Episoed:14(អូនក៏ស្រឡាញ់បងដូចគ្នា!)

192 27 4
                                    

      ពីរឆ្នាំកន្លងផុតទៅយ៉ាងឆាប់រហ័សកេរ្ដិ៍ឈ្មោះជីមីននៅក្នុងវិស័យសិល្បៈកាន់តែល្បីល្បាញមានអ្នកគាំទ្រជុំវិញពិភពលោក។ចំណែករាងក្រាស់ក៏បានឈប់ធ្វើជា
Spyហើយនាយក៏បានប្ដូរមកធ្វើជាអង្គរក្សផ្ទាល់ខ្លួនរបស់រាងតូចផងដែរ។

+In car

(ប៉ុន្មានថ្ងៃនេះខ្ញុំពិតជាហត់ណាស់!)រាងតូចអង្គុយផ្អែកស្មាររាងក្រាស់ហើយនិយាយជាមួយជំនួយការរបស់គេដែលកំពុងតែបើកឡានព្រោះថ្ងៃនេះគឺជាថ្ងៃដែលត្រូវទៅថតបទចម្រៀងថ្មីនៅក្បែរឆ្នេរសមុទ្រ។

(ចឹងឯងសម្រាកសិនទៅ!)ដេយ៉ុងប្រាប់រាងតូច

(បាទ!)

(អូនផឹកទឹកសិនទៅ!)រាងក្រាស់បើកដបទឹកហើយដាក់
ទុយោឪ្យរាងតូចបឺតទឹកហើយគេក៏គេងសម្រាកដោយផ្អែកស្មាររាងក្រាស់។

ប្រហែលមួយម៉ោងក្រោយមកពួកគេក៏មកដល់កន្លែងថត។ការថតត្រូវបានប្រព្រឹត្តិទៅបានយ៉ាងរលូនហើយអត្ថន័យនៅក្នុងបទចម្រៀងគឺសម្ដៅទៅលើស្នេហាដែលមានភេទដូចគ្នា។ក្រោយពីបញ្ចប់ការថតរួចរាល់រាងតូចក៏សុំជំនួយការរបស់គេនៅទីនេះប៉ុន្មានថ្ងៃដើម្បីលំហែកាយហើយជំនួយការរបស់គេក៏បានយល់ព្រមព្រោះថាមានរាងក្រាស់នៅចាំការពារគេជាប់ជានិច្ចទើបគាត់មិនសូវបារម្ភពីរាងតូចខ្លាំង។

ក្រុមការងារទាំងអស់ក៏ត្រឡប់ទៅសេអ៑ូលវិញដើម្បីចាត់
ចែងធ្វើបទចម្រៀងមួយនេះឪ្យលេចរូបរាងឡើងមក។ចំណែកយ៉ុនហ្គីនិងជីមីនវិញពួកគេក៏នៅលំហែកាយនៅឯសមុទ្រនេះមួយរយៈពេលខ្លី។

(អូនគួរតែសម្រាកឪ្យបានច្រើនទៅ មួយរយៈនេះអូនធ្វើការច្រើនណាស់ប្រាកដជាហត់ណាស់ហើយ!)រាងក្រាស់នាំរាងតូចមកបន្ទប់គេងឪ្យប្រាប់គេឪ្យសម្រាក

(អ្ហឹមម៎!ពេលក្រោកមកវិញអូនចង់ញាំឆ្អឹងជំនីជ្រូកបំពង!)
រាងតូចប្រាប់រាងក្រាស់ដោយសារនាយតែងតែធ្វើម្ហូបនេះឪ្យគេញាំជាញឹកញាប់។

(បាទ!ចាំបងធ្វើ​ អូនគេងទៅ សឺតត៎!)រាងក្រាស់អនថើបថ្ងាស់រាងតូចមួយខ្សឺតហើយនាយក៏ទាញភួយមកដណ្ដប់រាងតូចមុននិងចេញទៅខាងក្រៅទុកឪ្យរាងតូចគេងយកកម្លាំង។

You've reached the end of published parts.

⏰ Last updated: Oct 01 ⏰

Add this story to your Library to get notified about new parts!

Title:Spy X Idol[End]Where stories live. Discover now