//ភូមិគ្រឹះណារ៉ាវីដ//
យប់ស្ងាត់ប្រហែលម៉ោង8 នាវមិនទាន់ចូលគេងទេ។គេបានទាញទូរសព្ទរបស់គេពីលើតុខលទៅកាន់អ្នកណាក៌មិនដឹងឲ្យចេញទៅជួបគេនៅឯក្លឹបរាត្រី។និយាយគ្នារួចនាវបានដាក់ទូរសពព្ទចុះរួចក៌ងើបទៅរៀបចំខ្លួនបន្ទាប់មកក៌ចាកចេញទៅ។
ចុះមកដល់ខាងក្រោម លោកណារ៉ាវីតកំពុងតែអង្គុយធ្វើការនៅលើសាឡុងមុខផ្ទះ នាវបានដើរចូលទៅជិតគាត់ឬក៏បានសុំអនុញ្ញាតគាត់ចេញទៅខាងក្រៅ ប៉ុន្តែមិនទាន់បានទាំងសុំផងគាត់ក៏បានសួរមកកាន់នាវមុនបាត់ទៅហើយ
<< នេះរៀបចំខ្លួនស្អាតបាតចង់ទៅណាហ្នឹងហើយនាវ យប់ហើយមិនរកគេងរកអីទេមែនទេ? >>
<< គឺខ្ញុំចង់ចេញទៅខាងក្រៅបន្តិចហ្នឹងណាលោកពូដោយសារតែម៉ោង 1:00 អាផុនគេឲ្យខ្ញុំទៅយកវានៅឯប្រធានមង្គលការទើបខ្ញុំចង់ទៅអង្គុយនៅខាងក្រៅបន្តិច។ >>
<< ស្អាតជាថ្ងៃស្រួលបួលប្រយ័ត្នប្រយែងផងណាទៅចុះកុំឲ្យយប់ជ្រៅជាងនេះពិបាកបើកបរ បើតាមពូដឹងប្រហែលជាទៅផឹកនៅក្លឹបទៀតហើយមើលទៅ។បើដឹងខ្លួនបើកបរពេលយប់កុំផឹកច្រើនពេក។ >>
<< បាទលោកពូខ្ញុំដឹងហើយ ខ្ញុំសុំលាទៅសិនហើយ។ខ្លាចទៅមិនទាន់ >>
<< ណាត់អ្នកណាឲ្យមកជួបទេដឹងនៀក >>
<< អត់មានទេលោកពូគឺខ្ញុំទៅតែម្នាក់ឯងតើ។ >>
<< អើៗៗពូឡេងទេឆាប់ទៅៗ >>
នាវក៏បានលើកដៃសំពះជម្រាបលាលោកណារ៉ាវីទ្ធរួចក៏បានចាកចេញទៅ។
//នៅឯពិធីមង្គលការ//
ថ្ងៃនេះគឺជាពិធីរៀបការរបស់ស្តារហើយនិងបាសប៉ុន្តែស្រតាហាក់ដូចជាមិនបានខ្វាយខ្វល់និងកូនកំលោះរបស់ខ្លួនទេ។នាងតែងតែសម្លឹងមកកាន់ផុនជានិច្ច ចំណែកឯផុនវិញប្រឹងដើរគេចពីកន្លែងមួយទៅកន្លែងមួយរហូតដល់ឃ្លាតឆ្ងាយពីភូវីនមិនដឹងខ្លួន
ចំណែកឯភូវីនវិញដោយសារតែការល្មោភញ៉ាំគេមិនបានចាប់អារម្មណ៍ថាផុនបានដើរចាកឆ្ងាយពីគេទេរហូតដល់គេឈ្ងោកចុះក្រោមញ៉ាំបានយូរបន្តិចទើបងើយមកវិញដឹងថាបាត់ផុនក៏ឆ្លើយឆ្លាស្រវាដើររក។ភូវីនដើរពីកន្លែងមួយទៅកន្លែងមួយនៅតែមិនឃើញផុន ចំណែកឯផុនវិញពេលដឹងថាខ្លួនបានដើរឆ្ងាយចេញពីភូវីនគេក៏បានដើររកភូវីនដូចគ្នា។។
YOU ARE READING
រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យ
Fantasiជាកូនប្រុសរបស់អ្នកបម្រើម្នាក់តើខ្ញុំអាចមានអ្វីប្រៀបនឹងនាងទៅ។