៧:១៥នាទីព្រឹក
ផឹប...ផឹប....🦶
សំឡេងសំរឹទ្ធជើងរបស់ក្មេងប្រុសវ័យ១៧ឆ្នាំកំពុងរត់ត្រហេរត្រហបយ៉ាងលឿនសំដៅទៅថ្នាក់រៀនរបស់ខ្លួនព្រោះពេលនេះគេបានមករៀនយឺង១៥នាទីហើយ មិនដឹងថាគ្រូរៀនដល់ណាហើយទេ ។
ហើយម្នាក់នោះគឺ "ផាក ជីមីន" ជាសិស្សនៃវិទ្យាល័យ....... តាមពិតគេមិនមែនជាប្រភេទសិស្សខ្ចិលនោះទេ តែដោយសារជីវភាពខ្វះខាតបែបនិងហើយគេត្រូវធ្វើការនៅពេលយប់រៀនពេលថ្ងៃ កត្តានិងហើយទើបបណ្ដាលឲ្យគេមករៀនយឺត....។(ចូលសាច់រឿងយើងវិញ)
គ្រាន់តែរត់មកដល់មុខថ្នាក់ភ្លាមគឺសិស្សគ្រប់គ្នាគេចូលរៀនអស់ហើយ ល្មមហើយដែរសិស្សផ្សេងទៀតគេចូលរៀននោះព្រោះទំរាំតែគេឡើងមកដល់បន្ទប់រៀនគឺម៉ោង៧:២០នាទីបាត់ទៅហើយ។ជីមីនសម្រួលឥរិយាបទបន្តិចមុននិងឈានជើងចូលទៅក្នុងថ្នាក់ទាំងអោនមុខចុះ...
"អ្នកគ្រូ គឺខ្ញុំ---"មិនទាន់បាននិយាយចប់ផងអ្នកជាគ្រូក៏កាត់សំដីររបស់រាងតូចជាមុន។
"មិនបាច់ទេ ឆាប់ចូលអង្គុយចុះ"មិនបាច់ឆ្ងល់ទេថាហេតុអីបានជាអ្នកគ្រូម្នាក់នេះឪ្យជីមីនចូលអង្គុយស្រួលម្លេះដោយមិនសួរហេតុផលនៃការមករៀនយឺតយ៉ាវរបស់រាងតូចសោះចឹង គឺដោយសារតែគាត់ដឹងពីជីវភាពរបស់គ្រួសារជីមីននិងហើយទើបគាត់មិនសួររាងតូចច្រើន ហើយម្យ៉ាងទៀតជីមីនជាសិស្សពូកែរនិងឧស្សាហ៍ទើបគាត់យោកយល់អោយ😊។បន្ទាប់ពីលឺអ្នកគ្រូនិយាយចប់រាងតូចក៏ដើរទៅតុរបស់ខ្លួនដោយមានកែវភ្នែកជាច្រើនគូរដែសម្លក់មកកាន់គេ តែជីមីនមិនខ្វល់ឡើយក៏ដើរទៅអង្គុយតុរបស់ខ្លួនជាធម្មតាព្រោះគេសាំនិងវាបាត់ទៅហើយ។
រឺង រឺង រឺង🔔
បន្ទាប់ពីអង្គុយរៀនអស់ជាច្រើននាទី កណ្ដឹងក៏បន្លឺឡើងបញ្ជាប់ថាដល់ម៉ោងចេញលេងហើយ។
🍽️កន្លែងលក់បាយ🍴
រាងតូចជីមីនដើរកាន់ថាសអាហាររកកន្លែងអង្គុយសំរាប់ញុាំអាហារពេលព្រឹក ។ បន្ទាប់ពីរកបានកន្លែងអង្គុយហើយរាងតូចក៏ញាំអាហាររបស់ខ្លួនយ៉ាងស្ងៀមស្ងាត់។