🚫:នេះជារឿងដែរកើតឡើងចេញពី ការស្រមើស្រមៃរបស់ខ្ញុំ វាមិនមែនជាការពិតឡើយ បើអ្នកទាំងអស់គ្នាមិនពេញចិត្តត្រង់ចំណុចណាមួយខ្ញុំនិងកែរសម្រួល។_________________
ពេលព្រឹកព្រលឹមប៉ុន្តែផ្ទៃមេឃពោពេញទៅដោយពពកពណ៍ខ្មៅអួលអាប់មិនអាចឲ្យពន្លឺនៃព្រះអាទិត្យបញ្ចាំងរស្មីចូលមកកាន់ភពផែនដីបាន វាប្រៀបទៅនិងចិត្តមនុស្សយើងដែរពោពេញទៅដោយទុក្ខកង្វល់រកពន្លឺនៃចិត្តជ្រះថ្លាសម្រាប់ជីវិតឲ្យខ្លួនឯងគ្មាន ដូចទៅនិងបរុសម្នាក់ដែរពេលនេះកំពុងតែអង្គុយនៅចុងគ្រែងាកមុខទៅកាន់បង្អួតមើលទៅទឹកភ្លៀងទើបតែស្រក់ចុះមកអម្បាញ់មិញ មិនយូរប៉ុន្មានទឹកភ្លៀងទាំងនោះក៏បានរាំងប៉ុន្តៃពពកខ្មៅមិនទាន់បាត់ទៅណាឡើយ ចំណែកឯទឹកភ្នែកនាយវិញស្រក់ចុះស្ទើតែរាល់យប់ទៅហើយហេតុអ្វីមិនរាំងដូចភ្លៀងសោះ? ភ្លៀងថ្ងៃខ្លះធ្លាក់ថ្ងៃខ្លះក៏អត់តែចំពោះនាយវិញប្រហែលជាគ្មានថ្ងៃដែរទឹកភ្នែកឈប់ហូរទេមើលទៅ...
តុកៗ
"ជុងគុក បើកទ្វាឲ្យម៉ាកបន្តិចកូន"លោកស្រីសូរិយា ហៅកូនប្រុសតែម្នាក់ដែរនៅក្នុងបន្ទប់មិនដែរចេញទៅណាសោះបន្ទាប់ពីដឹងថាខ្លួននាយបានផ្ទុក"មេរោគអេដស៍"វាគ្មានអ្វីដែរថាមិនគួរឲ្យជឿឡើយសម្រាប់មនុស្សចូលចិត្តលេងស្រីដូចជានាយ ដូរមុខស្រីស្នេហ៍រាល់ថ្ងៃបើឲ្យរាប់ចំនួនស្រីដែរនាយធ្លាប់រួមភេទ ៣យប់៣ថ្ងៃទៀតរាល់មិនអស់ផង។
"ម៉ាក់ទុកមុខទ្វាហើយ ចាំខ្ញុំចេញទៅយកខ្លួនឯង"សំលេងក្រងួរបន្លឺតិចៗពីខាងក្នុងដែរធ្វើឲ្យ មីងសូរិយាព្រួយចិត្តនិងបារម្ភកូនប្រុសជាខ្លាំង
"ម៉ាក់ទុកខាងក្រៅហើយណា កុំភ្លេចញាំបាយផងកូន"គាត់រៀបចំដាក់ម្ហូបនៅមុខទ្វាហើយក៏ចាកចេញទៅក្រោមបាត់។ជុងគុកបែបនេះអស់រយះពេល៥ខែហើយនាយចេញទៅក្រៅតែពេលដែរត្រូវទិញថ្នាំលេបតែប៉ុណ្ណោះ ចាប់តាំងពីគេដឹងខ្លួនថាខ្លួនឯងផ្ទុកមេរោគអេដស៍មក រូបនាយបានផ្ដាច់ទំនាក់ទំនងពីមនុស្សជុំវិញខ្លួនអស់សូម្បីតែគ្រួសាក៏មិនហ៊ានប្រឈមមុខនិងគាត់ផ្ទាល់ដែរគិតថាពីសង្ងំក្នុងបន្ទប់មិនគិតធ្វើអ្វី។