ភាគទី៧ |គេងផ្ទះថេហ្យុង|

71 12 0
                                    

ក្រោយពីបានចូលមកដល់ក្នុងផ្ទះអាល្អិតហើយ រាងក្រាស់ក៏សម្លឹងមើលជុំវិញនឹងបិទភ្នែកស្រូបយកក្លិនដ៏សែនក្រអូបប្រហើរ ចេញពីក្នុងបន្ទប់អាល្អិត។ ថេហ្យុងក៏ដើរទៅតុរៀនរបស់ខ្លួនហើយក៏ដើរទៅចាក់ទឹកឪ្យនាយក្រាស់នឹងនិយាយទៅនាយថា « លោកមិនរោយជើងទេហេស? នៅឈរដល់ពេលណាទៀតមកអង្គុយសិនមក! »ថេហ្យុងលើកទឹកមួយកែវមកដាក់លើតុក្បែរសាឡុងហើយក៏អង្គុយចុះ នាយសង្ហាក៏ញញឹមហើយក៏ដើរមកអង្គុយជិតនាយតូច រួចក៏សួរទៅគេ÷
« ឯងនៅទីនេះតែម្នាក់ឯងបែបនេះមិនខ្លាចទេ?»ជុងហ្គុកនិយាយហើយក៏លើកទឹកមកផឹក ថេហ្យុងក៏ដកដង្ហើមធំហើយក៏តបទៅនាយវិញទាំងទឹកមុខកំសត់÷
« ខ្លាចក៏ខ្លាចហើយ តែបើមិនទ្រាំជំនៈទេ មិចនឹងតស៊ូឈ្នះទៅ...» ជុងហ្គកសម្លឹងមើលមុខអាល្អិតបន្តិចហើយក៏និយាយ÷
« ចឹងឯងមិនរកមិត្តម្នាក់មកនៅជាមួយទៅ...» ។ ថេហ្យុងក៏តបទៅនាយវិញទាំងទម្លាក់ទឹកមុខចុះ
« ខ្ញុំគ្មានមិត្តទេ...» នាយសង្ហាក៏សួរបន្តទៀត÷
« គ្មានមិត្ត?? មិចក៏ឯងគ្មានមិត្ត?»ជុងហ្គុក
« អ្អឹម...ខ្ញុំគ្មានមិត្តតាំងពីដើមមកហើយ »ថេហ្យុងងក់ក្បាលហើយនិយាយ
«បើចឹងឯងរើចេញពីនេះទៅ...»ជុងហ្គុកនិយាយទាំងសម្លឹងមុខថេហ្យុង
«នេះជាផ្ទះខ្ងុំឪ្យខ្ងុំរើទៅណា?»ថេហ្យុងសួរទៅនាយទាំងងឿងឆ្ងល់ ហើយផ្ទះគេនៅនឹងឪ្យគេរើទៅណា
«ទីនេះគួរឪ្យខ្លាចណាស់ ផ្លូវដែរចូលមកក៏ស្ងាត់ទៀត ពេលយប់ឯងធ្វើដំណើរយ៉ាងមិច?»ជុងហ្គុកសួរទៅអាល្អិតទាំងព្រួយបារម្ភ
« មិនអីទេ ខ្ញុំទម្លាប់នឹងរឿងនេះហើយ»ថេហ្យុង
« តែយើងបារម្ភណា...អ្អឹ...!»ជុងហ្គុកនិយាយចេញមក ហើយក៏ទើបនឹងឃើញភ្លេចខ្លួន ថេហ្យុងដែរឮក៏ជ្រួញចិញ្ចើមចូលគ្នា
«លោកបារម្ភពីខ្ងុំ?»ថេហ្យុងឪនទៅសួរជុងហ្គុក
«អត់.អត់ទេ ឯងស្តាប់ច្រឡំហើយ»ជុងហ្គុកក៏ប្រកែកយ៉ាងលឿន នៅថាអាល្អិតស្តាប់ច្រឡំទៀត
« ទេ...ខ្ងុំស្តាប់មិនច្រឡំទេ ខ្ញុំឮច្បាស់ណាស់! ហេតុអ្វីលោកបារម្ភពីខ្ញុំ? »ថេហ្យុងក្រវីក្បាលនិយាយទៅនាយ គេស្តាប់ឮច្បាស់ណាស់មិនបានច្រឡំទេ
« ក៏មកពីឯងដូចប្អូនប្រុសរបស់យើង ធម្មតាទេចិត្តយើងជាបងតែប៉ុណ្ណឹងហើយ..»ជុងហ្គុកក៏រកលេសមកនិយាយ
«លោកមានប្អូនដែរ!?»ថេហ្យុងសួរទៅនាយទាំងមិនចង់ជឿ ព្រោះគេដឹងមកល្ហៀងៗថាត្រកូលចនមានតែកូនប្រុសម្នាក់ប៉ុណ្ណោះ
«មែនគឺប្អូនជីដូនមួយរបស់យើង...»ជុងហ្គុកក៏តបទៅថេហ្យុង ព្រោះដឹងថាអាល្អិតនឹងមិនជឿទេថានាយមានប្អូនប្រុសបង្កើត ព្រោះប្រវត្តិរូបគ្រួសារចនអ្នកណាៗក៏បានដឹងថាមានតែនាយម្នាក់ប៉ុណ្ណោះជាកូនប្រុសគ្រួសារចនស្កាយ៍ហ្វារ្ត៍។
«អរ...នេះយប់ជ្រៅហើយលោកមិនទៅផ្ទះវិញទេឬ?»ថេហ្យុង
«ឯងដេញយើង?»ជុងហ្គុក
«អត់ទេ តែនេះយប់ហើយ លោកមិនគិតត្រឡប់ទៅវិញទេ?»ថេហ្យុង
«យើងមិនគិតថានឹងទៅវិញទេ»ជុងហ្គុកលើកទឹកមកផឹកម្តងទៀតហើយក៏និយាយ
«ចឹងលោកទៅណា?»
