ពួកគេបានចំណាយពេលវេលានៅជាមួយគ្នាយ៉ាងមានក្ដីសុខទោះបីទើបតែស្គាល់គ្នាក៏ពិតមែនប៉ុន្ដែពួកគេយល់ពីគ្នាខ្លាំងណាស់។ហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃវិស្សមកាលរបស់រាងតូចគេក៏ត្រូវត្រឡប់ទៅសេអ៑ូលវិញនៅថ្ងៃនេះផងដែរ។
(ចាំជួបគ្នានៅសេអ៑ូលណា!)រាងតូចប្រាប់រាងក្រាស់ដោយសារគេត្រូវធ្វើដំណើរតាមយន្ដហោះចំណែករាងក្រាស់គឺធ្វើដំណើរតាមផ្លូវថ្នល់ធម្មតា។
(បាទ!)
រាងតូចដើរចេញពីរីសតហើយជិះកាណូតដូចពេលដែល
គេធ្វើដំណើរមកចំណែករាងក្រាស់គឺទៅតាមក្រោយដោយសារតែគ្មានមានអ្នកមកឃើញវាអាចធ្វើឪ្យប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់រាងតូចជាតារា។+Seoul
ពេលមកដល់ទីក្រុងសេអ៑ូលភ្លាមរាងតូចក៏ផ្ញើសារប្រាប់រាងក្រាស់ថាគេមកដល់សេអ៑ូលហើយ។មកដល់សេអ៑ូល
ភ្លាមគេក៏ត្រូវទៅក្រុមហ៑ុនភ្លាមដោយសារមានការងារច្រើនណាស់កំពុងរងចាំគេទម្រាំធ្វើហើយអស់គឺយប់ជ្រៅបាត់ទៅហើយ។+in phone
(បងកំពុងធ្វើអី?មិចក៏តបសារអូន?)
រាងតូចអង្គុយក្នុងឡានកំពុងជិះត្រឡប់មកវិញក៏ផ្ញើសារទៅសួររាងក្រាស់ព្រោះទាំងពីគេមកដល់សេអ៑ូលរាងក្រាស់នៅមិនទាន់តបសារគេនៅឡើយទេ។
(មិចក៏មើលទូរសព៌ហើយ មុខស្អុយម្ល៉េះ?)ជំនួយការរាងតូចកំពុងបើកឡានជូនគេត្រឡប់ទៅផ្ទះវិញក៏សួរក្រោយបានឃើញទឹកមុខរបស់រាងតូច។
(មិនអីទេបង)
(មានស្នេហាមែនទេ!?)
(មិចក៏បងដឹង?)រាងតូចសួរបកទៅគាត់វិញ
(ខ្ញុំមានបទពិសោធរឿងស្នេហានេះមុនឯង កំពុងចាំគេតបសារមែនទេ?)
(អ្ហឹមម៎!)រាងតូចងក់ក្បាល
(ចំពោះរឿងស្នេហានេះ រឿងខ្លះវាមិនដូចអ្វីដែលយើងគិតឡើយពេលខ្លះគេអាចនិងមិនចង់តបតែពេលខ្លះទៀតគេអាចនិងរវល់ពិតមែនទើបមិនបានតប!)
+Skip
(ឯងមកវិញចំពេលល្អណាស់!)ជេសូដើរមករករាងក្រាស់ពេលឃើញនាយត្រឡប់មកដល់កន្លែងស្នាក់របស់ពួកគេវិញ។
YOU ARE READING
Title:Spy X Idol[End]
Ficção GeralSpyដ៏កាចសាហាវសុីឈ្នួលសម្លាប់មន្រ្ដីពុករលួយតែអ្នកណាទៅដឹងថាគេគឺជាមនុស្សដែលងប់ងល់និងIdol[BL]