ប៉ុន្មានថ្ងៃក្រោយជីមីនបានចេញដំណើរពីស្រុកកំណើតទៅកាន់កោះមួយនោះវាត្រូវប្រើរយៈពេល3ម៉ោងក្នុងបានជិះឡាននិង1ម៉ោង្នុងការជិះកាណូតដើម្បីទៅកាន់កោះមួយនោះ។
(សូមស្វាគមន៍មកកាន់កោះរបស់យើងសម្លាញ់!)មិត្តភក្ដិរបស់រាងតូចមកអោបរាក់ទាក់គេពេលគេចុះមកពីលើកាណូត។
(ខានជួបគ្នាយូរហើយ!)រាងតូចអោបតបទៅគេវិញ
(តោះៗទៅមើលបន្ទប់សម្រាករបស់ឯងទៅ!)ថេយ៉ុងកៀក កមិត្តសម្លាញ់ដើរទៅរករីសតរបស់គេដោយមានបុគ្គលិកជាអ្នកយកវ៉ាលីរបស់រាងតូចទៅតាមក្រោយ។
(រីសតរបស់ឯងអភិវឌ្ឍដល់ហើយឥឡូវនេះ!)
(ប្រាកដហើយ!នោះមកពីឯងខានមករយៈពេលជិត5ឆ្នាំហើយ!)
(ត្រូវហើយ!5ឆ្នាំហើយដែរយើងខានមកទីនេះ!)
ពួកគេដើរបណ្ដើរនិយាយគ្នាបណ្ដើររហូតទៅដល់បន្ទាប់ស្នាក់នៅរបស់រាងតូចជាបន្ទប់មួយដែលដាច់ដោយឡែកពីគេព្រោះនេះគឺជាអ្វីដែលរាងតូចសុំឪ្យថេយ៉ុងធ្វើឪ្យគេ។
គេមិនចង់ឪ្យមានភ្ញៀវដែលមកលេងនៅទីនេះស្គាល់គេហើយមករញ៉េរញ៉ៃជាមួយគេឡើយគេត្រូវការភាពឯកជន។(យើងភ្លេចប្រាប់ឯងរឿងមួយ ល្ងាចនេះរីសតរបស់យើងមានលេងល្បែងកម្សាន្ដសប្បាយៗជាមួយភ្ញៀវមកលេងនៅទីនេះ ឯងមកចូលរួមដែរមកណា!)ថេយ៉ុងប្រុងមកចេញពីបន្ទប់រាងតូចក៏ងាកមកវិញប្រាប់គេ
(យើងដឹងហើយ យើងសុំសម្រាកមួយភ្លែតសិន!)
(Ok!ចាំជួបគ្នាល្ងាចនេះ!)ថេយ៉ុងបក់ដៃលារាងតូចហើយហើយគេក៏បិទទ្វាចេញទៅទុក្ខឪ្យរាងតូចនៅសម្រាកព្រោះគេធ្វើដំណើរមកពីឆ្ងាយ។
ពេលល្ងាចមកដល់ភ្ញៀវទេសចរណ៍ទាំងអស់នាំគ្នាលេងល្បែងកម្សាន្ដនានាដែរក្នុងនោះក៏មានរាងតូចរបស់យើងផងដែរ។គេកំពុងលេងយ៉ាងសប្បាយហើយក៏មិនភ្លេចថតVlogដើម្បីឪ្យអ្នកគាំទ្រមើលផងដែរ។ប៉ុន្ដែគ្មាននរណាដឹងឡើយថាសកម្មភាពរបស់រាងតូចទាំងអស់ស្ថិតក្រោមក្រសែភ្នែកបុរសឈុតខ្មៅម្នាក់ដែរសម្លឹងមើលរាងតូចសើចសប្បាយរីករាយជាមួយអ្នកផ្សេងទៀត។
YOU ARE READING
Title:Spy X Idol[End]
Ficción GeneralSpyដ៏កាចសាហាវសុីឈ្នួលសម្លាប់មន្រ្ដីពុករលួយតែអ្នកណាទៅដឹងថាគេគឺជាមនុស្សដែលងប់ងល់និងIdol[BL]