ខ្ញុំឈ្មោះ ចន ជុងហ្គុកអុីកូដាស មិនអួតទេខ្ញុំជាកូនមហាសេដ្ឋលំដាប់ទី៣នៅប្រទេសជប៉ុន ឪពុកខ្ញុំជាជនជាតិកូរ៉េ ម្ដាយខ្ញុំជាជនជាតិជប៉ុនចំណែកខ្ញុំវិញខ្ទើយ!!!! ហិហិ និយាយលេងសើចទេបើខ្ញុំជាភេទទីបីមែនក៏ខ្ញុំ Top1ដែរ។ រាល់ថ្ងៃនេះខ្ញុំពិបាកចិត្តណាស់ឪពុកខ្ញុំបង្ខំខ្ញុំឲ្យទៅគ្រប់គ្រងក្រុមហ៊ុនដែរនៅកូរ៉េតែខ្ញុំពិតជាមិនចង់ទៅទេមនុស្សកំពុងតែពេញដើរលេងមកឲ្យខ្ញុំទៅធ្វើការវិញខ្ញុំពិតជាមិនចង់ទេ តែបើមិនទៅគាត់ច្បាស់ជាខឹងចឹងមានតែទៅទាំងបង្ខំ ហើយណាមួយល្បីថាស្រីៗកូរ៉េស្អាតមិនចាញ់ស្រីនៅជប៉ុនប៉ុន្មានដែរធ្វើឲ្យខ្ញុំពិតជាចង់សាករសជាតិនារីៗកូរ៉េជាខ្លាំង ហិហិ តែខ្ញុំទៅព្រោះតែប៉ាបង្ខំទេណាមិនបានមានគំនិតចង់ទៅព្រោះតែស្រីទេ។ភូមិគ្រឹះចន🇯🇵
"រៀបខោអាវហើយឬនៅជុង?"អ្នកស្រី Eysoki
"រួចហើយម៉ាក់"jungkook ឆ្លើយតបទាំងទុកវ៉ានលីឲ្យស្រួលបួល
"ខំប្រឹងធ្វើការណាកូន ចាំពេលទំនេរម៉ាក់ប៉ាទៅលេង"អ្នកស្រីនិយាយផ្ដែផ្ដាំ គាត់មិនសូវចង់ឲ្យកូនទៅណាឆ្ងាយពីកែវភ្នែកគាត់ប៉ុន្មានដែរតែក៏គិតថាកូនប្រុសអាយុ ២៤ឆ្នាំហើយគួរល្មមដែររៀនរស់នៅដោយមានភាពជាចាស់ទុំនិងមានទំនួលខុសត្រូវជាខ្លួនឯងខ្លះ បើនៅជាមួយគាត់គឺមិនដែរធ្វើអ្វីក្រៅពីដើរលេងហឺហារទេ ចឹងឲ្យទៅរស់នៅម្នាក់ឯងនិងធ្វើការម្ដង់ទៅវាមានប្រយោជន៍ជាង
"បាទ ម៉ាក់"នាយនិយាយទាំងញញឹម
"គេងទៅម៉ាក់លែងរំខានហើយ ជុប~"អ្នកស្រីEysoki ក៏ចាកចេញទៅបន្ទប់គាត់ស្វាមីនិងខ្លួនបាត់ទៅដោយមិនភ្លេចថើបថ្ពាល់កូនប្រុស។
ថ្ងៃថ្មីជុងហ្គុកក៏ហោះហើរមកប្រទេសកូរ៉េខាងត្បូងទាំងព្រលឹម ជិះមិនបានប៉ុន្មានម៉ោងយន្តហោះផ្ទាល់ខ្លួនត្រកូល ចនក៏ចុះចតនៅប្រទេសកូរ៉េបានសម្រេចហើយក៏មានសុវត្ថិភាពផងដែរ។ជុងហ្គុកមិនបានទៅភូមិគ្រិះនោះទេតែនាយត្រូវចុះមកមើលក្រុមហ៊ុនជាមុនសិនទោះទើបតែមកដល់ក៏ដោយ។
@ក្រុមហ៊ុនĚgodas ĵ
"ជីមីនហ៎ា~"សំឡេងស្រួយស្រឹបក្បែរត្រចៀកសន្តិសុខវ័យក្មេង គ្រាន់តែលឺនាយដឹងដល់លាមករបស់អ្នកហៅព្រោះស្រីស្រស់រូបនេះមករកនាយរាល់ថ្ងៃឲ្យតែដល់ម៉ោងសម្រាកពីការងារ ពេលខ្លះនាយចង់តែសួរថា មិនគិតទៅសុីបាយទេហី?បានទំនេរតែបន្តិចក៏ឆ្លៀតមករកគេដែរនៀក!!!