🚫:នេះជារឿងដែរកើតឡើងចេញពីការស្រមើស្រមៃរបស់ខ្ញុំ វាមិនមែនជាការពិតឡើយ បើអ្នកទាំងអស់គ្នាមិនពេញចិត្តត្រង់ចំណុចណាមួយខ្ញុំនិងកែរសម្រួល។
-----------------
សួស្តី ខ្ញុំឈ្មោះផាក ជីមីន រាល់ថ្ងៃខ្ញុំធ្វើការនៅហាងកាត់សក់១កន្លែងនៅទីក្រុងសេអូ៊ល ប៉ុន្តែដោយហេតុខ្ញុំមកពីខេត្តគ្មានសាច់ញាតិបងប្អូននៅទីនេះសូម្បីតែម្នាក់ អញ្ចឹងហើយខ្ញុំត្រូវស្វែងរកបន្ទប់ជួលណាសមល្មមមានតម្លៃថោកដែរត្រូវរស់នៅ។ ទីក្រុងក៏ធំចំនួនប្រជាជនក៏ច្រើនទំរាំតែរកបានផ្ទះសម្រាប់នៅគឺខ្ញុំត្រូវដេកនៅកន្លែងធ្វើការពីរយប់ឯណោះ តែថានែក៎ ការខិតខំរបស់ខ្ញុំក៏មិនខានដែរ គោលដៅចង់បានបន្ទប់ជួលទេប៉ុន្តែព្រំលិខិតប្រគល់ផ្ទះមួយដែរមានទំហំធំល្មមទីធារដីក៏ធំគួរសមបើនិយាយពីរតម្លៃវិញម៉ែ អ.ាថោក ថោកជាងបន្ទប់ជួលតូចៗដែរខ្ញុំធ្លាប់ឃើញដល់ទៅ២ខែឯណោះ! ខ្ញុំក៏មិនគិតច្រើនទៅដកលុយដែរខំសន្សំតាំងពីនៅរៀនយកមកទិញព្រឺស! រួចក៏ធ្វើឯកសារខ្លះៗព្រមទាំងសញ្ញេរ ផ្ដឹតមេដៃ ហើយក៏ប្រគល់លុយឲ្យម្ចាស់ផ្ទះចាស់ដោយមិនញញើតថាស្ដាយ បន្ទាប់មកខ្ញុំក៏ទៅយកឥវ៉ាន់នៅកន្លែងធ្វើការមករស់នៅផ្ទះថ្មីភ្លាមដោយមិនបាច់រៀបចំពិធីអីរញ៉េរញៃ៉ជាការអបអរបានផ្ទះថ្មីអ្វីឡើយ គ្រាន់តែ call ប្រាប់គ្រួសារនៅឯស្រុកឲ្យបានដឹងលឺទៅគឺចប់។ ថ្ងៃដំបូងដែរខ្ញុំបានមករស់នៅផ្ទះនេះគឺពិតជាស្រស់ថ្លាខ្លាំងមែនទែន ក្រោកពីគេងចូលផ្ទះបាយធ្វើអាហារញាំជា Breakfast និងខ្លះទៀតទុកទៅញាំពេលបំពេញការងារនៅឯហាង ពេលត្រលប់មកផ្ទះវិញសម្អាតផ្ទះតិចតួចធ្វើការងារផ្សេងៗទាំងសប្បាយរីករាយក្រៃលែង និយាយរួមទៅជីវិតខ្ញុំ pink² ម៉ងពេលដែរបានមករស់នៅផ្ទះ1នេះ។ កន្លះខែក្រោយមកខ្ញុំក៏ចាប់អារម្មណ៍ថាផ្ទះនេះចម្លែក នៅយប់ខ្លះមានសម្លេងមនុស្សដើរចុះឡើងៗនៅឯមុខបន្ទប់របស់ខ្ញុំ ខ្លះទៀតរបស់របរនៅក្នុងផ្ទះក៏ផ្លាស់ទីដោយគ្មានមូលហេតុ ឧទា.សៀវភៅខ្ញុំអានហើយក៏ទុកនៅលើតុ ពេលដែរខ្ញុំចូលបន្ទប់ទឹក១ភ្លែតមកវិញក៏ទៅនៅឯទូរដាក់សៀវភៅទៅវិញ។ បើនិយាយថាភ័យខ្លាចឬអត់ បាទ ខ្ញុំខ្លាចណាស់ខ្លាចឡើងទៅស្រោចទឹក៣វត្តហើយ។ យប់១ដោយខឹងពេកព្រោះអាខ្មោចនិងវាដើរមុខបន្ទប់ខ្ញុំចុះឡើងៗធ្វើឲ្យខ្ញុំដេកពួនមិនលក់ព្រោះថ្លង់និងសម្រឹបជើងវាដើរ ខ្ញុំក៏សម្រេចចិត្តចេញទៅឈ្លោះជាមួយខ្មោចនិងឲ្យដឹងខុសត្រូវម្ដង់។