+Dawn
រាងក្រាស់ក្រោកពីព្រឹកព្រលឹមដូចរាល់ដងតែនាយក៏ឃើញរាងតូចកំពុងតែគេងនៅក្នុងដើមទ្រូងរបស់នាយ នាយមនបានដឹងថាក្មេងនេះមកតាំងពីពេលណានោះទេ។រាងក្រាស់ក៏សម្រេចចិត្តមិនក្រោកហើយគេងអោបរាងតូចបន្ដិចទៀត។
(អូនឃ្លាន...!)សម្លេងរាងតូចឧទានឡើងនៅបិទភ្នែកនៅឡើយ
(បាទ!ចាំបងទៅធ្វើអីឪ្យអូនញាំ សឺតត៎!)រាងក្រាស់អោនទៅថើបថ្ងាស់រាងតូចមួយខ្សឺតហើយនាយក៏ងើបទៅធ្វើអាហារពេលព្រឹកឪ្យរាងតូចញាំ។
រាងក្រាស់ធ្វើអាហារឪ្យរាងតូចញាំហើយនាយក៏ត្រឡប់ទៅផ្ទះរបស់នាយវិញព្រោះថាថ្ងៃនេះគឺជាថ្ងៃដែលរាងតូចត្រូវចូលធ្វើការវិញហើយ ហើយជំនួយការរបស់រាងតូចក៏ត្រូវមកយកគេទៅធ្វើការវិញទើបរាងក្រាស់ប្រញាប់ចាកចេញទៅដើម្បីកុំឪ្យនរណាបានឃញនាយ។
+Skip
រាងក្រាស់បានមកដល់កន្លែងស្នាក់នៅរបស់នាយវិញ។
(យើងបានទទួលដំណឹងមកថា រ៉ូមីដូក្មេងឃាតករកម្ពស់
2ម៉ែត្រនោះបានមកដល់កូរ៉េហើយ!)ជេសូនិយាយប្រាប់រាងក្រាស់(វាមិនទាន់ងាប់ទៀតរឺ?)
(វាត្រឡប់មកកូរ៉េវិញច្បាស់ជាតាមសម្លាប់តារាក្មេងរបស់ឯងនោះមិនខានទេ!)
(...!)រាងក្រាស់ស្ងាត់បន្ដិចព្រោះនាយកំពុងតែគិតពីអ្វីម្យ៉ាង
(តើឯងគិតធ្វើយ៉ាងមិចបន្ដទៀត?)ជេសូឃើញរាងក្រាស់ស្ងាត់មិននិយាយអ្វីគេក៏សួរនាយ
(មិនថាត្រូវលះបង់អ្វីយើងត្រូវតែការពារគេ គេគឺជាអត្ថន័យនៃជីវិតរបស់យើងបើគ្មានគេយើងសុខចិត្តធ្វើជាឃាតករដូចកាលពីមុនវិញប្រសើរជាង!)រាងក្រាស់និយាយចប់ប្រយោគនាយក៏ដើរចាកចេញទៅ
(ស្នេហាពិតជាធ្វើឪ្យមនុស្សឆ្កួតមែន!)ជេសូក្រវីក្បាលហួសចិត្ត
+Skip
(អូននៅឯណា?)រាងក្រាស់ផ្ញើសារទៅសួររាងតូច
(អូននៅក្រុមហ៑ុន)រាង
តូចតបសារទៅនាយវិញ
YOU ARE READING
Title:Spy X Idol[End]
General FictionSpyដ៏កាចសាហាវសុីឈ្នួលសម្លាប់មន្រ្ដីពុករលួយតែអ្នកណាទៅដឹងថាគេគឺជាមនុស្សដែលងប់ងល់និងIdol[BL]