« យើងចង់នៅទីនោះ!»ជុងហ្គុកនិយាយហើយក៏ញញឹម នឹងស្រាប់តែងើបដើរទៅបន្ទប់អាល្អិតហើយក៏ទម្លាក់ខ្លួនលើគ្រែគេងគេតែម្តង រកតែម្ចាស់បន្ទប់ឃាត់មិនទាន់ តែថាពូអាល្អិតក្រអូបខ្លាំងមែនទេន នេះបានហិតតែក្លិនពូកក្រអូបប៉ុណ្ណឹងហើយ ចុះទម្រាំតែបានហិតក្លិនខ្លួនអាល្អិតទៀតនោះ ក្រអូបយ៉ាងណាទៅ។
«នែ៎! លោក លោកមិនអាចគេងទីនេះទេណា!»ថេហ្យុងក៏ប្រញាប់ទៅអូសដៃសង្ហាដែរកំពុងគេងននារលើពូករបស់គេ
«អត់ទេ...យើងចង់គេងទីនេះ...»ជុងហ្គុកប្រឹងសង្កត់ខ្លួនឯងឪ្យធ្ងន់ដោយមិនឪ្យថេហ្យុងអូសដៃនាយរួចឡើយ
« តែលោក.....!!»ថេហ្យុងក៏ប្រឹងជំនះទាញនាយចេញ តែទាញនាយមិនរង្គើឡើយ ទាញចុះទាញឡើង ក៏ត្រូវនាយទាញវិញ ដែរធ្វើឪ្យថេហ្យុងទប់ជំហរមិនជាប់ក៏ដួលទៅលើនាយ ផ្ទៃមុខទាំង2ក៏នៅជិតគ្នា ចុងច្រមុះក៏ប៉ះគ្នា ហើយក្រសែភ្នែកស្រាលស្រទន់ដែរបង្ហាញពីភាពទន់ភ្លន់ក៏ត្របាញ់រកគ្នាដូចដែកឆក់ ចង្វាក់បេះដូងអ្នកទាំងសងខាងក៏លោតខុសចង្វាក់ មកលឿនខុសធម្មតា រហូតឮសំឡេង ដុកដាក់ៗៗ!!! ល្មមអាចឪ្យស្តាប់ឮ
«ងើបទៅយើងធ្ងន់ណាស់!»ឃើញថារាងតូចគាំងយូរពេក ជុងហ្គុកក៏ស្រាប់តែនិយាយឡើងដាស់ស្មារតីអាល្អិត ទាំងដែរមុននេះនាយក៏ភ្លឹកដូចគេដែរសោះ
« លោកទៅវិញទៅ...»ថេហ្យុងងើបចេញពីនាយមកឈរស្រួលបួលហើយ ក៏ហាមាត់ដេញនាយតែម្តង
« ឯងដាច់ចិត្តដេញយើងឪ្យវិញទាំងយប់ដែរឬ? »ជុងហ្គុកងើបពីគេងមកអង្គុយសម្លឹងមុខរាងតូចហើយក៏និយាយទាំងទឹកមុខកំសត់បែបអង្វរក
«លោកមកបានទៅវិញក៏បានដែរ  លោកជាប្រុសហើយមានកម្លាំងពេញ មាឌក៏ធំ ហើយនៅខ្លាចស្អីទៀត?»ថេហ្យុងច្រត់ចង្កេះថាឪ្យជុងហ្គុក
«តែយើងមិនទម្លាប់ដូចឯងទេ ទោះមាឌធំកម្លាំងខ្លាំងដូចយក្ស បើមិនទម្លាប់ហើយក៏ធ្វើទៅមិនរួចដែរ...»ជុងហ្គុក បន្តនិយាយរកលេសពង្វាសអាល្អិត នាយចង់គេងនៅផ្ទះគេយប់នេះយ៉ាងមិចយ៉ាងម៉ាបានបន្លំខ្លះ
«ចឹងលោកចង់គេងនៅទីនេះហេស?»ថេហ្យុង
