ភាគទី៦ |នាងមុននេះជាអ្នកណា?|

78 15 0
                                    

Next week 🌼
មួយសប្តាហ៍កន្លងផុតទៅ វាហាក់ដូចជាគ្មានអីប្រែប្រួលទាល់តែសោះឡើយសម្រាប់រាងតូចថេហ្យុង។ អាល្អិតថ្ងៃនេះរវល់នឹងការងារដឹកអាហាររបស់គេខ្លាំងណាស់ ចម្លែកដែរថ្ងៃនេះហាក់ជាមានភ្ញៀវកម្មង់ច្រើនខុសធម្មតា។

" ក្មួយថេហ៍ បើហត់សម្រាកសិនក៏បានណា ពេញមួយថ្ងៃហើយមីងឃើញឯងនៅមិនទាន់បានសម្រាកទេ... "មីងម្ចាស់ហាងនិយាយទៅរាងតូចថេហ្យុង ទាំងបារម្ភឃើញគេដឹកចុះដឹកឡើងៗមិនទាន់សម្រាកបែបនេះ គាត់ពិតជាបារម្ភណាស់


" មិនអីទេអ្នកមីង ខ្ញុំដឹកជិតអស់ សល់2 3នាក់ទៀតទេបាទ! "ថេហ្យុង ប្រកែកនឹងអ្នកមីង ព្រោះនៅសល់បន្តិចទៀតទេ គេដឹកអស់ហើយ ដឹកអស់ហើយចាំសម្រាកតែម្តងក៏បានដែរ កុំឪ្យខាត

" តាមចិត្តចុះ បើហត់ហើយទ្រាំមិនបានសម្រាកចុះឮទេ? "អ្នកមីងម្ចាស់ហាងនិយាយទាំងទះស្មារាងតូចតិចៗ ហើយក៏ដើរទៅរៀបចំអាហារ

" បាទ អ្នកមីង! "ថេហ្យុងតបទៅគាត់ស្របពេលគាត់ដើរចេញទៅ
ទឺង~សំឡេងលោតជូនដំណឹងនៃទូរស័ព្ទរបស់អាល្អិតបន្លឺឡើង ហើយវាជាការទទួលបាននូវការកម្មង់ថ្មីមួយទៀត ដែរតម្រូវឪ្យគេដឹកទៅ ហើយទីតាំងនោះគឺ ក្រុមហ៊ុន Jeon Group...ក្រោយឃើញបែបនេះហើយអាល្អិតក៏រៀបចំដឹកអាហរទៅកាន់ទីនោះតែម្តង...

" ចៅហ្វាយអ្នកដឹកអាហារនោះមកដល់ហើយ ឪ្យគេឡើងមកខាងលើទេទាន៎? "ស៊ុនហ្វា សួរទៅជុងហ្គុកដែរអង្គុយលើសាឡុង ក្នុងអូសហ្វីសរបស់នាយ

" អ្អឹម... "នាយសង្ហារអង្គុយកងពាក់ខ្លា ចុចទូរស័ព្ទនឹងតបទៅជំនិតនាយវិញ ដោយការងក់ក្បាលនឹងក្រហឹមដើមក

" បាទ...! "ស៊ុនហ្វា ឪនគំនាបបន្តិចហើយក៏ដើរចេញទៅ
បានបន្តិចក្រោយមក រាងតូចក៏យកអាហារមកដល់មុខអូសហ្វីសនាយក្រាស់ជុងហ្គុក ហើយក៏ទើបនឹងដឹងថាអ្នកដែរកម្មង់ជានាយនឹងឯង រួចក៏គោះទ្វារ តុក*តុក*

" ចូលមក! "នាយសង្ហាដឹងច្បាស់ជាអាល្អិត ទើបអនុញ្ញាតឪ្យគេចូលទាំងស្នាមញញឹមចុងមាត់

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now