នៅលើឆាកប្រគុំតន្ដ្រីដ៏ធំមួយមានអ្នកគាំទ្រជាច្រើនកំពុងស្រែកច្រៀងទៅតាមសម្លេងដ៏ស្រទន់របស់តារាចម្រៀងដែលជាIdolនៅក្នុងដួងចិត្តរបស់ពួកគេម្នាក់ៗ។
ក្រោយពីការប្រគុំតន្ដ្រីត្រូវបានបញ្ចប់ទៅសិល្បករសិល្បការីនីទាំងអស់ក៏បានត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញហើយក្នុងនោះក៏មានតារាចម្រៀងប្រុសម្នាក់ដែលទើបតែទទួលបានឈ្មោះបោះសម្លេងថ្មីៗនេះ...
+Apartment
(បងអាចទៅសម្រាកបានហើយប្រពន្ធកូនបងនៅផ្ទះកំពុងចាំ...ខ្ញុំអាចរៀបចំខ្លួនឯងបាន!)រាងតូចឧទានឡើងស្របពេលដែលជំនួយការរបស់គេយករបស់របរមកដល់បន្ទប់ស្នាក់នៅក្រោយពេលបញ្ចប់ការប្រគុំតន្ដ្រី។
(Ok!ចឹងបងទៅវិញហើយណា ថែខ្លួន!)
(បាទ!ប្រយត្ន័ប្រយែងតាមផ្លូវ!)
រាងតូចដើរចូលមកក្នុងបន្ទប់ហើយទម្លាក់ខ្លួនគេងនៅលើពូកទន់ៗរបស់គេទាំងអស់កម្លាំង។ទោះបីធ្វើជាតារាហត់ខ្លាំងក៏ពិតមែនតែគេក៏សប្បាយចិត្តព្រោះនេះគឺជាក្ដីស្រមៃរបស់គេទាំងពីតូច។
(បើពេលនេះមានមីក្ដៅៗញាំប្រាកដជាល្អណាស់!)រាងតូចបន្លឺក៏ខ្សាយៗហើយពោះក៏កូរដោយសារឃ្លានណាមួយគេគឺជាតារាក៏មិនបានញាំច្រើនបានអ្វីដែលគេចង់ញាំ។ពេលព្រឹកបានត្រឹមញាំនំប័ងជាមួយទឹកដោះគោហើយពេលយប់ញាំផ្លែប៉ោមបានមួយផ្លែនិងស្ពៃស្រុះ។
[អាក្រពះឆ្កួតឈប់កូរទៅ...!]មិនយូរប៉ុន្មានរាងតូចក៏គេងលក់ទាំងមិនបានញាំអ្វីចូលពោះសូម្បីមួយគ្រាប់។
+Skip
រោទ៍~~រោទ៍~~~
[ការងារដែលយើងឪ្យឯងធ្វើ ឯងធ្វើហើយរឺនៅ?]សម្លេងមនុស្សម្នាក់តាមប្រព័ន្ធទូរសព៌បន្លឺឡើង
(រួចហើយ!)
[ល្អណាស់!បន្ដិចទៀតយើងនិងផ្ញើលុយឪ្យឯង!]និយាយចប់មនុស្សម្នាក់នោះក៏ចុចផ្ដាច់ប្រពន្ធ័ទូរសព៌
[ស្អាតណាស់...!]នាយកម្លោះដែលនិយាយទូរសព៌មុននេះកំពុងអង្គុយក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅនៅលើអគារខ្ពស់មួយសម្លឹងមើលផ្ទាំងប៉ាណូដែលបិទជាប់ជាមួយអគារទប់មុខនេះវាគឺជារូបកំពូលតារាចម្រៀង ផាក ជីមីន។
YOU ARE READING
Title:Spy X Idol[End]
General FictionSpyដ៏កាចសាហាវសុីឈ្នួលសម្លាប់មន្រ្ដីពុករលួយតែអ្នកណាទៅដឹងថាគេគឺជាមនុស្សដែលងប់ងល់និងIdol[BL]