រឿង បងធំ

54 5 0
                                    


(Version High school 🏫 )
Jikook🚫
🐰⬆️

@វិទ្យាល័យ

"នែក៎!!ឯងឪ្យលុយអញឬមិនឪ្យ?"សំឡេងស្រែករបស់ក្មេងប្រុសម្នាក់បានខ្ទងរំពងលឺពេញថ្នាក់រៀនដែរបានធ្វើឪ្យក្មេងប្រុសម្នាក់ទៀតភ័យឡើងចង់លេចនោមដាក់ខោ ព្រោះតែសំឡេងដ៏មហិមាររបស់ក្មេងប្រុសម្នាក់នោះ។

"ខ្ញុំអត់មានទេបង បើបងមិនជឿឆែកឆេក្នុងខ្លួនខ្ញុំនិងកាតាបទៅលោកបង"សំឡេងញ័រៗឆ្លើយតបទៅបងធំជើងកាងក្នុងសាលាទាំងភ័យៗព្រោះមិនដឹងថានិងត្រូវជាំសាច់កន្លែងណាខ្លះទេ

"មុខអាហែងនេះទារលើកណាក៏មិនដែរមានដែរ អាដែងចាប់ការអាមួយនិងមួយ "ថាហើយនាយក៏ចេញមកក្រៅមុន ខ្ចិលនៅមើលនាំតែសាចឈាមប្រលាក់អាវស

បន្ទាប់ពីវៃក្មេងប្រុសម្នាក់នោះហើយៗ ក្រុមបងធំបងតូចប្រចាំសាលាក៏នាំគ្នាចេញទៅសុីអីដូចតែគេដូចតែឯងផងដែរ ។

"ល្បងត្រូវការពិសារអីដែរចាំខ្ញុំទៅទិញឪ្យ" Sodan ជាកូនចៅរបស់ Park Jimin ដែរទើបនិងវៃគេយកលុយអំបាញ់មិញនិងឯង ។

Jimin គឺពពួកក្មេងទំនើងដែរអាងអំណាចឪពុកខ្លួនដែរជាអ្នកមានមានមុខមានមាត់នៅក្នុងសង្គមហើយយកអំណាចទាំងនោះមកវាយដំធ្វើបាបអ្នកអន់ក្រជាងខ្លួននៅក្នុងសាលាសព្វថ្ងៃ ហើយបើសួរថានាយកសាលាខ្វល់ពីទង្វើរJiminដែរធ្វើនេះទេ? ខ្វល់ បើតាមចិត្តគាត់ៗចង់តែធាក់ក្រុមរបស់Jiminចេញពីសាលាទេ តែដោយហេតុយល់អំពីមុខមាត់របស់ប៉ាjiminដែរគាត់គឺជាមនុស្សល្អតែបើមានរឿងបែបនេះទៀតប្រហែលលែងយល់ស្អីទៀតហើយ ធុញណាស់!!!!!!
បើនិយាយទៅគឺ ឆ្នាំនេះនាយបានផ្លាស់ប្ដូរសាលា 8 ដងហើយសង្ស័យ 9 ដងទាំងសាលានេះផងក៏មិនដឹង ឲ្យតែឧស្សាហ៍បង្កររឿងគឺមិនយូរទេ😌

"អើស!! ទិញបាយភ្លៅមាន់មួយមក"jimin
ងើបមុខពីទូរស័ព្ទមកប្រាប់កូនចៅបន្តិចហើយក៏ឈ្ងោកទៅវិញ

"បាទល្បង"Sodan ក៏ងើបដើរចេញទៅបាត់។ ចំណែកអាត្រង៉ោនេះហេតុតែស្មោះស្ម័គ្រនឹងបងធំខ្លួនសុទ្ធចិត្តប្ដូសាលាមកជាមួយជីមីនមិនខ្វល់ពីពាក្យឪពុកម្ដាយប្រដៅបែងជាមកស្ដាប់បង្គាប់អ្នកមិនជាប់សាច់ឈាមទៅវិញ ប៉ុន្តែចំពោះរឿងប្ដូសាលានេះនាយដានជាអ្នកចង់ប្ដូតាមខ្លួនឯងទេជីមីនមិនបានបង្ខិតបង្ខំអ្វីឡើយ។

You've reached the end of published parts.

⏰ Last updated: Nov 28, 2024 ⏰

Add this story to your Library to get notified about new parts!

short novel 🚫Where stories live. Discover now