Episoed:07(យើងទៅរកគេ)

120 21 10
                                    

(អូនកុំទាន់ចង់ដឹងពីរឿងនេះអី)

(បើវាគ្រោះថ្នាក់ហេតុអីបងនៅធ្វើវាទៀត!?)

(ព្រោះក្រៅពីការងារនេះបងមិនដឹងថាខ្លួនឯងអាចធ្វើអ្វីបានឡើយ បងត្រូវបានគេបណ្ដុះបណ្ដាលឪ្យធ្វើការងារនេះតាំងពីអាយុ4ឆ្នាំមកម្ល៉េះ)

(បងអាចធ្វើជាចុងភៅក៏បានស្នាដៃធ្វើម្ហូបបងពិតជាអស្ចារ្យណាស់ បើមិនចង់ធ្វើជាចុងភៅបងអាចរកការងារណាដែលគ្មានគ្រោះថ្នាក់បានតើ!)រាងតូចនិយាយប្រាប់រាងក្រាស់ទាំងរលីងរលោងទឹកភ្នែក

(កុំយំអី ឃើញអូនយំចឹងបងពិបាកចិត្តណាស់!)រាងក្រាស់ទាញរាងតូចមកអោបហើយអង្អែលក្បាលលួង
លោមគេប៉ុន្ដែអ្នកណាទៅដឹងទៅថាបុរសដែលពូកែថ្នាក់ថ្នមម្នាក់នេះទើបតែសម្លាប់មនុស្សហើយនោះ។

+Morning

រាងតូចភ្ញាក់ពីដំណេកមកក៏បាត់រាងក្រាស់តែពេលគេ
សម្លឹងមើលទៅលើតុគេក៏ឃើញសាឡាត់មួយចានវាជាអាហារសម្រាប់អ្នកសម្រកគីឡូមានបន្លែលាយគ្នាបីបួន
មុខមានស៑ុតនិងទ្រូងមាន់សុទ្ធតែជារបស់ប្រូតេអុីន។

(ទៅបាត់មិនដែលឪ្យដឹងខ្លួនយ៉ាងមិច!)រាងតូចរអ៑ូតិចៗដោយសារគ្រប់ពេលដែលនៅជាមួយរាងក្រាស់នាយទៅវិញដូចគ្មានស្រមោលយ៉ាងចឹង។

រាងតូចក្រោកទៅសម្អាតរាងកាយហើយញាំអាហារដែលរាងក្រាស់បានធ្វើឪ្យគេមុននិងចេញទៅធ្វើការជាមួយជំនួយការរបស់គេ។

+In car

(ខាងជប៉ុនទើបតែទាក់ទងមកក្រុមហ៑ុនពួកយើងកាលពីព្រឹកមិញនេះ គេចង់អញ្ចើញឯងទៅប្រគុំតន្ដ្រីនៅទីនោះ)

(ពួកយើងទៅថ្ងៃណា?)

(គឺខែក្រោយនេះ នៅប្រទេសគេមានពិធីបុណ្យទើបចង់អញ្ចើញតារាមកពីគ្រប់ប្រទេសទៅធ្វើការប្រគុំតន្ដ្រី)

(ខ្ញុំក៏ចង់ទៅទីនោះដែរ!)

រាងតូចនិយាយជាមួយដេយ៉ុងបណ្ដើរផ្ញើសារទៅប្រាប់រាងក្រាស់ពីរឿងគេមានការប្រគុំតន្ដ្រីនៅរ៉ុស្សីបណ្ដើរ។

+Skip

(អេ៎!ឯងនៅមិនទាន់ប្រាប់យើងទេពីរឿងឯងនិងតារាក្មេងនោះ)ជេសូសួររាងក្រាស់ដែលកំពុងលេងសារជាមួយរាងតូច

Title:Spy X Idol[End]Where stories live. Discover now