ជំពប់ស្នេហ៍កម្លោះទាំង៦

44 2 0
                                    


   ភូមិគ្រឹះគ្រួសារដាន់ដែរជាគ្រួសារមហាសេដ្ឋីតតជំនាន់ជាច្រើនតែពួកគេនៅតែឈរជើងជាគ្រួសារដែរមានជាងគេក្នុងប្រទេសកូរ៉េ7ជំនាន់មកហើយ។ ចំពោះជំនាន់បច្ចុប្បន្ននេះគេបានដឹងថាលោកដាន់ ភារុ៉នមានកូនប្រុសចំនួន៦នាក់ ដែរក្នុងចំណោទ៦នាក់នោះមាន២នាក់ដែរព្រមកាន់កាប់ក្រុមហ៊ុនបន្តពីគាត់ ចំណែក៤នាក់ទៀតពួកគេបានដើរតាមក្ដីស្រមៃពួកគេរៀងៗខ្លួន។

ងាកមកកាន់កម្លោះសង្ហាទាំង៦ឯណេះវិញកំពុងជុំគ្នាក្នុងបន្ទប់រៀងចំខ្លួនដើម្បីចេញទៅក្លឹបរំសាយស្រ្ដេសខ្លះ ១អាទិត្យធ្វើការ៦ថ្ងៃមានតែ១ថ្ងៃប៉ុណ្ណោះដែរពួកគេមានពេលសម្រាក ហើយថ្ងៃខ្លះក៏មិនបានជុំគ្នាស្រួលបួលដែរព្រោះពួកគេត្រូវធ្វើការដោយឡែងគ្នាទើបអ្នកខ្លះក៏រវល់ខ្លះក៏អត់។

"យប់នេះទៅក្លឹបណាទៅបង?"សំឡេងផ្អែមរបស់កូនពៅគ្រួសារដាន់ឈ្មោះថា ជុងហ្គុកពេលនេះកំពុងតែអង្គុយចាំបងៗតែងខ្លួន  ហើយរាល់ថ្ងៃនេះគេកំពុងបន្តការសិក្សាឯសាកលវិទ្យាល័យផងនិងជួយការងារបងប្រុសទី៤ដែរកាន់កាប់ក្រុមហ៊ុនតែឯងរង់ចាំនាយរៀនចប់សិនទើបបានឡើងគ្រប់គ្រងក្រុមហ៊ុនជាមួយនាយជាបងដែរ។

"បងម៉េចនិងដឹង សួរថេយ៉ុងទៅគេជាអ្នកកត់"បងប្រុសច្បងសុខជីននិយាយបដិសេដមិនដឹងដោយលើហេតុផលថាប្អូនប្រុសទី៥ជាអ្នករ៉ាបរង។ចំពោះម្នាក់នេះវិញសព្វថ្ងៃបង្កើមភោជនីយដ្ឋានមួយដ៏ធំមានឈ្មោះល្បីល្បាយសុះសាយពេញផ្ទៃប្រទេសនរណាដែរថាមិនស្គាល់ហាង TOP FOOD ដែរជាហាងរបស់នាយនោះហើយអីឡូវលឺល្ហៀងៗថាប្រុងនិងបើកសាខាថ្មីនៅក្រៅប្រទេសទៀតផង

"គឺទៅក្លឹប របស់មិត្តបងគេទើបបើកបាន២ខែទេ"ថេយ៉ុងនិយាយហើយក៏មកអង្គុយជិតប្អូនប្រុសពៅខ្លួនដែរ ចំណែកម្នាក់នេះវិញណារាល់ថ្ងៃជាម៉ាហ្វៀរនៅក្នុងស្រុកប៉ុន្តែកេរ្តិ៍ឈ្មោះល្បីរន្ទីឃ្ទៀតដល់ក្រៅប្រទេសនរណាក៏ខ្លាចរអាគ្រាន់តែលឺឈ្មោះនាយ មិនត្រឹមតែជាម៉ាហ្វៀរទេនាយក៏មានក្រុមហ៊ុនផ្ទាល់ខ្លួនផងដែរ។

"អ្នកទាំងអស់គ្នា មានឃើញទឹកអប់ខ្ញុំទេ? ទឹកអប់ទិញម្សិលមិញ"ជេហូបកូនប្រុសទី៣ បានស្រែកសួរទៅកាន់បងៗនិងប្អូនៗខ្លួនទាំងឆ្លេឆ្លា។ រីឯប្រូម្នាក់នេះវិញនាយមានហាងពេជ្រដ៏ធំមួយនៅចំកណ្ដាលទីក្រុងសេអ៊ូលហើយក៏ជិតក្រុមហ៊ុន DAN ផងដែរ៕

short novel 🚫Where stories live. Discover now