ចំណងស្នេហ៍ភ្ជាប់និស្ស័យ Ep : 21

82 16 2
                                    

|ក្រុមហ៊ុនណារ៉ាវីត|

__ថ្ងៃនេះផុនបានអង្គុយធ្វើការនៅក្នុង office របស់គេដូចធម្មតាប៉ុន្តែអ្វីដែលមិនធម្មតាគឺវត្តមានរបស់ star បានលិចឡើងម្ដងទៀតនៅចំពោះមុខរបស់គេ។តែមកម្ដងនេះនាងខុសប្លែកជាងរាល់ដងនាងយំផង និយាយផងធ្វើឲ្យគេស្ដាប់សឹងតែមិនបាន នាងបានដើរសំដៅមុខរកផុនឬក៏បាននិយាយទៅកាន់គេ

<< ផុនជួយខ្ញុំផង......>>

<< នាងកើតអីមែនទេ??? >> គ្រាន់តែឮស្តារនិយាយថាឲ្យជួយផុនក៏បានស្ទុះសំដៅមករកនាងរួចក៏កាន់ស្មានាងទាំងសងខាង។

<< ខ្ញុំមិនដឹងថាគួរនិយាយបែបណាឲ្យសមទេខ្ញុំហួសចិត្តនឹងទង្វើរបស់គេណាស់។ >>

<< មានរឿងអីឆាប់និយាយមកខ្ញុំចាំស្ដាប់ហើយឈប់យំសិនទៅបានទេ >> ផុននិយាយរួចក៏បានបណ្ដើរនាងមួយៗសំដៅទៅរកសាឡុងដើម្បីអង្គុយ

<< គឺខ្ញុំបានលែងលះជាមួយនឹងបាសហើយគេបានលួចផឹកក្បត់ខ្ញុំទៅសាហាយស្មន់ជាមួយនឹងអាកូនចៅប្រុសរបស់គេម្នាក់នោះ >>

<< មានរឿងបែបនេះកើតឡើងផងមែនទេហេតុអីក៏មិននិយាយជាមួយគេឲ្យច្បាស់>>

<< គេជាអ្នកសុំខ្ញុំលែងខ្ញុំមិននឹកស្មានថាអាអ្នកបម្រើម្នាក់នោះអាចផ្លាស់ប្ដូរចរិតរបស់គេបែបនេះសោះ។ ខ្ញុំពិតជាមិនយល់គេបែរជាមកបន្ទោសខ្ញុំ >>

<< ពេលខ្លះមកពីនាងក៏ថាបានតែងតែទុកគេចោលហើយនិយាយសំដីមិនល្អទៅកាន់គេ។បើគេទៅហើយក៏ដោះលែងគេទៅ។ឈប់យំទៅវាមិនអីទេបន្តិចទៀតលែងអីហើយ។ >>

<< ហឹក ខ្ញុំមិនចង់បាត់បង់អ្នកណាទេហេតុអីក៏ខ្ញុំនៅតែបាត់បង់ពីមុនខ្ញុំឆ្កួតធ្វើឱ្យបាត់បង់បងឥឡូវនេះខ្ញុំទៅបាត់បង់គេទៀតតើខ្ញុំរស់នៅយ៉ាងណា ហុឹកៗៗហេតុអី >>

<< បានហើយឈប់យំទៅខ្ញុំមិនទៅណាចោលនាងទេកុំបារម្ភអីអញ្ចឹងណាចាត់ទុកថាខ្ញុំជាមិត្តរបស់នាងចុះ។មិនអីទេណាកុំយំអី >>

<< ហុឹកៗ...ហុឹក...សន្យានឹងខ្ញុំបានទេថាបងមិនខឹងខ្ញុំទៀតទេណាអភ័យទោសអោយខ្ញុំផងមិនថាក្នុងឋានៈបែបណាខ្ញុំទទួលយកទាំងអស់។ >>

រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យWhere stories live. Discover now