Episoed:03(បងចង់បានអូនណាស់!)

167 23 8
                                    

យប់កាន់តែជ្រៅកាន់តែត្រជាក់ចំណែកនៅក្នុងតង់ឯណេះវិញកំពុងតែមានមនុស្សពីរនាក់គេងអោបដូចជាគូស្នេហ៍យ៉ាងចឹង។

មិនមែនរាងក្រាស់ជាអ្នកឆ្លៀតឪកាសអោបកេងចំនេញ
រាងតូចឡើយមកពីរាងតូចទៅវិញទេជាអ្នកចូលមកអោបនាយដោយខ្លួនឯងដោយសារខ្យល់ត្រជាក់ពេក។

[ក្មេងតូចនេះគួរឪ្យស្រឡាញ់ដល់ហើយ!]រាងក្រាស់គេងសម្លឹងមើលមុខរាងតូចហើយយកដៃរបស់នាយទៅវែកសក់ដែលបាំងមុខរាងតូចចេញ។

[បងចង់បានអូនណាស់ជីមីន តើបងគួរធ្វើយ៉ាងណាទើបអូនព្រមស្រឡាញ់បងវិញ!?]រាងក្រាស់គេងបណ្ដើរសម្លឹងមុខរាងតូចបណ្ដើរចំណែកដៃរបស់នាយអោបចង្កេះរាងតូចជាប់ព្រោះឪកាសបែបនេះមិនងាយចេះតែមានឡើយ។

+Dawn

ព្រឹកព្រលឹមថ្ងៃនេះក្លិនឈ្ងុយចម្លែកជះពេញច្រមុះរបស់រាងតូចកំពុងតែគេងលក់ឪ្យភ្ញាក់ពីដំណេក។

(ភ្ញាក់ហើយរឺ!?ខ្ញុំបានធ្វើអាហារខ្លះសម្រាប់ឯង នេះឆាប់ញាំទៅ!)យ៉ុនហ្គីកាន់ចានអាហារមកឪ្យរាងតូច

(លោកជាអ្នកធ្វើរឺ!?ទំនងណាស់!)ជីមីនទទួលចានអាហារពីរាងក្រាស់ហើយអោនទៅស្រង់ក្លិនរបស់វាបន្ដិច

(ត្រូវហើយ!ខ្ញុំងើបតាំងពីម៉ោង4ព្រឹកមកម្ល៉េះដើម្បីទៅចាប់ត្រីនៅក្នុងសមុទ្រ!)

(លំបាកលោកហើយ...ពេលត្រឡប់ទៅរីសតវិញចាំខ្ញុំប៉ាវបាយលោកវិញណា!)

(អ្ហឹមមម...!)រាងក្រាស់ងក់ក្បាលយល់ព្រមព្រោះមិនងាយឯណាបានIdolក្នុងចិត្តហៅប៉ាវបាយនោះទេ។

ពេលញាំអាហាររួចរាល់រាងក្រាស់ក៏ជួយគ្រារាងតូចទៅ
រីសតវិញតែនាយក៏មិនបានជូនរាងតូចទៅដល់កន្លែងដែរព្រោះមិនចង់ឪ្យមាននរណាឃើញនាយច្រើនពេកឡើយ។

(បើលោកមិនចូលចិត្តមនុស្សច្រើនចឹងល្ងាចនេះលឧកអាចមកផ្ទះស្នាក់របស់ខ្ញុំបានណា!)រាងតូចឧទានឡើងពេលរាងក្រាស់ប្រាប់គេថានាយមិនអាចជូនគេទៅដល់
កន្លែងថេយ៉ុងបានដោយសារនាយមិនសូវចូលចចិត្តភាពអ៑ូអ៑រ។

(ខ្ញុំមិនស្គាល់បន្ទប់ស្នាក់របស់ឯងឡើយ!)

(គឺនៅត្រង់នោះ!)រាងតូចចង្អុលទៅផ្ទះស្នាក់នៅរបស់គេដែរដាច់ដោយឡែកពីផ្ទះរីសតដទៃទៀត។

Title:Spy X Idol[End]Where stories live. Discover now