ក្រោយវ៉េនឈីចេញទៅបានមួយសន្ទុះធំ ក៏ស្រាប់តែលេចវត្តមានឡើងនូវបុរសមាឌធំម្នាក់ហើយនាយគឺជាជុងហ្គុកនឹងឯង ល្មមនឹងរកថេហ្យុងឃើញនាយប្រើពេលយូរខ្លាំងណាស់
" ថេហ្យុង! ថេហ្យុង ឯង.ឯងយ៉ាងមិចហើយ? ថេហ្យុង! "ជុងហ្គុកស្ទុះចូលមកត្រកងអាល្អិត នឹងអង្រួនឪ្យគេដឹងខ្លួន តែរាងតូចនៅតែមិនដឹងខ្លួន នាយសង្ហាក៏លើកបីត្រកងកាយតូចរត់សំដៅទៅឡាននឹងបើកចេញមន្ទីរពេទ្យយ៉ាងលឿន។
" គ្រូពេទ្យៗ ជួយគេផង! "មកដល់មន្ទីរពេទ្យមិនទាន់ជុងហ្គុកប្រញាប់ចតឡានហើយលើកបីអាល្អិតរត់ចូលពេទ្យតែម្តង គ្រូពេទ្យដែរឃើញបែបនេះហើយ ក៏ប្រញាប់ប្រញាល់យកគ្រែរុញមកដាក់អ្នកជំងឺ នឹងរុញទៅបន្ទប់ICUយ៉ាងលឿន។
" សូមទោសផង សាច់ញាតិសូមចាំនៅខាងក្រៅ..."គ្រូពេទ្យក៏ហាមជុងហ្គុក ព្រោះគេត្រូវជួយសង្គ្រោះថេហ្យុងមិនអាចឪ្យសាច់ញាតិចូលផ្តេសផ្តាសនោះទេ។
" ហ្ហឺយ~ឯងកុំកើតអីឪ្យសោះណា "ជុងហ្គុកមានការបារម្ភលើរាងតូចជាខ្លាំង នេះជាលើកទី1ដែរសាតានដូចជានាយចេះបារម្ភពីអ្នកដទៃបែបនេះ ។ ឃើញអាល្អិតមានគ្រោះថ្នាក់នាយនៅមិនស្រុកចិត្តឡើយ ទើបទាញទូរស័ព្ទចេញមកនឹងខលទៅជំនិត
" ហ្វុងរីពេលនេះឯងនៅឯណា? "ក្រោយចុចទៅជំនិតលើកហើយ ក៏សួរគេតែម្តង
" ចៅហ្វាយរកគេឃើញហើយមែនទេ? បើចឹងល្អហើយ ខ្ញុំកំពុងនៅតាមផ្លូវ! "ហ្វុងរី
" ឯងចាំឆែកមើលថាខុនដូមួយនោះជារបស់អ្នកណា? ហើយរកឲ្យឃើញអ្នកដែរធ្វើអាល្អិត! "ជុងហ្គុក និយាយបញ្ជារទៅកូនចៅ
" បាទ ចៅហ្វាយ "ហ្វុរី និយាយហើយ ជុងហ្គុកក៏បិទទូរស័ព្ទ នឹងអង្គុយរងចាំវិញម្តង
នៅឯវិមានវិមានសុងឯនេះវិញ ក៏មានឡានពណ៏ខ្មៅសេរីទំនើបមួយបើកមកឈប់នៅមុខវិមាន ហើយក៏មាននារីម្នាក់ចេញមកពីក្នុងឡាននោះទាំងប្រញាប់ប្រញាល់ ហើយនាងគឺជា វ៉េនឈី។
" យ៉ុនហាន យ៉ុនហាន លោកនៅវិមានទេ? "វ៉េនឈីស្ទុះស្ទា រត់ចូលទៅក្នុងវិមាន នឹងស្រែកហៅទៅកាន់យ៉ុនហានដែរជាសត្រូវរកសុីបស់ជុងហ្គុក នាងត្រូវជាអ្វីនឹងយ៉ុនហាន?
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
Randomប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា