🍀ផុន បាននិយាយចេញមកពីក្រោយខ្នងធ្វើឲ្យពួកគេទាំងពីរងាកមុខទៅរក
«ផុន...បងមកយ៉ាងមិចបាន?» ស្តារបានសួរទៅកាន់ផុន ចំណែកផុនគេមិនបានឆ្លើយទេគេក៌ដើរចេញ។🌱ស្តារបានរត់ទៅតាមផុន ចំណែកឯប៉ាស់ក៌បានដើរទៅតាមផងដែរ។ផុនបានដើរមកទាំងទឹកភ្នែកមកដល់ត្រង់ឡានស្តារក៌ចាប់ដៃជាប់
«សុំទោស...ហុឹកៗៗ....ខ្ញុំសុំទោស..»
«មិនអីទេហុឹក...មិនអីទេមកពីបងខ្លួនឯង»
«ផុន ខ្ញុំមិនចង់ធ្វើបាបបងជាងនេះទេ ខ្ញុំមិនល្អទេខ្ញុំបានក្បត់បងហើយ»
«យូរហើយឬនៅ?អូនទាក់ទងគ្នាយូរហើយឬនៅ?»
«គេមិនបានស្លាញ់អូនទេគេមិនទាន់បានឆ្លើយបងក៌មកដល់ទៅហើយ»«បើសិនបងមិនមកហើយមិនបានឃើញបន្ទាប់មកគេថាស្លាញ់អូនដែរតើអូននឹងនៅជាមួយបងហើយកុហកអារម្មណ៍ខ្លួនឯងមែនទេ?»
«អូនសុំទោស»
«កុំនិយាយពាក្យនេះអីបងឈឺណាស់ ឆ្លើយនឹងបងមួយម៉ាត់មកអ្វីក៌បាននិយាយមកឲ្យតែអូនចង់»
«យើងបញ្ចប់ទៅ....ហុឹកៗ...សុំទោស..»
«បើវាជាអ្វីដែលអូនចង់បានហើយមិនអីទេ»🍁ផុនបានលែងដៃស្តារ រួចបើកទ្វាចូលទៅក្នុងឡានចាកចេញទៅបាត់ទុកឲ្យស្តារនៅឈរយំតែម្នាក់ឯង។មួយសន្ទុះប៉ាស់ក៌បានដើរមកដល់
«ស្តារៗ...យ៉ាងមិចហើយកុំយំអី»
«ខ្ញុំសុំគាត់បែកហើយប៉ាស់»
«ហើយគេថាយ៉ាងមិច?»
«ខ្ញុំធ្វើឲ្យគាត់យំ ខ្ញុំធ្វើឲ្យគាត់ឈឺចាប់ខ្ញុំអាក្រក់ណាស់ហើយបើលោកមិនស្លាញ់ខ្ញុំៗក៌ព្រមព្រោះវាជាកម្ម»
«ខ្ញុំស្លាញ់ស្តារ ស្រឡាញ់មកយូរហើយកុំយំអីខ្ញុំមិនបោះបង់ស្តារចោលទេណា៎»✨ស្តារបានអោបប៉ាស់ជាប់រួចប៉ាស់ក៌នាំស្តារត្រឡប់ទៅផ្ទះ។កាត់មកមើលភូវីនវិញម្តង គេកំពុងតែអង្គុយនិយាយជាមួយម្តាយរបស់គេអំពីជីវិតនៅពេលអនាគតរបស់គេ
«កូនប្រាកដទេថាចង់ទៅរៀនបន្ត?»
«កូនច្បាស់ហើយម៉ាក់ ព្រោះកូនបានដាក់អាហាររូបករណ៍រួចហើយ»
«ចុះដឹងលទ្ធិផលហើយឬនៅកូន?»
«មិនទាន់ដឹងទេម៉ាក់ ប៉ុន្តែបើប្រឡងបាននិទ្ទេសល្អគេក៌សម្របសម្រួលឲ្យយើងតាមនឹងឯង»
«ម៉ាក់មិនចង់ឲ្យកូនទៅឆ្ងាយសោះ ប៉ុន្តែបើកូនចង់កូនទៅចុះម៉ាក់ជូនពរឲ្យកូនជោគជ័យណា»
«បាទម៉ាក់កូនអរគុណហើយ»
YOU ARE READING
រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យ
Fantasyជាកូនប្រុសរបស់អ្នកបម្រើម្នាក់តើខ្ញុំអាចមានអ្វីប្រៀបនឹងនាងទៅ។