កម្លោះសាច់ដុំធំៗសម្បុរស្រអែមស្រស់កំពុងតែដើរដាក់ជីតាមដើមទំពាំងបាយជូនីមួយៗយ៉ាងមមាញឹកព្រោះស្មើនេះគឺល្ងាចរៀបនិងយប់ងងឹតទៅហើយទើបធ្វើឲ្យនាយប្រញាប់ប្រញាបែបនេះ។ កម្លោះសង្ហារូបនេះមានឈ្មោះថា ចន ជុងគុក បុរសសង្ហាប្រចាំភូមិរាល់ថ្ងៃជាអ្នកមើលថែរដំណាំទំពាំងបាយជូឲ្យលោក Minhwa ដែលជាម្ចាស់ចំការ។ លោក Minhwa តែងតែមកមើលចំការរបស់គាត់រៀងរាល់មួយសប្ដាហ៍ម្ដង់ព្រោះគាត់រស់នៅទីក្រុងមើលថែហាងស្រាទំពាំងបាយជូរបស់គាត់ដូចគ្នាដូច្នេះគាត់មិនអាចមកបានរៀងរាល់ថ្ងៃទេ។"បងជុងគុក!"សំឡេងស្រួយស្រឹបស្រែកឡើងពីក្រោយខ្នងបុរសសង្ហាធ្វើឲ្យអ្នកដែរត្រូវគេហៅមានស្នាមញញឹមក្បួចសប្បាយនៅក្នុងចិត្តជាពន់ពេក ធ្វើឲ្យខ្នងក្រាសប្រញាប់បែបទៅរកយ៉ាងរហ័ស
"មីននី មកដល់យូរហើយមែនទេ?"បោះសំណួរព្រមទាំងដំណើរដើរទៅរកអ្នកខាងមុខ
"ខ្ញុំទើបមកអម្បាញ់មិញទេ ក៏ដើររកបងតាមពិតមកសង្ងំនៅទីនេះសោះ"ក្មេងនិយាយទាំងអឹមអៀនមិនហ៊ានមើលមុខគេចំ
"បងដាក់ជីទំពាងបាយជូ សល់តែមួយដើមនេះទេមីនចាំបន្តិចសិនណា"ជីមីនងក់ក្បាលយល់ព្រមទាំងមិនបញ្ឈប់ស្នាមញញឹម បន្ទាប់ពីដាក់ជីចប់សព្វគ្រប់អស់ពួកគេទាំងពីនាក់ក៏នាំគ្នាដើរលេងនិយាយនេះនិយាយនោះសើចក្អាកក្អាយពេញចំការ។
ជីមីនជាកូនរបស់លោក Minhwa បួនប្រាំខែមកនេះជីមីនតែងសុំប៉ារបស់ខ្លួនមកចំការតាមរហូតទោះលោក minhwa មិនចង់ឲ្យមកគឺក្មេងនេះចាប់ផ្ដើមងិកងក់រករឿងឪពុកតែម្ដង់ ហើយមូលហេតុដែលធ្វើឲ្យនាយតាមឪពុកមកចំការនោះគឺចង់ជួប ប្រុសkook.។ពួកគេទាំងពីរលួចទាក់ទងគ្នាជាសង្សាស្ងាត់ៗអស់រយះពេលជិតប្រាំខែមកហើយគឺគ្មានអ្នកដឹងថាពួកគេជាសង្សានិងគ្នាឡើងដឹងត្រឹមថាពីរនាក់នេះស្និតស្នាលគ្នាខ្លាំងតែប៉ុណ្នោះ។
ដើរមិនទាន់ដល់ពាក់កណ្ដាលចំការផងមេឃក៏បង្អុលភ្លៀងមកយ៉ាងសន្ធឹកសន្ធាប់ធ្វើឲ្យនាក់ទាំងពីរប្រញាប់រត់យ៉ាងលឿនសម្ដៅទៅរកខ្ទមដែលនៅក្បែរនោះទាំងទឹកស្រកក់។