ផាក ជីមីនជា CEO ក្រុមហ៊ុនផ្នែកទីផ្សារអន្តជាតិប្រចាំប្រទេសកូរ៉េ នរណាៗក៏ស្គាល់ដែរថា ceo រូបស្រស់សង្ហាម្នាក់នេះពុំទាន់បែកធ្លាយព័ត៌មានស្នេហាម្ដង់ណាឡើងសូម្បីតែសព្វថ្ងៃក៏គាត់មិនទាន់មាននារីក្នុងដួងចិត្តនោះទេ ទោះបីជាឆ្នាំនេះវ័យឈានចូល៣៧ផ្លាយក៏ដោយក៏នាយកម្លោះចាស់រូបនេះមិនរវីរវល់ជាមួយស្រីញី ក្រៅពីការងារនិងគ្រួសាររបស់ខ្លួន។
ភូមិគ្រឹះដ៏ធំល្វឹងល្វើយរបស់មហាសេដ្ឋីផាក ឧត្តមដែរត្រូវជាឪពុកផាក ជីមីននរណាក៏ស្គាល់ថាជាដំណក់ឈាមតែម្នាក់របស់លោក។
ពេលនេះយប់ណាស់ទៅហើយតែគ្រួសារលោកឧត្តមទើបតែបានជួបជុំគ្នាដើម្បីបរិភោគអាហាពេលល្ងាចនោះទេ"ថ្ងៃស្អែកកូនប្រុសបងធម៌កូនមកលេងកូរ៉េកុំភ្លេចទៅទទួលគេផង"លោកឧត្តមរំលឹកប្រាប់កូនប្រុសខ្លាចថានាយភ្លេច
"ចុះគេមកធ្វើអី?"នាយសួរ
"លឺថានឹកកូន ចង់មកលេងកូននិងណា"អ្នកជាឪពុកឆ្លើយតាមអ្វីដែរគាត់ដឹង
"មកលេងខ្ញុំ ធ្វើអីខ្ញុំមិនទំនេរផង"ជាការពិតរាល់ថ្ងៃនេះរកតែពេលឈ្លាតជុំគ្រួសារមិនបានផងហើយនាយទៅមានវេលាឯណាបាននិយាយលេងជាមួយក្មួយនោះ
"កូនគួរតែទៅលំហែលកាយជាមួយក្មួយតែម្ដង់ទៅ"គាត់លើកហេតុផលចង់ឲ្យកូនទៅដំណើរកំសាន្តបំបាត់ភាពស្រេសខ្លះ
"ការងារច្រើនណាស់ប្រហែលកូនដកឃ្លាមិនបានទេ"នាយនិយាយទាំងពិបាកចិត្ត មិនមែនមិនចង់ទេតែការងាររាល់ថ្ងៃវាច្រើនពេកគេមិនចង់ទុកកាងាឲ្យស្ទះឡើយ
"ចាំប៉ាអ្នកជួយមើលខុសត្រូវឲ្យកូនកុំបារម្ភអី"លោកឧត្តម ប្រាប់កូនកុំឲ្យភ័យព្រួយរឿងការងារក្រុមហ៊ុនទោះគាត់អាយុចាស់មែនតែកម្លាំងគាត់នៅធ្វើការបានដដែល
"ខ្ញុំមិនចង់រំខានប៉ាឡើយ"អ្នកកម្លោះនៅតែប្រកែក
"កូនចង់ថាប៉ាធ្វើមិនបាន?កុំភ័យស្អែករៀបចំតែខោអាវទៅ ហើយប៉ាឆ្អែតដែរហើយប៉ាទៅគេងមុនហើយ good night កូនសម្លាញ់"និយាយចប់លោកឧត្តមក៏ឡើងទៅលើសម្រាកបាត់ទុកឲ្យកូនរបស់គាត់នៅម៉ងៗមិនយល់ពីឪពុក។