ចំណងស្នេហ៍ភ្ជាប់និស្ស័យ Ep : 04

116 13 3
                                    

☘️បន្ទាប់ពីឈរនិយាយគ្នាជាមួយនឹងលោកប៉ានិងនាវអស់រយៈពេលជាយូរផុនក៏បានព្រមចុះមកខាងក្រោមដើម្បីញ៉ាំអាហារពេលល្ងាចជាមួយនឹងគ្រួសាររបស់គេ។ដែលមានសមាជិកបីនាក់ គឺផុនលោកវីតនិងនាវ កំពុងតែអង្គុយញ៉ាំអាហារសុខៗម៉ារីនក៏បាននិយាយឡើងថានាងចង់ត្រឡប់ទៅផ្ទះហើយក៏បានលាគ្រប់គ្នាត្រឡប់ទៅផ្ទះមុនបាត់ទៅ។

🌿គាត់មកដល់ 2 ថ្ងៃក្រោយមកការប្រឡងរបស់ភូវីនក៏ត្រូវបានបញ្ចប់ដោយភាពជោគជ័យ។ថ្ងៃប្រកាសលទ្ធផលទទួលសញ្ញាបត្រក៏បានមកដល់ភូវីនទទួលបាននិទ្ទេសA លោកយាយហើយនិងម៉ាក់របស់គេក៏បានមកគាំទ្រគេផងដែរពួកគាត់បានថតរូបនឹងទិញកាដូឲ្យភូវីនយ៉ាងសប្បាយរីករាយជាមួយនឹងគ្នា។បន្ទាប់ពីបញ្ចប់ការសិក្សាបានរយៈពេលកន្លះខែភូវីនក៏បានសម្រេចចិត្តទៅរឿងបន្តនៅសហរដ្ឋអាមេរិកដោយសារតែគេមានអាហារូបករណ៍ដែលគេប្រឡងបានស្រាប់។ថ្ងៃនេះគឺជាថ្ងៃដែលភូវីនត្រូវឡើងយន្តហោះម៉ាក់ហើយនិងនិយាយរបស់គេក៌បានមកជូនដំណើរគេដូចគ្នា។

«ធ្វើដំណើរដោយសុវត្ថិភាពណាកូនពេលទៅដល់ឆាតមកប្រាប់ម៉ាក់ផង។»
«បាទម៉ាក់ ម៉ាក់ក៏ដូចគ្នាថាសុខភាពឱ្យល្អណាលោកយាយផងដែរខំពិសារបែកឲ្យច្រើនៗ»
«សូមឱ្យមានសេចក្តីសុខណាចៅសូមឱ្យកូនព្រះពុទ្ធព្រះធម៌ព្រះសង្ឃតាមគ្រប់គ្រងការពារចៅគ្រប់ទីកន្លែងណា»
«បាទលោកយាយលោកជាក៏ដូចគ្នាត្រូវថែសុខភាពឱ្យល្អណាលោកយាយ។»
«ឆាប់ទៅទៅកូន។កុំឱ្យខកជើងគេជិតចេញដំណើរហើយទៅរង់ចាំគេនៅខាងមុខនោះមុនទៅ។»
«បាទអ្នកម៉ាក់ លោកយាយភូរទៅហើយណា »
«អឺទៅចុះចៅមានសេចក្តីសុខណាស់ចៅណា ប្រឹងរៀនឮដែរទេយាយនិងម៉ាក់ឯងនៅចាំឯងនៅឯស្រុកកំណើត»

«លាសិនហើយរង់ចាំខ្ញុំណា 4 ឆ្នាំក្រោយខ្ញុំនឹងត្រឡប់មកវិញ»
«លាហើយណាកូនណាថែរក្សាខ្លួនឱ្យល្អម៉ាក់រង់ចាំកូនមកវិញ»

🍁ភូវីនញញឹមទាំងទឹកភ្នែកឬក៏លើកដៃសំពះលាម្ដាយនិងលោកយាយរបស់គេរួចគេក៏បានដើរចាកចេញទៅ។អ្នកស្រីម៉ារីនបាននាំម្ដាយត្រឡប់ទៅផ្ទះឬគាត់ក៏បន្តដំណើរទៅធ្វើការនៅភូមិគ្រឹះរបស់លោកវីតជាធម្មតា។នៅពេលដែលមកដល់ថ្ងៃនេះគឺជាថ្ងៃអាទិត្យដូច្នេះហើយលោកវីតមិនបានទៅធ្វើការនោះទេគាត់បាននៅអង្គុយនៅសាឡុងខាងមុខផ្ទះអានកាសែតធ្វើព្រងើយ។គ្រាន់តែឃើញអ្នកស្រីម៉ារីនមកដល់ភ្លាមគាត់ក៏បានក្រោកឈររួចនិយាយទៅកាន់គាត់។

រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យWhere stories live. Discover now