ᎬᏢ 2

1K 77 8
                                    

  [.............]

  តាមផ្លូវត្រឡប់មកផ្ទះវិញក៏ប្រែជាស្ងាត់អស់ព្រោះស្មានេះម៉ោង10ជិត11ជាពេលវេលាដែលគេសម្រាន្តលក់អស់ទៅហើយ តែវាក៏មិនស្ងាត់អីណាស់ណាទេ ប្រហែល10នាទីម្ដងអីក៏នៅមានឡានម៉ូតូជិះកាត់មួយៗដែល។រាងតូចធាក់កង់យឺតៗសម្ដៅមកកាន់ផ្ទះរបស់ខ្លួនវិញទាំងអស់កម្លាំង ព្រោះតែថ្ងៃនេះមានភ្ញៀវច្រើនទើបគេរាងហត់ជាងរាល់ដងបែបនេះ។

  មិនដល់20នាទីផងហ្វូតគេក៏បានជិះកង់ត្រឡប់មកដល់ផ្ទះតូចរបស់គេវិញទាំងទឹកមុខញញឹម រាងតូចទុកកង់នៅកន្លែងរាល់ដងរួចរាល់ហើយក៏ដើរសម្ដៅមកចូលក្នុងផ្ទះតែរាងចម្លែកក្នុងចិត្តបន្តិចព្រោះក្នុងផ្ទះរបស់គេថ្ងៃនេះបែរជាមិនទាន់បិទភ្លើងដូចរាល់ដងទៅវិញ ឬមួយក៏ម៉ាក់របស់គេមិនទាន់សម្រាន្តនោះទេ ??

  ក្រាក!!!!!!!!!

  «ម៉ាក់ ????»រាងតូច បើកទ្វាចូលមកទាំងភ្ញាក់ផ្អើល នេះម៉ាក់គេពិតជានៅចាំខ្លួនមិនទាន់ចូលសម្រាន្តពិតមែន។

  «មិចក៏ថ្ងៃនេះហ្វូតនៅដល់យប់ជ្រៅម្ល៉េះកូន ??»អ្នកស្រីហារីន ក្រោកពីសាឡុងដើរទៅជិតកូនប្រុសនឹងសួរនាំគេដោយក្ដីបារម្ភ។

  «គឺថ្ងៃនេះមានភ្ញៀវច្រើន ទើបកូនត្រូវថែមម៉ោងដល់យប់បែបនេះ!!នេះម៉ាក់នៅធ្វើអី ??ទើបមិនទាន់ចូលសម្រាន្តទៀត!!»ហ្វូត ដាក់កាបូបដែលខ្លួនស្ពាយទៅលើតុ កាន់ដៃអ្នកស្រីហារីនឲ្យមកអង្គុយលើសាឡុងវិញ។

  «ម៉ាក់ឃើញកូនមិនទាន់មកដល់ផ្ទះទើបនៅចាំ នេះកូនហត់ទេ ??»អ្នកស្រីហារីន អង្អែលក្បាលកូនប្រុសតិចៗសួរនាំដោយក្ដីបារម្ភ នេះបើកុំតែគាត់ឈឺម្ល៉េះគាត់មិនឲ្យហ្វូតទៅលំបាករាល់យប់បែបនេះនោះឡើយ។

  «ឲ្យតែមកវិញឃើញមុខម៉ាក់កូនបាត់ហត់ភ្លាមៗតែម្ដង»រាងតូច ផ្ដេកក្បាលទៅលើស្មាអ្នកស្រីហារីន និយាយទៅកាន់គាត់ទាំងញញឹម។

  «អាច្រម៉ក់ឯងនេះ !!»គាត់សើចតិចៗនឹងសម្ដីកូនប្រុស អោបគេយ៉ាងណែនទាំងកក់ក្ដៅ។

  «ម៉ាក់!!យប់ហើយម៉ាក់ឆាប់ចូលសម្រាន្តទៅ!!»ហ្វូត

  «ចាស៎...!!កូនក៏ដូចគ្នាណា៎!!»អ្នកស្រីហារីន

ជំពាក់ស្នេហ៍លោកពូមហាសេដ្ឋី🌿🌻Where stories live. Discover now