//ក្រុមហ៊ុនដដែល//
🍁បន្ទាប់ពីដឹងថាខ្លួនមិនអាចប្រកែកឈ្នះឪពុកបាន ផុនក៌ព្រមទទួលភូវីនមកធ្វើជាលេខារបស់គេ។លោកវីដបានបង្គាប់ឲ្យផុនខលទៅកាន់ភូវីនឲ្យហៅគេមកចូលធ្វើការនៅថ្ងៃស្អែកនេះ។« ឆាប់ខលទៅគេឥឡូវនេះភ្លាមទៅ »
« លោកប៉ាហេតុអីត្រូវជាខ្ញុំអ្នកខលទៅគេ ឲ្យបុគ្គលិកខលទៅមិនបានទេហ៎? »
« ឯងមានទំនួលខុសត្រូវជាចៅហ្វាយគេដែរឬអត់នឹងហូ៎?បើមិនមានមិនសមធ្វើជាអ្នកស្នងទេ »
« ប៉ានិយាយពីការស្នងរហូតគិតថាខ្ញុំចង់បានរបស់ប៉ាខ្លាំងឬយ៉ាងមិច?ខ្ញុំមិនខលទៅទេ »
« ផុន ឯងដឹងហើយបើប៉ាប្រើពាក្យថាប៉ាមិននិយាយពីដងទេឯងគួរដឹងហើយណា៎ »
🌾ដោយសារតែខឹងប្រកែកមិនឈ្នះឪពុកផុនក៏បានដើរចេញទៅដោយមិននិយាយអ្វីទាំងអស់។
//នៅក្នុង office//
🍀ផុនមកដល់ក្នុងបន្ទប់ធ្វើការរបស់គេគេក៏បានអង្គុយចុះ។នៅលើកៅអីរួចក៏សម្លឹងទៅមើលទូរសព្ទទាំងក្នុងចិត្តកំពុងតែគិតថាតើខ្លួនគួរតែខលទៅកាន់ភូវីនដែលឬអត់?កំពុងតែអង្គុយគិតសុខៗគេក៏ដាច់ចិត្តលើកទូរសព្ទខលទៅភូវីនទាំងចិត្តមិនចង់ ផុនមិនបានប្រាប់ភូវីនទេថាគេជាអ្នកណា នៅពេលដែលកំពុងនិយាយទូរសព្ទជាមួយគ្នា គេគ្រាន់តែប្រាប់ទៅកាន់ភូវីនថាភូវីនអាចមកធ្វើការបាននៅថ្ងៃស្អែកនេះ។
//កាត់មកមើលនៅផ្ទះរបស់ភូវីន//
🌸បន្ទាប់ពីបានលើកទូរសព្ទប្រាប់ពីក្រុមហ៊ុនមកថាខ្លួនបានជាប់ការងារភូវីនត្រេកអរជាតិខ្លាំងលោតហក់ក្រឆឺមអឺងកពេញផ្ទះ។ដោយសារតែឃើញភាពជោគជ័យរបស់កូនធ្វើឲ្យកូនសប្បាយចិត្តបែបនេះម្ដាយរបស់គេក៏សួរទៅកាន់គេ។
« នេះបានជាប់ហើយមែនទេម៉ាក់ស្មានតែទៅរៀនរាប់ឆ្នាំមកវិញគ្មានការងារធ្វើតើ »
« ម៉ាក់ចង់មើលងាយសមត្ថភាពកូនរបស់ម៉ាក់យ៉ាងម៉េចបានណា។អ្នកណាមិនចង់បានមនុស្សពូកែដូចជាខ្ញុំនោះ។ »
« ថាម៉ាក់ក៏ជួយអរណាខំកំពុងធ្វើការឲ្យគេអានីស្រឡាញ់ម៉ែកូន។»
YOU ARE READING
រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យ
Fantasíaជាកូនប្រុសរបស់អ្នកបម្រើម្នាក់តើខ្ញុំអាចមានអ្វីប្រៀបនឹងនាងទៅ។