពោះសុខភាពរបស់អ្នកប្រុសតូចបន្តិច អ្នកប្រុសតូចទើបតែមានផ្ទៃពោះ2អាទិត្យងាយរងផលប៉ះពាល់ណាស់ ជាពិសេសប៉ះអីដែលរឹងតិចតួចក៏បណ្ដាលឲ្យមានបញ្ហារបានដែល ចំណែកអាហារដែលគួរញុាំលោកប្រុសគួរតែជ្រើសរើសអាហារណាដែលមានជីវជាតិមកបំប៉នអ្នកប្រុសតូច ឬប្រភេទស៊ុបក៏បានដែលដើម្បីឲ្យអ្នកប្រុសតូចមានកម្លាំងឡើងវិញនឹងមានសុខភាពល្អផងដែល»លោកគ្រូពេទ្យ រៀបរាប់យ៉ាងលម្អិតឯនាយក្រាស់ក៏ស្ដាប់ដោយយកចិត្តទុកដាក់ទើបសួរទៅគាត់ថា...
«ចុះរឿងចាញ់ ហើយក្អួតចង្អោអីបែបនេះ តើពេលណាវាបាត់ទៅ??»នាយក្រាស់
«រឿងនេះលោកប្រុសកុំបារម្ភអី បើកូនស្លូតត្រឹម2ខែទៅ3ខែទេ តែបើកូនកាចអានឈានដល់ 8ខែ ឬដល់ពេលសម្រាលតែម្ដងក៏មានដែល»លោកគ្រូពេទ្យ
«បាទ មិនអីទេខ្ញុំយល់ហើយ!!»ជេមមីណាយ៍
«ចឹង ខ្ញុំរកលាលោកប្រុសត្រឡប់ទៅវិញសិនហើយ»
«បាទ ខេវីន!!!ជូនដំណើរលោកគ្រូពេទ្យផង»នាយក្រាស់ ឆ្លើយបាទជាមួយលោកគ្រូពេទ្យរួច ទើបបន្លឺប្រាប់ឲ្យខេវីនមនុស្សជំនិតជូនគាត់ត្រឡប់ទៅវិញ។
អស់កិច្ចការអ្វីហើយនាយក៏ដើរចូលមកវិញ ទឹកមុខញញឹមមិនសូវស្រស់ឡើយ ក៏ព្រោះតែនាយដឹងថារាងតូចពពោះកូនរបស់ពួកគេបែបនេះច្បាស់ជាលំបាកហើយ បើអាចនាយសុំឲ្យការឈឺចាប់ទាំងនោះវិលមករកនាយវិញក៏បាននាយព្រមទទួល។
«សឺត...!កូនបា៉ កូនកុំសូវរករឿង ខិលខូច ធ្វើទុកឲ្យម៉ាក់ទៀតឮអត់ ម៉ាក់កូនខ្សោយកូនកុំប្រឹងរករឿងគាត់ពេក ប្រយ័ត្នតែដល់ពេលចេញមកក្រៅបា៉ចាត់ការកូនណា!!»នាយថើបពោះរាងតូចមួយខ្សឺត មុននឹងនិយាយជាមួយកូនមិនឲ្យរករឿងប្រពន្ធនាយទៀត នេះបើនិយាយជាមួយប្រពន្ធពេលខ្លះចាក់មិនចូលផងចុះទម្រាំកូនគ្នានៅក្នុងពោះទៀតសួរថាជ្រាបចូលខួរគ្នាទេ??
ទឺង.....!
សម្លេងសារលោតលើអេក្រង់នាយក្រាស់ឮសូរទឺង ទើប នាយងើបមុខពីត្រង់ពោះរាងតូចឈោងដៃយកមកមើល ក៏ឃើញថាមានសារចម្លែកចូលមកហើយថែមទាំងមានរូបមនុស្សស្រីម្នាក់ដេកលើឥតខ្លួនពាសពេញដោយស្នាមជាំដុំៗ តែនាយមិនខ្វល់ក៏ទម្លាក់ទូរស័ព្ទចុះវិញដោយគិតថាមនុស្សឆ្កួតផ្ញើមកអីបែបនេះ។
«ឆ្កួតមែន!! »ជេមជេរប្រទិចតិចៗ នេះបើមិនពួករោគចិត្តទេ ក៏ពួកឆ្កួតអីហើយទើបផ្ញើររូបនឹងមកនោះ។
ជេមមីណាយ៍ សម្លឹងមើលរាងតូចដែលកំពុងតែគេងនោះបន្តិច ទើបនាយដើរចេញមកក្រៅបន្ទប់ចុះទៅក្រោម និយាយរឿងខ្លះជាមួយខេវីន ដោយក្នុងនោះក៏មានលីនចូលរួមផងដែល។ចំណែករាងតូចនាយក៏បានប្រាប់ឲ្យអ្នកស្រីហេរីមកមើលដែលមិនបានទុកចោលឲ្យនៅម្នាក់ឯងឡើយ។
«មានអី ក៏ឆាប់និយាយមក!!»មាឌធំ អង្គុយលើកៅអីមួយក្រោមដើមឈើដ៏ធំ នឹងសួរទៅខេវីនដោយការចង់ដឹង។
«ខាងក្រុមហ៊ុនខលមកប្រាប់ថា ថ្ងៃនេះហ្វានាងមិនបានមកធ្វើការទេ ច្បាប់ក៏មិនមានដែល!!»ខេវីន រៀបរាប់តាមអ្វីដែលនាយដឹងប្រាប់នាយក្រាស់គ្មានសល់ទេ។
«មិនមកធ្វើការចឹងហ្អស៎??នាងទៅណាមានប្រាប់ឯងទេ??»នាយក្រាស់
«គឺថា.......»គឺថា.....ហ្នឹងស្ទះ3ថ្ងៃ មូលហេតុមីនៗមិនតភាគឲ្យ🌚
To be continued...................
![](https://img.wattpad.com/cover/368892761-288-k899157.jpg)
YOU ARE READING
ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻
Acciónចិត្តជាប់ជំពាក់តាំងតែពីខ្លួនមិនទាន់ដឹងក្ដីនឹងលោកពូរូបសង្ហារម្នាក់នេះ ទើបធ្វើឲ្យខ្លួនត្រូវមករស់នៅជាមួយនាយក្នុងនាមមិនច្បាស់លាស់ តើស្នេហាលោកពូវ័យកណ្ដាលនឹងក្មេងវ័យជំទង់អាចដើរទៅមុខបានដែលឬទេ ??