មន្ទីរពេទ្យ...!
នៅក្នុងបន្ទប់VIP លើគ្រែពេទ្យរាងកាយដែរគេងស្តូកស្តឹងក៏កម្រើកម្រាមដៃឡើង បញ្ជាក់ពីសញ្ញាដែរដឹងស្មារតីត្របកភ្នែកតូចស្តើងក៏ផ្តើមបើកឡើងសន្សឹមៗ ហើយក៏ស្រវ៉ាក្រោកឡើងតិចៗ។ ក្រាក!សំឡេងបើកទ្វារ..." អាល្អិតឯងដឹងខ្លួនហើយ! "ហ្វុងរីដែរទើបនឹងមកពីខាងក្រៅ ក៏ចូលមកជួយលើករាងតូច
" លោក.លោកជាអ្នកណា? "ថេហ្យុងសម្លឹងមុខហ្វុងរីទាំងភ័យៗ
" ចៅហ្វាយយើងឪ្យយើងមកឪ្យមើលឯង! "ហ្វុងរីនិយាយហើយក៏អង្គុយក្បែររាងតូច
" ចៅហ្វាយលោកជាអ្នកណា?"ថេហ្យុង
"ចន ជុងហ្គុកស្កាយ៍ហ្វារ្ត៍" ហ្វុងរី
"អរ៎! "ថេហ្យុងដែរបានដឹងហើយក៏រាងធូរចិត្តមកវិញបន្តិច
" ឯងញាំទឹកទេ? "ហ្វុងរី
" បាទ! "
" នេះញាំទៅ! "ហ្វុងរីនិយាយហើយក៏ហុចទឹកឪ្យរាងតូចញាំ
" អរគុណហើយ! "ថេហ្យុងទទួលយកទឹកមកញាំ
" ឯងនៅឈឺក្បាលទៀតទេ មិនចឹងយើងហៅពេទ្យមកពិនិត្យ? "ហ្វុងរី
" ខ្ញុំបានធូរហើយ មិនអីទេ "ថេហ្យុងស្ទាបក្បាល
" អ្អឹម! ហើយឃ្លានអីឬអត់? មិនចឹងញាំផ្លែឈើសិនក៏បាន ចាំយើងចិតឪ្យ... "ហ្វុងរី
" មិនអីទេ ខ្ញុំមិនឃ្លានទេ! "ថេហ្យុងក្រវីក្បាល
" អរ៎ ចឹងឯងសម្រាកវិញទៅ! "ហ្វុងរី
" គឺ...អ្នកណាជូនខ្ញុំមកមន្ទីរពេទ្យ? "ថេហ្យុង
" ចៅហ្វាយរបស់យើង គាត់ទៅរកឯងឃើញនៅខុនដូមួយដ៏ល្បី ហើយឃើញឯងត្រូវគេវាយនឹងថូរផ្កាបែកក្បាលសន្លប់នៅទីនោះ ក៏ប្រញាប់នាំមកពេទ្យ ! "ហ្វុងរី
" ត្រូវហើយមានគេចាប់ខ្ងុំយកទៅទីនោះ! ហើយនាង នាងគឺជាស្រីស្នេហ៍របស់ចៅហ្វាយលោក នាងវៃខ្ងុំជាច្រើនដៃ ហើយក៏យកថូរផ្កាមកបោកក្បាលខ្ងុំទៀត..."ថេហ្យុងនិយាយរៀរាប់ពីហេតុការណ៍ដែរគេបានជួប
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
Randomប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា