ឯថេហ្យុងឯនេះវិញក៏កំពុងតែដើរនៅកៀនផ្លូវម្នាក់ឯង ដើរផងឆ្ងោកមុខផង មិនដឹងយ៉ាងមិចទេគេមានអារម្មណ៍ថាអន់ចិត្តនឹងជុងហ្គុកមែនទេន។
" ទីត~ទីត~!! "កំពុងតែដើរសុខៗក៏មានឡានមួយបើកមកសុីផ្លេពីក្រោយគេ ថេហ្យុងក៏បញ្ឈប់ដំណើរហើយងាកមើល ឡាននៅគ្មានអ្នកណាឆ្ងាយក្រៅពីជុងហ្គុកនោះទេ!
" ឯងប្រុងទៅណា? "ជុងហ្គុកស្ទុះចុះពីលើឡានមកហើយក៏ចាប់ថេហ្យុងនឹងសួរទៅគេ
" ខ្ញុំទៅណាក៏បាន មិនទាក់ទងនឹងលោកទេ! លែងខ្ងុំ!!... "ថេហ្យុងក្រលាស់ដៃនាយចេញ ហើយក៏ត្រូវនាយចាប់អោប រាងតូចក៏ស្រវ៉ារើចេញថែមទៀត។
" អ្អាយ! លែង...លោកឆ្កួតទេហេស! នេះយើងនាំខ្ងុំទៅណា? "ថេហ្យុងស្រែកផងរើផង ស្របពេលដែរជុងហ្គុកក៏ចាប់គេដាក់ឡាន
" ស្ងាត់មាត់ទៅ!... "ជុងហ្គុកស្រែកមួយវ៉ាស់បូករួមនឹងទឹកមុខកំណាចដូចបិសាចរបស់នាយ ធ្វើឪ្យថេហ្យុង មានអារម្មណ៍ថាខ្លាចនាយយ៉ាងខ្លាំងហើយក៏ព្រមស្ងាត់មាត់
" ឯងokទេ? "ជុងហ្គុកឃើញអាល្អិតស្ងាត់មាត់ហើយនៅស្ងៀមនឹងឪនមុខចុះ នាយក៏បន្ទន់សំឡេងសួរទៅគេធម្មតាវិញ
" ហ្ហឹម... "ថេហ្យុងងក់ក្បាលទាំងញ័រខ្លួន ទឹកភ្នែកក៏ហូរចុះមក បើអាចគេសឹងតែលោតចេញពីឡាននេះទេ
" យើង.យើងសុំទោសណា យើងគ្មានចេតនាស្រែកឪ្យឯងទេ! "ជុងហ្គុកក៏និយាយបែបលួងលោមអាល្អិតវិញ
" មិនអីទេ ទៅដល់ខាងមុខដាក់ខ្ងុំចុះទៅ "ថេហ្យុងនៅតែឪនមុខចុះ ហើយតបទៅជុងហ្គុកវិញដោយសំឡេងខ្សេវៗ
" តែវាអាចនឹងមានគ្រោះថ្នាក់... "ជុងហ្គុកក៏និយាយទាំងបារម្ភ នាយមិនអាចធ្វើតាមការសុំរបស់គេទេ ព្រោះផ្លូវខាងមុខសម្បូរណាស់ អាពួកមនុស្សអន្ធពាលនឹង
" មិនអីទេ លោកដាក់ខ្ងុំចុះទៅ "ថេហ្យុងនៅតែចចេស ទោះយ៉ាងណាគេក៏មិនចង់នៅជិតនាយនាពេលនេះដែរ
YOU ARE READING
💞ល្បិចស្នេហ៍ សាតានកំណាច🖤
Randomប្រលោមលោក ប្រភេទBL មនោសញ្ចេតនា សិស្សសាលានឹងCEOអំណាចផ្តាច់ការ ទំនាស់រវាងការងារនឹងស្នេហា