បន្ទាប់ពីឮថាស៊ីចង់ចេញទៅខាងក្រៅនាវក៏បានដាច់ចិត្តងើយសម្លឹងមុខរបស់ស៊ីរួចក៏សួរទៅកាន់គេ
<< ហើយឯងចង់ទៅណា??? >>
<< ខ្ញុំចង់ចុះទៅឆុងកាហ្វេញ៉ាំនៅខាងក្រោមតើលោកត្រូវការអីដែរអត់ចាំខ្ញុំយកមកឱ្យ។ >>
<< អត់ទេយើងមិនត្រូវការអីទេ អ៎សុំកាហ្វេកក្តៅមួយកែវមកព្រោះមិនបានញ៉ាំអីតាំងពីព្រឹក >>
<< មិនបានញ៉ាំអីហេតុអីក៏ត្រូវផឹកកាហ្វេមិនគិតរកអីទ្របពោះបន្តិចទេមែនទេ? >>
<< មកពីព្រឹកមិញនេះអាផុនវាមកធ្វើការយូរពេកទើបយើងរៀបចំមិនទាន់វាខ្លាចវារៀបចំឯកសារឲ្យយើងមិនទាន់យើងក៏ប្រញាប់មកដោយមិនបានញ៉ាំអីតែម្ដងទៅ។ >>
<< នាវខ្ញុំឆ្ងល់ណាស់តែលោកមិនបារម្ភពីសុខភាពរបស់ខ្លួនឯងទេមែនទេ??? ពេលខ្លះខ្ញុំឃើញលោកនៅធ្វើការទីនេះហើយយប់ជ្រៅមិនព្រមទៅផ្ទះសោះ ធ្វើការផងធ្វើជាអ្នកបើកឡានអោយផុនផង។លោកបានហត់ទេមែនទេ >>
<< យើងហត់ប៉ុន្តែតែយើងអាចនិយាយបានដោយរបៀបណាបើវាគឺជាការងារឆាប់ទៅៗកុំនិយាយច្រើន បានមកធ្វើការវិញថ្ងៃនេះពួកគេទាំងពីរមិននៅទេ។ បារម្ភតាំងពីខ្លួនឯងទៅកុំខ្វល់ជាមួយយើងយើងឯងមើលថែខ្លួនឯងបាន។ >> នាវនិយាយរួចស៊ីក៏បានដើរចេញទៅដោយទឹកមុខមិនពេញចិត្តនិងសំដីរបស់នាវអម្បាញ់មិញនេះ
// នៅផ្សារទំនើប //
ផុនបានជូនភូរមកទិញសំលៀកបំពាក់នៅហាងក្បែរក្រុមហ៊ុនរបស់គេ។ពួកគេទាំងពីរនាក់តាមបណ្ដើររកមើលខោអាវបណ្ដើរប៉ុន្តែហាក់ដូចជាគ្មានខោអាវមួយណាដែលត្រូវចិត្តរបស់ភូរសោះ។
<< ហើយឯងប្រុងដើរដល់ពេលណាទៀតមិនគិតរកខោអាវណាដោយសាកសមនឹងខ្លួនឯងខ្លះទេមែនទេដើរទៅដើរមកយើងចុកជើងណាស់វើយ។ >> ផុនបានថាឲ្យភូរ
<< នែ៎បើខ្លាំងម្លឹងៗទៅម្នាក់ឯងទៅខ្ញុំមិនទៅជាមួយលោកឯងទេ។ >>
<< យើងមិនមែនខ្លាំងទេប៉ុន្តែយើងឃ្លានយើងមិនទាន់បានញ៉ាំអីតាំងពីព្រឹកហើយឯងមកនាំយើងដើរផ្សារឡើងគ្រប់ទឹសទីគ្មានចន្លោះកន្លែងណាមួយទេហើយនៅតែរករបស់ដែលត្រូវចិត្តឯងមិនបានទៀត។យើងហត់ >>
YOU ARE READING
រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យ
Fantasyជាកូនប្រុសរបស់អ្នកបម្រើម្នាក់តើខ្ញុំអាចមានអ្វីប្រៀបនឹងនាងទៅ។