បាសបុកត្រហឹងពេញក្លឹបបូករួមនិងសំឡេងស្រែកហូររបស់ក្រុមនិស្សិតឆ្នាំទី២ផ្នែក...មួយថ្នាក់បាននាំគ្នាជប់លាងអបអរការបញ្ចប់ឆ្នាំសិក្សាឆ្នាំទី២ចូលឆ្នាំទី៣របស់ពួកគេយ៉ាងសប្បាយរីករាយ។ក្រលេកមកមើលកម្លោះតូចមានរូបរាងស្រស់ស្អាតឯណេះវិញកំពុងតែអង្គុយញញឹមតែម្នាក់មើលមិត្តរួមថ្នាក់ខ្លួនរាំក្រលេកទាំងរីករាយជាមួយគេឯងដែរ...
"ជីមីន នេះមិនគិតចូលរាំនិងគេទេ"ជុងហ្គុកបរុសសង្ហាប្រចាំសាលាត្រូវជាសិស្សច្បងរបស់ជីមីនក៏ត្រូវជាក្រាសនាយផងដែរ ហើយគេចូលរួមដែរនេះគឺដើម្បីមកអបអរសាទរសិស្សប្អូនក្នុងនាមជាសិស្សច្បងគំរូម្នាក់ដែរ រៀនក៏ពូកែ សង្ហាក៏សង្ហា គ្រាន់តែព្រានបន្តិច។នាយចូលមកអង្គុយជិតជីមីនដោយមិនបានសុំការអនុញ្ញាត តែជីមីនក៏មិនថាថ្វីតបទៅនាយវិញទាំងទន់ភ្លន់
"ខ្ញុំមិនសូវចេះរាំទេ ណាមួយក៏ជិតទៅផ្ទះវិញដែរ"រាងតូចមីននីនិយាយទៅកាន់មាណពទាំងញញឹមតាមទម្លាប់របស់ខ្លួន ប៉ុន្តែវាក៏ជះភាពស្រស់ស្អាត១កម្រិតទៀតដែរធ្វើអោយអ្នកដែរនិយាយជាមួយទប់ចិត្តលង់ស្នេហ៍មិនបាន
"ប្រញាប់ទៅម្លេះកម្មវិធីនៅយូរទៀតមិនស្ដាយទេ?"ជុងហ្គុក
ជីមីនលឺបែបនេះក៏ក្រវីក្បាលបន្តិចរួចក៏តបទៅនាយវិញ"អត់ទេ ចឹងខ្ញុំលាហើយសិស្សច្បងត្រលប់ទៅផ្ទះមុនហើយ"និយាយចប់ក៏ប្រញាប់ចាកចេញទៅយ៉ាងលឿនទាំងអៀនរកតែជុងហ្គុកហាមមិនទាន់។ ទោះជាប្រញាប់យ៉ាងណាក៏មិនភ្លេចមកប្រាប់មិត្តរូបថ្នាក់ឲ្យដឹងផងដែររួចហើយជីមីនក៏ដើរមកផ្ទះវិញតែម្នាក់ឯង។ ដើរបានបន្តិចសំឡេងម៉ូតូលឺរំពងពេញផ្លូវដែរធ្លាប់តែស្ងាត់មុននេះ បន្តិចហើយវាក៏ទាក់ទាញឲ្យរាងតូចមីននីងាកទៅយ៉ាងលឿនព្រោះតែខ្លាចថាមានពួកបងតូចបងធំដែរចូលចិត្តតាមធ្វើបាបអ្នកដែរដើរតាមផ្លូវម្នាក់ឯងដូចជានាយអី...ម៉ូតូក៏បានឈប់នៅមុខជីមីនរួចហើយម្ចាស់ម៉ូតូក៏ដោះមួកចេញបង្ហាញភ័ក្ររស្រស់សង្ហារបស់ខ្លួនចេញមក...
"សិស្សច្បង?"ជីមីនលាន់មាត់តិចៗទាំងឆ្ងល់
"ដើរម្នាក់ឯងបែបនេះមិនល្អទេចាំបងជូនទៅផ្ទះវិញ"ជុងហ្គុកនិយាយទាំងញញឹមផ្កាត្រកួនដាក់រាងតូច ដែរធ្វើឲ្យអារម្មណ៍កាយល្អិតពុះកញ្រ្ជោលភ្លាមៗ