(តើលោកធ្លាប់មានបទពិសោធថើបជាមួយនរណាពីមុខមកដែរទេ!?)រាងតូចសួរទៅរាងក្រាស់
(ធ្លាប់...!)
(តើអារម្មណ៍យ៉ាងមិចដែរ!?ខ្ញុំធ្លាប់លឺជំនួយការរបស់ខ្ញុំនិយាយថាស្នាមថើបអាចបញ្ចាក់ពីអារម្មណ៍ដែរដៃគូរបស់យើងកំពុងតែមាន!)
(ឯងចង់ដឹងមែនទេ!?)រាងក្រាស់ខិតមុខទៅជិតរាងតូចហើយសួរគេ
(គឺ...គឺ...!)
(និយាយមក!)រាងក្រាស់តឿនឪ្យរាងតូចនិយាយ
(ខ្ញុំអាយុ23ឆ្នាំហើយតែខ្ញុំមិនដែលសាក់ថើបជាមួយនរណាឡើយ...!)រាងតូចសម្លឹងមុខរាងក្រាស់ផ្លឹកៗ
(ចង់សាក់ទេ!?)
(អ្ហឹមម៎...!)រាងតូចលេបទឹកមាត់ផ្សើមបំពង់ កបន្ដិចហើយគេក៏ងក់ក្បាលបញ្ចាក់ថាគេចង់សាក់។
(និយាយ!)រាងក្រាស់ប្រាប់រាងតូចក៏និយាយជាចម្លើយមិនមែនគ្រាន់តែងក់ក្បាលជាចម្លើយបែបនេះឡើយ។
(....ខ្ញុំ...ចង់...!)រាងតូចនិយាយទាំងមុខក្រហមព្រោះគេពិតជាអៀនខ្លាំងណាស់សុខៗមកត្រូវគេបង្ខំឪ្យនិយាយអីបែបនេះ។
(ក្មេងឆ្លាត!ខ្ញុំគិតថាឯងនៅមិនទាន់ត្រៀមខ្លួនរួចសម្រាប់រឿងនេះទេ!)រាងក្រាស់អង្អែលក្បាលរាងតូចហើយសើចហួសចិត្តនិងគេបន្ដិច។តាមពិតនាយក៏ចង់ថើបរាងតូចដែរតែប្រសិនបើធ្វើពេលនេះរាងតូចច្បាស់ជាខ្លាចនាយជាមិនខានឡើយ។
(ឆាប់ទៅគេងទៅ!)រាងក្រាស់ប្រាប់រាងតូចតែរាងតូចនៅតែធ្វើភ្នែកផ្លឹកៗមិនដឹងអីដដែល។
(មិនចង់ទៅគេងទេ!?)រាងក្រាស់សួររាងតូចម្ដងទៀតដោយសារតែគេមិនឆ្លើយជាមួយនាយ
(ខ្ញុំទៅ...ទៅហើយ!)រាងតូចរត់ញាប់ជើងទៅបន្ទប់គេងរបស់គេតែក៏ត្រូវទន់ជើងដួលភ្លាមៗដោយសារតែរបួសរបស់គេ។
(អួយយយ៎...!)
(មិនអីទេ!?)រាងក្រាស់ស្ទុះចូលមកសួររាងតូចយ៉ាងលឿន
(ឈឺ...!)រាងតូចងើយសម្លឹងមុខរាងក្រាស់ទាំងរលីង
រលោងទឹកភ្នែក(កុំយំ...ចាំខ្ញុំនាំឯងទៅបន្ទប់!)រាងក្រាស់ជូតទឹកភ្នែករាងតូចហើយនាយក៏ចាប់លើកបីរាងតូចឡើងហើយនាំគេទៅបន្ទប់គេ។រាងក្រាស់ដាក់រាងតូចអង្គុយនៅលើពូកថ្នមៗហើយនាយក៏ប្រញាប់លើកជើងរបួសគេមកមើល។
YOU ARE READING
Title:Spy X Idol[End]
General FictionSpyដ៏កាចសាហាវសុីឈ្នួលសម្លាប់មន្រ្ដីពុករលួយតែអ្នកណាទៅដឹងថាគេគឺជាមនុស្សដែលងប់ងល់និងIdol[BL]