ក្រោយញាំអាហាររួចរាល់ ជុងហ្គុកក៏ដាច់ចិត្តជូនថេហ្យុងមកផ្ទះរបស់គេវិញ ។
" ឯងនៅផ្ទះជួលនេះហេស? "ជុងហ្គុកចតឡាននៅមុខផ្ទះជួលដ៏តូចមួយ ហើយថែមទាំងចាស់ទៀតផង
" ត្រូវហើយ ខ្ញុំគ្មានលុយជួលខុនដូថ្លៃៗដូចលោកទេស! " ថេហ្យុងនិយាយហើយក៏រៀបចំដោះខ្សែក្រវ៉ាត់ប្រុងប្រៀបនឹងចុះពីលើឡាន
" ឈប់សិន!! "ជុងហ្គុកក៏ចាប់ដៃគេហើយក៏និយាយឃាត់
" មានអ្វីទៀត? "ថេហ្យុងងាកមកសួរនាយវិញទាំងឆ្ងល់
" មិនគិតអញ្ជើញភ្ញៀវចូលញាំទឹកមួយកែវអីសិនទេ? "ជុងហ្គុក
" ភ្ញៀវមកពីណា? "
" ចុះយើងជាស្អី? "
" លោកនឹង? ខ្ញុំអត់បានហៅឪ្យលោកមកទេ ចឹងលោកជាភ្ញៀវដែរមិនបានអញ្ជើញ ទៅវិញទៅ... "ថេហ្យុងនិយាយហើយក៏រកចុះពីឡាន តែនាយក្រាស់ទាញដៃជាប់
" តែឯងជាអ្នកឪ្យយើងជូនមក ចឹងវាស្មើនឹងឯងអញ្ជើញយើងឪ្យមកហើយ "ជុងហ្គុក
" តែលោកក៏ជាអ្នកនាំខ្ងុំទៅផ្ទះលោក ហើយលោកក៏ត្រូវតែនាំខ្ងុំមកផ្ទះវិញដែរ នេះជាទំនួលខុសត្រូវរបស់លោក មិនពាក់ព័ន្ធនឹងខ្ញុំអញ្ជើញឬមិនអញ្ជើញទេ "ថេហ្យុងសម្លក់នាយក្រាស់ឡើងធ្លែ ហើយក៏និយាយតវ៉ា
" តែយើងក៏មកដល់ហើយ ឯងអីក៏អត់ចិត្តម្លេស? "ជុងហ្គុក រៀងម៉ូវដែរ នេះអាល្អិតនេះមាត់រឹងហើយចិត្តអាក្រក់ណាស់
" ខ្ញុំមានចិត្តតែជាមួយមនុស្សល្អទេ "ថេហ្យុង
" ចឹងយើងជាមនុស្សអាក្រក់? "ជុងហ្គុក
" ចឹងលោកជាមនុស្សល្អហេស? "ថេហ្យុង
" ត្រូវហើយ "ជុងហ្គុក
" មនុស្សល្អឯណា មកចាប់ថើបគេកណ្តាលវាលមនុស្សចឹង? "ថេហ្យុងនិយាយទាំងមុខក្រហម ថាមិនចង់និយាយទេ តែវាក្តៅចិត្តពេកទើបបង្ខំនិយាយ
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
De Todoប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា