// បន្ទប់ការងាររបស់ផុន //
បន្ទាប់ពីធ្វើដំណើរមកដល់ក្រុមហ៊ុនភូវីនបានដើរសំដៅមកកាន់ office របស់គេហ្នឹងផុននៅពេលដែលគេបើកទ្វារមកគេមិនបានឃើញវត្តមានរបស់ផុតនៅក្នុងបន្ទប់ធ្វើការទេប៉ុន្តែបែរជាជំនួសឲ្យវត្តមានរបស់លោកណារ៉ាវីតទៅវិញ គេយកកាបូបរបស់គេដាក់នៅលើតុព្រមជាមួយឯកសារដើរទៅកាន់លោកណារីតដើម្បីឲ្យស៊ីញ៉េ
<< ថ្ងៃនេះខ្ញុំគិតថាទៅការិយាល័យធំដើម្បីឲ្យលោកប្រធានស៊ីញ៉េការងារនេះហើយតើតែថ្ងៃនេះសំណាងអីបែរជាមុខអង្គុយនៅទីនេះល្មម។ >>
<< ពូថាមិនចង់មុខអង្គុយទីនេះទេប៉ុន្តែមកពិភាក្សារឿងរោងចក្រនៅតាមខេត្តជាមួយផុនហើយជ្រុលជាចង់មកមើលការងារនៅទីនេះផងក៏អង្គុយធ្វើការបន្តិចទៅជៀសវាងការទំនេរឥតប្រយោជន៍។ >>
ភូវីនឈរនិយាយជាមួយនឹងលោកណារ៉ាវីតប៉ុន្តែអារម្មណ៍និងក្រសែភ្នែករបស់គេមិនបានផ្ដោតទៅកាន់គាត់ទេគេបានសម្លឹងចុះឡើងចុះឡើងជុំវិញបន្ទប់។
<< និយាយជាមួយអ៊ំប៉ុន្តែភ្នែកមិនបានផ្ដោតមកលើអុំទាល់តែសោះ។អារម្មណ៍ក៏អញ្ចឹងកំពុងតែដើររកមើលផុនមែនទេ។??? >>
<< បាទអត់ទេ...ខ្ញុំគ្រាន់តែមើលថាតើក្នុងបន្ទប់នេះខ្វះអីក៏ចង់ទៅទិញមកលម្អបន្ថែមព្រោះមើលទៅវាមិនទាន់ស្អាតគ្រប់គ្រាន់។ >>
<< ផុនគេទៅធ្វើកិច្ចព្រមព្រៀងជាមួយនឹងដៃគូសហការភាគហ៊ុននៅឯហាងក្បែរក្រុមហ៊ុននេះឯងមិនឆ្ងាយទេ។ >>
<< អញ្ចឹងតើបានជារកមើលហើយមិនឃើញសោះនេះនិយាយគ្នារួចហើយថាទៅជាមួយគ្នាឥឡូវនេះបែរជាមកមុនខ្ញុំហើយទៅចោលខ្ញុំបាត់។ >>
<< ចុះក្រែងអំបែងមិញប្រាប់អ៊ំថាមិនបានរកមើលផុនទេចុះឥឡូវនេះហេតុអីក៏និយាយថារកមើលយូរហើយមិនឃើញ?? >> គ្រាន់តែឮសំណួរចេញពីមាត់របស់ចៅហ្វាយធំភ្លាមភូវីនបានបើកភ្នែកធំៗដោយសារតែគេជាន់កែងខ្លួនឯង។
<< គឺមិនមែនអញ្ចឹងទេខ្ញុំ.....>>
<< បានហើយមិនបាច់ប្រកែកជាមួយអ៊ុំទេអ៊ំមិនចង់ឈ្នះក្មេងទេ។អើតែថាខែក្រោយនេះអូនមានគម្រោងឲ្យពួកឯងទាំង 4 នាក់ចុះទៅមើលរោងចក្រនៅឯតាមខេត្តមួយរយៈចង់ទៅអត់??? >>
YOU ARE READING
រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យ
Fantasiaជាកូនប្រុសរបស់អ្នកបម្រើម្នាក់តើខ្ញុំអាចមានអ្វីប្រៀបនឹងនាងទៅ។