ភាគទី៤ |ពិគ្រោះយោបល់|

64 17 4
                                    

វិមានស្កាយ៍ហ្វារ្ត៍//
ង៉ឺត~សំឡេងជាន់ហ្រ្វាំងឡានបន្លឺឡើងនៅមុខវិមាន ដោយមាននារីដ៏ស្រស់ស្អាតម្នាក់ ស្ទុះស្ទាចុះមកពីលើឡាននឹងដើរចូលក្នុងវិមានយ៉ាងប្រញាប់ហើយនាងគឺ យ៉ូហុីនឹងឯង។

" ម៉ាក់អ៊ុំៗ! "នាងក្រមុំស្រែកហៅទៅស្ត្រីចំណាស់ម្នាក់ដែរកំពុងអង្គុយលេងទូរស័ព្ទក្នុងបន្ទប់ទទួលភ្ញៀវ

"  អូរ៎ កូនយ៉ូហុី! មានរឿងអីនឹងកូនបានជាមកលេងម៉ាក់ស្មើនេះ?"អ្នកស្រីចំណាស់សួរទៅអ្នកជាអនាគតកូនប្រសារស្រីដោយស្នាមញញឹម ហើយគាត់គឺជាម៉ាក់របស់ជុងហ្គុក អ្នកស្រីចន ស្កាយ៍ហ្វារ្ត៍។

" ម៉ាក់អ៊ុំ គឺកូនមកនេះមានរឿងមួយចង់ប្រាប់ម៉ាក់អ៊ុំឪ្យដឹងណា... "កញ្ញាយ៉ូហុី បង្ហាញទឹកមុខភ័យព្រួយនិយាយទៅអ្នកស្រីចន ធ្វើឲ្យគាត់ឆ្ងល់

" រឿងអ្វីកូននិយាយមក! "អ្នកស្រីចន អន្ទះសារហាក់ចង់ដឹងរឿងជាខ្លាំង

" គឺ.គឺបងជុងណាម៉ាក់អ៊ុំ គាត់មិនមែនមានតែវិមានទេ គាត់ផ្ទះមួយទៀត ហើយផ្ទះនោះកូនប្រាកដថា ម៉ាក់អ៊ុំនឹងប៉ាអ៊ុំប្រហែលជាមិនបានដឹងទេ ទើបកូនមកប្រាប់   "យ៉ូហុី

" ថាមិច? នេះកូនជុងមានផ្ទះមួយទៀតចឹងឬ? ហ្ហឺយ~វាមានវិមាននៅហើយ ហើយទៅទិញផ្ទះយកមកធ្វើអីទៀត? "អ្នកស្រីចន សែនក្តៅចិត្តឆ្ងល់នឹងកូនប្រុសគិតស្អីរាល់ថ្ងៃមានវិមាន2 3ហើយមិននៅ បែរជាឆ្លៀតទៅទិញផ្ទះអីទៀត?

" តែថាមុននឹងកូនជួបនឹងបងជុង និយាយរឿងរៀបការ គាត់ស្រាប់តែខឹងនឹងកូន ហើយមិនចង់និយាយជាមួយកូនទេណា ម៉ាក់អ៊ុំ... "យ៉ូហុី ពេបមាត់និយាយទៅអ្នកស្រីចន យ៉ាងគួរឲ្យអាណិត

" ថាមិច? នេះកូនជុងហ៊ានធ្វើដាក់យ៉ូហុីចឹងផង? "អ្នកស្រីចន

" ចា៎ ម៉ាក់អ៊ុំ គាត់ថែមទាំងទៅជួបក្មេងប្រុសណាមិនដឹង ហើយថែមទាំងនាំទៅផ្ទះនោះទៀត មើលទៅក្មេងប្រុសម្នាក់នោះស្អាតណាស់ មិនសមជាប្រុសទេណាម៉ាក់អ៊ុំ "យ៉ូហុីបន្តនិយាយទូពិតទៅអ្នកស្រី មុនដំបូងនាងគិតថាមិនចង់រញេរញៃទេ តែគិតសព្វៗទៅ នាងរៀបការដើម្បីតែកិច្ចសហការការងាររបស់ប៉ានាង ខឹងនាងត្រូវតែធ្វើយ៉ាងណារៀបការនឹងជុងហ្គុកឪ្យបាន ទោះនាយមិនស្រឡាញ់នាង តែនាងនឹងធ្វើឪ្យនាយស្រឡាញ់នាង។

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now