Episoed:13(កុំមកប៉ះបង)

133 17 2
                                    

(ជីមីន!បងមកវិញហើយ!)រាងក្រាស់ដើរចូលមកក្នុងផ្ទះតែនៅក្នុងផ្ទះបែរជាមានសភាពស្ងាត់ចម្លែកខុសពីធម្មតាព្រោះថារាល់ដងពេលនាយត្រឡប់មកពីធ្វើបេសសកម្មវិញរាងតូចតែងតែរត់មកអោបថើបផ្ដល់កម្លាំងចិត្តឪ្យនាយរហូតតែថ្ងៃនេះទោះនាយខំស្រែកហៅយ៉ាងណាក៏គេមិន
ព្រមឆ្លើយតបមកវិញទាល់តែសោះ។

រាងក្រាស់ប្រញាប់ដើរសម្ដៅទៅរកបន្ទប់គេងរាងតូចព្រោះ
ថានាយមានញាណពិសេសដែលអាចដឹងថានៅទីនោះគួរឪ្យសង្ស័យ។

ក្រាកក៎~~~

(ជីមីន!!!)រាងក្រាស់ស្រែកផ្លាត់សម្លេងពេលឃើញរាងតូចនិងឃាតករក្មេងនោះ។

(បងមកវិញហើយរឺ?)រាងតូចសួររាងក្រាស់ទាំងស្នាម
ញញឹម

(ហេតុអីឯងនៅទីនេះ?)រាងក្រាស់ប្រញាប់ចូលទៅរករាងតូចហើយធាក់កម្លោះឃាតករនោះទៅម្ខាង។

(អូនមិនអីទេរឺ?តើវាមានធ្វើឪ្យអូនរបួសត្រង់ណារឺអត់?បងនិងសម្លាប់វា!)រាងក្រាស់ប្រុងនិងស្ទុះទៅរកគេតែក៏ត្រូវរាងតូចឃាតនាយទាន់

(បងយល់ច្រឡំហើយ យ៉ុនហ្គី!)

(ខ្ញុំមកទីនេះគ្រាន់តែចង់បានហត្ថលេខារបស់គេប៉ុណ្ណោះ ព្រោះតាំងពីពេលធ្លាក់ពីលើយន្ដហោះនោះមកខ្ញុំក៏ចាប់ផ្ដើមតាមដានគេហើយក៏ក្លាយជាអ្នកគាំទ្ររបស់គេបាត់ទៅហើយ!)

(តែឯងជាឃាតករ!)រាងក្រាស់សម្លក់មុខឃាតករនោះថ្លែ

(លោកក៏ជាឃាតករដែរមិនចឹងរឺ?)គេសួររាងក្រាស់

(យើងនិងឯងវាខុសគ្នា គេគឺជារបស់យើង!)រាងក្រាស់អោបរាងតូចយ៉ាងណែនដូចខ្លាចគេមកដណ្ដើមរាងតូចយកទៅយ៉ាងចឹង។

(ខ្ញុំគ្មានបំណងចង់ដណ្ដើមគេពីលោកឯណា?)

(ចឹងហេតុអីឯងមកទីនេះ?)

(គឺមកពីលោកនិងហើយបានឪ្យប៉ូលីសយាមពេញតំបន់នេះហើយគេក៏មិនបានចេញពីផ្ទះទៀត ទើបខ្ញុំតាមមក
ដល់ផ្ទះតែម្ដងទៅ!)

(...!)រាងក្រាស់ស្ងាត់មាត់ព្រោះនាយមិនជឿសម្ដីរបស់គេម្នាក់នះឡើយ

(បងជឿគេទៅ!បើគេពិតជាចង់សម្លាប់អូនមែន មុននេះពេលបងមុននៅគេសម្លាប់អូនបាត់ទៅហើយមិនមែនខាំរហូតដល់បងមកនោះទេ!)រាងតូចជួយនិយាយដើម្បីឪ្យរាងក្រាស់អស់ចិត្តសង្ស័យ

Title:Spy X Idol[End]Where stories live. Discover now