«បើឯងអនុញ្ញាតយើងក៏នឹងគេងហើយ...»និយាយហើយនាយក៏ទម្លាក់ខ្លួនគេងលើពូកអាល្អិតទៀត
«នែ៎ លោកមិនអាចគេងបានទេ លោកត្រូវទៅងូតទឹកសិនណា!»ថេហ្យុងក៏ស្រវ៉ាចាប់ទាញនាយឪ្យងើបអង្គុយឡើងវិញ នឹងដេញនាយឪ្យទៅងូតទឹក
« ទៅក៏បាន...»ជុងហ្គុកក៏ព្រមនឹងទាញកន្សែងដើរចូលបន្ទប់ទឹកបាត់ បានមួយសន្ទុះក៏ចេញមកវិញដោយមានកន្សែងរុំបិទបាំងល្វែងខាងក្រោមនឹងចំហរដកខ្លួនល្វែខាងលើដែរមានដើមទ្រូងធំហាប់ណែន មានសាច់ដុំពោះ8កង់ ហើយមានដៃដែរពោរពេញដោយសរសៃរនឹងមាំ បង្ហាញឪ្យរាងងតូចឃើញពេញៗភ្នែក
« ហើយលោកមិចក៏មិនស្លៀកពាក់ មករុំកន្សែងបង្អួតសាច់ដុំស្អីផ្ទះខ្ងុំនឹង?»ថេហ្យុងលើកដៃបាំងភ្នែកហើយក៏និយាយថាឪ្យនាយ
« ចុះវាមានទៅអី ឯងអៀនយើងហេស? »ជុងហ្គុកញញឹមចុងមាត់បន្តិចដោយដឹងថាថេហ្យុងពេលនេះកំពុងតែអៀននឹងខ្លួនហើយ
«ហ្ហឺយ! ទៅរកខោអាវស្លៀកទៅ ខ្ញុំទៅងូតទឹកហើយ!»ថេហ្យុងក៏ប្រញាប់គេចមុខពីនាយចូលបន្ទប់ទឹក ព្រោះមុខគេពេលនេះក្រហមអស់ហើយ ថែមទាំងឈាមច្រមុះទៀតផង។
«ហ្ហឹសៗ! »ពេលអាល្អិតរត់ទៅបាត់រាងសង្ហាក៏សើចឡើងតិចៗ អស់សំណើចនឹងរាងតូចដែរបង្ហាញអាការៈអៀននឹងនាយ
«រឺង!រឺង!»សំឡេងទូរស័ព្ទនាយសង្ហាក៏រោទ៍ឡើង នាយក៏ប្រញាប់លើកទូរស័ព្ទមកមើល ហើយក៏ចុចបិទវិញ ព្រោះលេខដែរខលមកនាយនោះជាលេខរបស់យ៉ូហ៉ី ។ យ៉ូហ៉ីឯនេះវិញមានការក្តៅចិត្តជាខ្លាំងនាងខលទៅនាយពេលណាក៏នាយមិនដែរទទួលទូរស័ព្ទនាងដែរ បើមិនចុចបិទក៏ទុកចោលរហូតដល់ដាច់ខ្លួនឯង
«ហ្ហឺយ~នេះបងជុងលែងមែនទេនហេស?»យ៉ូហ៉ី បោះទូរស័ព្ទទៅលើពូកទម្លាក់ខ្លួនចុះអង្គុយលើគ្រែទាំងខឹងចិត្ត
« ហ្ហឹស! បើបងមិនព្រម ខ្ញុំនឹងបង្ខំបង ចាំមើលៗបងនឹងធ្វើស្អីខ្ងុំកើត!! »យ៉ូហុីនិយាយហើយក៏ញញឹមចុងមាត់ នាងគ្មានថ្ងៃដោះលែងនាយងាយៗទេ ល្មមនឹងបានមកដល់ដំណាក់កាលនេះនាងពិបាកស្ទើស្លាប់ទៅហើយ។

💞ល្បិចស្នេហ៍ សាតានកំណាច🖤Where stories live. Discover now