// ក្រុមហ៊ុនណារ៉ាវីត //
___កំពុងតែអង្គុយធ្វើការសុខៗ សម្រឹកជើងរបស់នរណាម្នាក់រត់មកស្រែកផងហៅផងសំដៅមករកផុន គ្រាន់តែចូលមកដល់ភ្លាមផុនក៌សួរ
<< ហើយឯងព្រឹងស្រែកធ្វើអី?ខ្លាចអាណាមិនឮមែនទេ?ចាំម្ដល់ចាំនិយាយមិនបានហេស៎? >> ផុនបាននិយាយទៅកាន់ក្មេងដែលមិនដឹងអីម្នាក់នោះ
<< ខ្ញុំខ្លាចលោកមិនឮទើបខ្ញុំខំប្រឹងស្រែកនឹងណា៎ ហើយលោកមកចោលខ្ញុំធ្វើអី? >>
<< អ្នកណាប្រើឲ្យឯងដេកយូរយ៉ាងនេះ?យប់មិញឯងរវល់ធ្វើអី? >>
<< មិនមានធ្វើអីទេ គ្រាន់តែដេកមិនលក់តែប៉ុណ្ណឹងឯង ខ្ញុំមានរឿងចង់សួរ >>
<< ឆាប់និយាយមក ខ្ញុំត្រូវធ្វើការងារច្រើនទៀត >>
<< បងនាវគាត់កើតអី? ហេតុអីមិនមកធ្វើការសូម្បីតែនៅផ្ទះខ្ញុំសួរក៌គាត់មិនព្រមប្រាប់ដែរ >>
<< ពួកគេបែកគ្នាហើយយប់មិញនេះ មិត្តរបស់ឯងមិនបានប្រាប់ឯងទេមែនទេ? >>
<< ថាម៉េច? វាមិនបាននិយាយអីប្រាប់ខ្ញុំទេ ហេតុអីក៌មានរឿងបែបនេះវើយលោកនិយាយបន្តិចមើ >>
___ផុនក៌បានរៀបរាប់រឿងរ៉ាវដែលនាវបានប្រាប់គេទាំងអស់ទៅឲ្យភូវីនបានដឹងផងដែរ។បន្ទាប់ពីស្តាប់រួចគេក៌ទះតុមួយទំហឹងឮសូរ....
<< ផាច់!!អូយយយ >> ដោយសារតែទះជ្រុលក៌លាន់មាត់ឈឺដៃរបស់ខ្លួន
<< សមមុខចុះ >> ផុនមិនបានអាណិតទេបែរជានិយាយឌឺទៅកាន់គេថែម
<< មិនសមមានរឿងចឹងទេចាំមើលណាអាស៊ីងាប់បស់អញមិនខានទេហែង >>
<< ចៅហ្វាយ នាវនៅឯណា?? >>
___គ្រាន់តែភូវីននិយាយចប់ស៊ីក៌បានបើកទ្វារចូលមករកនាវនៅទីនេះ គ្រាន់តែឃើញស៊ីចូលមកភ្លាមភូវីនដូចឆ្មាបានឃើញត្រីអាំងអញ្ចឹងរត់មកមួលស្លឹកត្រចៀករបស់ស៊ី
<< នេ៎ៗៗ!!! ឯងមកហើយហេ៎ អាមិត្តទូរទស្សន៍ មកៗនេះមកត្រូវហើយហែង >>
<< អួយយ..អាវីន ឈឺៗវើយ អញឈឺ >> ស៊ីបានចាប់ដៃភូវីនរួចក៌ស្រែក
YOU ARE READING
រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យ
Fantasíaជាកូនប្រុសរបស់អ្នកបម្រើម្នាក់តើខ្ញុំអាចមានអ្វីប្រៀបនឹងនាងទៅ។