ភាគទី៣ | ដិតដាម|

81 19 2
                                    

" ចឹងហេស? ហើយនាងពេញចិត្តទេ?  "ជុងហ្គុក មិនភ្ញាក់ផ្អើលក៏មិនបានខ្វល់ច្រើនអ្វីឡើយ ព្រោះនាយដឹងរួចទៅហើយថាម៉ាក់របស់នាយច្បាស់ជាឪ្យនាយរៀបការជាមួយនាថមិនខាន ព្រោះវាជាបំណងគាត់យូរណាស់មកហើយ។

" ខ្ញុំពេញចិត្ត!!"យូ៉ហុី តបទៅនាងវិញយ៉ាងស្រពាប់ស្រពោន ទោះនាងដឹងថានាយមិនស្រលាញ់នាង តែនាងសុខចិត្តទទួលគ្រប់យ៉ាង ដើម្បីបំពេញមុខមាត់ឪ្យចាស់ៗ ។

" ហ្ហឹស! បើចឹងក៏តាមនឹងទៅ រឿងមានតែប៉ុណ្ណឹងទេហេស? បើមានតែប៉ុណ្ណឹងទេ ខ្ញុំទៅវិញហើយ!! "ជុងហ្គុកនិយាយហើយក៏ងើបឈរប្រុងនឹងដើរចេញទៅ តែយ៉ូហុីក៏ស្រាប់តែរត់មកអោបនាយពីក្រោយ នាំគ្រប់គ្នាដែរនៅទីនោះមើលលាន់។

" បងនៅក្បែរខ្ងុំខ្លះតើបានទេ? "យ៉ូហុីអោបនាយកាន់តែណែន ហើយក៏និយាយទៅនាយទាំងស្រក់ទឹកភ្នែក ពេលខ្លះនាងក៏ចង់នៅក្បែរនាយ ចង់ឲ្យនាយយកចិត្តទុកដាក់ខ្លះចំពោះនាង ត្រឹមមានឈ្មោះជាគូរដណ្តឹងនឹងគ្នា នាងក៏សុំឲ្យនាយផ្តល់ពេលវេលាមួយចំណែកតូចមកឪ្យនាង គ្រាន់តែប៉ុណ្ណឹងក៏នាយមិនអាចឪ្យនាងមិនបានដែរឬ?

" យ៉ូហុី...នាងធ្វើស្អីនឹង? "ជុងហ្គកស្រាប់តែចាប់ផ្តើមខឹង នាយមិនមានអារម្មណ៍ល្អទេ ពេលនាងមកអោបបែបនេះ នាយមានអារម្មណ៍ថាទើសទាល់ខ្លាំងណាស់

" បង...បងផ្តល់ពេលវេលាខ្លះ ឪ្យខ្ញុំផងតើបានទេ? មួយថ្ងៃបងមកជួបខ្ងុំតែ10នាទីក៏បានណា... "យ៉ូហុី ចាប់ដៃនាយហើយក៏និយាយទាំងដានដោយទឹកភ្នែក

" ឈប់ទៅ!! នាងមិនខ្មាស់គេទេហេស?  "ជុងហ្គុក ក្រលាស់ដៃនាងចេញហើយក៏និយាយទៅកាន់នាងទាំងតប់ប្រមល់

" តែ.../ចាំជួបគ្នាថ្ងៃការចុះ... "នាងប្រុងនឹងនិយាយបន្ត តែជុងហ្គុកស្រាប់តែនិយាយកាត់ ហើយក៏ដើរចាកចេញទៅ ទុកឪ្យនាងនៅចុកណែនពេញទ្រូង តើនាយពិតជាមិនបានស្រឡាញ់នាងមែនឬ? ហ្ហឺយ~បើកុំតែចាស់ទុំនាងមិនសុខទ្រាំដល់ថ្នាក់នេះនោះទេ ។

" អាព្រាននារី ព្រានហើយឃោរឃៅទៀត!! "សំឡេងមួយនិយាយឡើងដោយបបូរមាត់ស្តើងតូច ហើយគេគឺថេហ្យុង ។ មុននេះថេហ្យងដើរកាត់នេះហើយក៏ឃើញរាល់សកម្មភាពទាំងអស់របស់ជុងហ្គុកនឹងយ៉ូហុី នឹងកាត់ន័យថាជុងហ្គុកមានសង្សារថ្មី ហើយក៏មកសុំបែកយ៉ូហុី ទើបធ្វើឪ្យគេកាន់តែស្អប់ហើយខ្ពើមជុងហ្គុកថែមទៀត ព្រោះគិតថានាយជាព្រាននារី ហើយបើបែបនេះហើយនៅមកហាមាត់ថាចង់បានគេធ្វើសង្សារទៀត គេកាន់តែចង់ក្អួត ដេកចាំទៅ គេគ្មានថ្ងៃព្រមជាមួយនាយទេ។

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now