ចំណងស្នេហ៍ភ្ជាប់និស្ស័យ Ep : 12

117 16 2
                                    

// សួនច្បារ //

បន្ទាប់ពីថើបផុនរួចមក ភូវីនបានឡើងមកអង្គុយម្នាក់ឯងនៅលើបង់ក្នុងសួរច្បារលើដំបូលអគារក្រុមហ៊ុន។ខ្យល់ត្រជាក់បក់មកធ្វើឲ្យអ្នកកំលោះអង្គុយធ្មឹងនឹកគិតអំពីរឿងដែលខ្លួនបានធ្វើមុននេះបន្តិច។

<< អាភូ.....!!!! >> សម្លេងបុរសម្នាក់បានដាសស្មារតីភូវីនឲ្យភ្ញាក់ពីការគិតរួចក៌ងាកទៅរកម្ចាស់សម្លេងដែលបានហៅខ្លួនមុននេះ

<< អាស៊ី!!!! មកហៅយើងស្ងាត់ៗបែបនេះភ័យណាវើយលួសព្រលឹងយើងងាប់មិនខានទេ >>

<< អឺ អញសុំទោសហើយហែងមកអង្គុយអីនៅទីនេះ?អត់ធ្វើការទេហ៎? >>

<< អញគ្មានអារម្មណ៍ធ្វើទេ បើស្រីចៅហ្វាយអញមកកូរទាំងព្រឹកបែបនេះ >>

<< អញឮគេថាហែងនិយាយឲ្យនាងអាក្រក់ៗណាស់ត្រូវអត់? មិនខ្លាចគេទះទេហ៎? >>

<< ហ៊ានទះអញ អញទះតបវិញណាវើយ មនុស្សស្រីអីងើបមកមិនធ្វើអីទេដើររកប្រុសទាំងព្រឹក >>

<< ហែងមិនមែនប្រចណ្ឌទេហ៎?ឃើញបែបនេះអញមិនចង់ជឿឮថាទៅថើបចៅហ្វាយមកទៀតណា >>

<< បិទមាត់ហែងភ្លាមទៅ កុំនិយាយរឿងនេះប្រយ័ត្នគេឮអាចង្រៃហ្អើយ >> ភូបានយកដៃរបស់ខ្លួនខ្ទប់មាត់របស់ស៊ី រួចក៌ទះថ្ងាសស៊ីមួយដៃទៀត

<< អួយយយ!!!!ជាមួយអញលេងដៃធ្ងន់ដល់ហើយហែងនេះ អញមិននិយាយទេតែលេខាចាស់និយាយប្រាប់គេពេញហ្នឹងហើយអ្នកណាក៌ដឹង >>

<< មាត់រអិល ព័ត៌មានចេញលឿនជាងអ្នកសារព័ត៌មានទៀតអញសរសើរហើយ >>

<< មកនាំគ្នាអង្គុយអីទីនេះមិនទៅធ្វើការទេមែនទេ?ទំនេរសម្បើមណាស់ហ៎? >> សម្លេងបុរសម្នាក់ទៀតបាននិយាយមកពីក្រោយពួកគេទាំងពីធ្វើឲ្យមានការផ្តាច់នូវរាល់ការសន្ទនារបស់មិត្តទាំងពីរ

<< ស្មានតែអ្នកណា ការពិតចៅហ្វាយនាវយើងតើ ហីយ៉ាងមិចបើឃើញទំនេរហើយសួររកអី >> ស៊ី បានឆ្លើយទៅកាន់នាវដោយមិនស្ទាក់ស្ទើរ

<< ការងារគរទឹកគរដី ចេះនិយាយថាខ្លួនទំនេរកើតដែរហ៎មិនខ្មាស់មាត់ទេហី? >> នាវ ច្រេញចង្កេះថាឲ្យស៊ីមិនដកមាត់

រឿង : ចំណងស្នេហ៍ភ្ជាប់និស្ស័យWhere stories live. Discover now